សន្ត គីរីយ៉ាកុស អ្នករស់នៅក្នុងវាលរហោឋាន
THE VENERABLE CYRIACUS THE RECLUSE

សន្ត គីរីយ៉ាកុស (Cyriacus) កើតនៅក្រុងកូរិនថូស (Corinth) ពីឪពុកឈ្មោះ យ៉ូហាន (John) និង ម្ដាយអេដុកស៊ីយ៉ា (Eudoxia)។ ឪពុករបស់លោកគឺជាព្រឹទ្ធាចារ្យ (presbyter) ហើយលោក ពេត្រុស (Peter) ដែលជាប៊ីស្សប (Bishop) នៃក្រុងកូរិនថូស គឺជាសាច់ញាតិរបស់លោក។ ក្នុងវ័យក្មេងរបស់លោក ប៊ីស្សបបានបំពេញពិធីតែងតាំងឱ្យគីរីយ៉ាកុសធ្វើជាអ្នកអានគម្ពី (reader) នៅក្នុងព្រះសហគមន៍។
ការអានគម្ពីរដ៏វិសុទ្ធ បានធ្វើឱ្យកុមារា គីរីយ៉ាកុសភ្ញាក់ផ្អើល អំពីការយាងមករបស់ព្រះជាម្ចាស់៖ ពីរបៀបដែលព្រះជាម្ចាស់បានលើកដម្កើងកិត្តិយសដល់អ្នកបម្រើពិតប្រាកដរបស់ទ្រង់ទាំងអស់ និងរបៀបដែលទ្រង់បានរៀបចំផែនការសង្គ្រោះមនុស្សជាតិ។ នៅអាយុ ១៨ ឆ្នាំ សេចក្តីប្រាថ្នារបស់គីរីយ៉ាកុស អំពីជីវិតខាងព្រលឹងបាននាំឱ្យលោកទៅក្រុងយេរូសាឡិម (Jerusalem)។ នៅទីនោះ លោកបានចូលសង្ឃស្ថាន (monastery) របស់អ្នកមានជំនឿមាំមួនម្នាក់ឈ្មោះ អេស្តរហ្គៀស (Eustorgius) ដែលបានផ្តល់ការណែនាំដំបូងដល់លោកអំពីជីវិតជាសង្ឃ។
បន្ទាប់ពីនោះ លោកបានទៅរកសន្ត អេធីមីអុស (Euthymius) ដែលបានឃើញមុនថាលោកនឹងក្លាយជាឪពុកខាងព្រលឹងវិញ្ញាណដ៏អស្ចារ្យ។ អេធីមីអុស បានស្លៀកពាក់ សំលៀកបំពាក់សង្ឃ (schema) ឱ្យ គីរីយ៉ាកុស ហើយបញ្ជូនលោកទៅរកសន្ត ហ្គេរ៉ាស៊ីមុស (Gerasimus) នៅទន្លេយ៉ូដាន (Jordan) ដែលគីរីយ៉ាកុស បានរស់នៅអស់រយៈពេល ៩ ឆ្នាំ។ បន្ទាប់ពីសន្ត ហ្គេរ៉ាស៊ីមុស សោយទិវង្គត លោកបានត្រឡប់មកសង្ឃស្ថានរបស់សន្ត អេធីមីអុស វិញ ដែលលោកបានរស់នៅក្នុងភាពស្ងប់ស្ងៀម (stillness) អស់រយៈពេល ១០ ឆ្នាំ។
បន្ទាប់មក ដើម្បីគេចពីការលើកតម្កើងរបស់មនុស្ស លោកបានផ្លាស់ទីកន្លែងរស់នៅជាញឹកញាប់។ ទីបំផុត លោកបានរស់នៅជីវិតជាឣ្នកបួស (asceticism) នៅក្នុងសហគមន៍របស់សន្ត ការីតុន (Chariton) ដែលលោកបានបញ្ជប់ជីវិតលោកិយរបស់លោក ពេលដែលមានអាយុ ១០៩ ឆ្នាំ។ ជាអ្នកបួស និងអ្នកបង្កើតឣព្ភូតហេតុអស្ចារ្យដ៏ល្បីល្បាញ សន្ត គីរីយ៉ាកុស មានរាងកាយធំ និងមានកម្លាំងមាំមួន ហើយក៏បាននៅតែបែបនេះ ទោះបីជាលោកមានវ័យចំណាស់ក៏ដោយ ទោះបីជាលោកប្រតិបត្តិការតមអាហារ និងការនៅភ្ញាក់រលឹកយ៉ាងតឹងរ៉ឹងក៏ដោយ។ នៅក្នុងទីរហោឋាន លោកពេលខ្លះបរិភោគតែបន្លែឆៅ អស់រយៈពេលជាច្រើនឆ្នាំ។
លោកគឺជាមនុស្សដែលស្រលាញជំនឿគ្រិស្តអ័រតូដុក្សយ៉ាងខ្លាំងខ្លា (Orthodox Faith) ដោយបានបកឣាក្រាតពីការបង្រៀនខុសឆ្គង (heresies) ទាំងអស់ ជាពិសេស កាបង្រៀនខុសឆ្គងរបស់ឣូរីហ្គេន (Origen)។ លោកបាននិយាយអំពីខ្លួនឯងថា ចាប់តាំងពីក្លាយជាសង្ឃ ព្រះអាទិត្យមិនដែលឃើញលោកមួរមាំ ឬខឹងនឹងនរណាម្នាក់ឡើយ។ យោងតាមវិន័យរបស់សន្ត ការីតុន ពួកសង្ឃបរិភោគឣាហារ តែមួយពេលប៉ុន្នេាះក្នុងមួយថ្ងៃ បន្ទាប់ពីព្រះអាទិត្យលិច។
គីរីយ៉ាកុស គឺជាពន្លឺដ៏អស្ចារ្យ ជាសសរនៃជំនឿឣ័រតូដុក្ស ជាលម្អរបស់ពួកសង្ឃ ជាអ្នកព្យាបាលដ៏មានអានុភាពដល់ អ្នកមានជម្ងឺ និងជាអ្នកមើលថែដ៏ទន់ភ្លន់ចំពោះអ្នកដែលកំពុងទុក្ខព្រួយ។ បន្ទាប់ពីរស់នៅយូរអង្វែងដើម្បីផ្តល់ផលប្រយោជន៍ដល់មនុស្សជាច្រើន លោកបានទៅគង់នៅក្នុងឣំណដ៏និរន្តរបស់ព្រះអម្ចាស់របស់លោកក្នុងឆ្នាំ ៥៥៧ នៃគ្រិស្តសករាជ។
