សន្តបុគ្គលនៃ ថ្ងៃទី1 ខែតុលា

THE PROTECTION OF THE MOST-HOLY THEOTOKOS


តាំងពីយូរយារណាស់មកហើយ ព្រះសហគមន៍បានប្រារព្ធពិធីរលឹកដល់ទេឣូតូកូសដ៏វិសុទ្ធបំផុត ជាអ្នកគាំពារ និងការពារប្រជាជនគ្រីស្ទាន ដែលតាមរយៈការអធិស្ឋានអន្តរាគមន៍របស់នាង នាងបានសុំពរពីព្រះជាម្ចាស់ឱ្យមានការអាណិតស្រឡាញ់ដល់ពួកយើងដែលជាអ្នកបាប។

ជំនួយរបស់មាតានៃព្រះដ៏វិសុទ្ធបំផុតនេះ ត្រូវបានបង្ហាញយ៉ាងច្បាស់ជាច្រើនលើក ទៅកាន់បុគ្គល និងប្រជាជាតិ ទាំងក្នុងសន្តិភាព និងក្នុងសង្គ្រាម ទាំងនៅក្នុងទីរហោឋានដាច់ស្រយាល និងនៅក្នុងទីក្រុងដែលមានប្រជាជនរស់នៅយ៉ាងហូរហែ។

ព្រឹត្តិការណ៍ដែលព្រះសហគមន៍រាយការណ៍ និងប្រារព្ធនៅថ្ងៃនេះ បញ្ជាក់ពីការ ការពារ ដ៏ជាប់លាប់របស់ទេឣូតូកូស ចំពោះប្រជាជនគ្រីស្ទាន។ នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ៩១១ នៃគ្រិស្តសករាជ ក្នុងរាជ្យរបស់អធិរាជលេអូ ឣ្នកប្រាជ្ញ (Leo the Wise) មានពិធីថ្វាយបង្គំ ពេលយប់ (All-night Vigil) នៅក្នុងព្រះវិហារ (Church) ប្លាកឺណេ (Blachernae) មាតានៃព្រះ (Mother of God) នៅក្រុងកុងស្តង់ទីណូប៉ូល (Constantinople)។ ព្រះវិហារបានពោរពេញទៅដោយមនុស្សម្នារ។

សន្ត អង់ឌ្រីអូស (Andrew) ជាជនល្ងីល្ងើ ដើម្បីព្រះគ្រីស្ត (Fool-for-Christ) កំពុងឈរនៅខាងក្រោយព្រះវិហារ ជាមួយសិស្សរបស់គាត់ឈ្មោះ អេពីផានីយ៉ូស (Epiphanius)។ នៅម៉ោង ៤ ព្រឹក មាតា (Theotokos) ដ៏វិសុទ្ធបំផុតបានបង្ហាញខ្លួនចេញមក លើមនុស្ស ហើយកាន់ក្រវាត់រ៉ូបរបស់នាង (omophorion) លាតសន្ធឹងដើម្បី ជាគំរបការពារលើអ្នកដែលមានជំនឿ។ នាងស្លៀកពាក់សំលៀកបំពាក់ពណ៌ស្វាយដែលមានក្បួរមាស (gold-encrusted purple) ហើយភ្លឺរុងរឿងដោយពន្លឺដ៏មិនអាចបកស្រាយបាន ហើយមានហ៊ុមពទ្ធ័ដោយពួកគ្រីស្ទទូត (apostles) ពួកសន្តបុគ្គល (saints) ពួកមរណសាក្សី (martyrs) និងពួកស្ត្រីព្រហ្មចារី (virgins)។

សន្ត អង់ឌ្រីអូស បាននិយាយទៅកាន់ អេពីផានីយ៉ូស ដ៏មានពរ ថា៖ «តើប្អូនប្រុសឃើញទេ មហាក្សត្រី ស្ត្រីដែលជាម្ចាស់គ្រប់គ្រងអ្វីៗទាំងអស់ កំពុងអធិស្ឋានសម្រាប់ពិភពលោកទាំងមូល?»។ អេពីផានីយ៉ូស បានឆ្លើយថា៖ «ខ្ញុំឃើញ លោកឪពុក ហើយខ្ញំុ កំពុងតែស្ថិតក្នុងភាពភ្ញាក់ផ្អើល!»។

ពិធីបុណ្យរំលឹកដល់ការកាពារបស់ទេឣូតូកូសដ៏វិសុទ្ធ ត្រូវបានបង្កើតឡើងដើម្បីរំលឹកពីព្រឹត្តិការណ៍នេះ និងដើម្បីរំលឹកពួកយើងថា ពួកយើងអាចទទួលបានការគាំពារដែលមិនឈប់ពីព្រះមាតា (Theotokos) ដ៏វិសុទ្ធបំផុតតាមរយៈការអធិស្ឋាន គ្រប់ពេលដែលយើងមានការលំបាក។