ហៀរ៉ូមារធើរ (បូជាចារ្យ មរណសាក្សី) អុីរ៉ូទេអូស
THE HIEROMARTYR HIEROTHEUS

អុីរ៉ូទេអូស (Hierotheus) គឺជាមិត្តរួមជំនឿជាមួយសន្ត ឌីអូនីស្យុស អារ៉េអូបាកៃ (Dionysius the Areopagite) ហើយបានទទួលយកជំនឿគ្រីស្ទាន ពីគ្រីស្ទទូតប៉ូល (Paul) មិនយូរប៉ុន្មានបន្ទាប់ ឌីអូនីស្យុសបានមានជំនឿ។ ក្រោយមក សត្តប៉ូលបានតែងតាំងលោកជាប៊ីស្សប (Bishop) នៃក្រុងអាតេន (Athens)។
ពេល ព្រះមាតាទេអូតូកុស (Theotokos) ដ៏វិសុទ្ធបំផុត បានផ្ទំលក់ ទៅនៅឋានសួគ៌ លោក អុីរ៉ូទេអូស បានមកដល់ក្រុងយេរូសាឡិម (Jerusalem) ហើយបានចូលរួមក្នុងពិធីបុណ្យសពរបស់នាង។ តាមរយៈការសូត្រសរសើរដ៏ទេវភាព របស់លោក ទៅដល់ព្រះជាម្ចាស់ លោកបានជំរុញចិត្ដមនុស្សជាច្រើន ហើយបង្ហាញខ្លួនថាជាមនុស្សដែលមានការបំផុសគំនិត ពីស្ថាសួគ៍មក។
លោកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការងារផ្សព្វផ្សាយដំណឹងល្អ (evangelism) បានបំលាស់ប្តូរពួកឣារក្សនិយមជាច្រើនឱ្យមកកាន់ការពិត និងបានគ្រប់គ្រងហ្វូងចៀមដ៏មានគតិ (rational flock) របស់លោកឱ្យបានល្អ។
ទីបំផុត លោកបានសោយទិវង្គតជាមរណសាក្សី (martyr) ដើម្បីព្រះគ្រីស្ត ដែលទ្រង់បានប្រទានឱ្យលោកនូវមកុដពីរជាន់ (twofold crown) នៅក្នុងព្រះរាជនគស្ថានសួគ៌របស់ទ្រង់គឺ៖ មកុដបីស្សប (hierarch) និងមកុដរមណសាក្សី (martyr)។
