សន្តបុគ្គលនៃ ថ្ងៃទី10 ខែតុលា

THE HOLY MARTYRS EULAMPIUS AND EULAMPIA


ពួកគេគឺជាបងប្អូនប្រុសស្រីដែលកើតនៅក្រុងនីកូមេឌី (Nicomedia)។ ក្នុងអំឡុងពេលនៃការបៀតបៀនគ្រីស្ទបរិស័ទដ៏សាហាវដោយម៉ាក់ស៊ីមៀន (Maximian) គ្រីស្ទបរិស័ទមួយចំនួនបានគេចពីក្រុងនីកូមេឌី ហើយលាក់ខ្លួន។ យុវជន អេឡាំពីយ៉ូស (Eulampius) ត្រូវបានគេបញ្ជូនទៅក្នុងទីក្រុងដើម្បីទិញនំបុ័ង។ នៅទីនោះ គាត់បានឃើញរាជបញ្ជាដែលកំណត់ការបៀតបៀនគ្រីស្ទបរិស័ទ ដែលបានផ្សាយនៅលើជញ្ជាំង។ គាត់បានសើចចំអកចំពោះវា ដកវាចេញ ហើយហែកវាជាបំណែកៗ។ គាត់ត្រូវបានគេចាប់ ហើយនាំមកចំពោះមុខចៅក្រមភ្លាមៗ។

នៅពេលចៅក្រមណែនាំឱ្យគាត់ប្រកាសបោះបង់ព្រះគ្រីស្ត អេឡាំពីយ៉ូស បានណែនាំចៅក្រមឱ្យបដិសេធព្រះក្លែងក្លាយ និងទទួលស្គាល់ព្រះគ្រីស្តជាព្រះជាម្ចាស់តែមួយ ដ៏មានព្រះជន្ម។ ចៅក្រមបានបញ្ជាឱ្យគេវាយដំគាត់អស់រយៈពេលយូរ រហូតដល់ឈាមហូរ ហើយឱ្យគេធ្វើទារុណកម្មគាត់ដោយទារុណកម្មឃោរឃៅផ្សេងទៀត។

កាលបានឮពីការឈឺចាប់របស់ប្អូនប្រុស ស្ត្រីព្រហ្មចារី អេឡាំពីយ៉ា (Eulampia) បានរត់មករកប្អូន ហើយនាង រួមជាមួយប្អូនប្រុសរបស់នាង ក៏បានទទួលការរងទុក្ខ ដើម្បីព្រះគ្រីស្ត។ នាងត្រូវបានគេវាយដំរហូតដល់ឈាមហូរចេញពីច្រមុះ និងមាត់របស់នាង។ បន្ទាប់ពីនោះ ពួកគេត្រូវបានគេចោលទៅក្នុងខ្ទះក្តៅ (boiling pitch) ហើយបន្ទាប់មកទៅក្នុងឡដែកដ៏ក្ដៅក្រហមឆេះ (red-hot furnace) ប៉ុន្តែដោយអានុភាពនៃនិមិត្តសញ្ញាឈើឆ្កាង (sign of the Cross) និងព្រះនាមព្រះគ្រីស្ត ពួកគេបានធ្វើឱ្យភ្លើង​ មិនអាចបង្កគ្រោះថ្នាក់ឣ្វីឡើយ។

ទីបំផុត អេឡាំពីយ៉ូស ត្រូវបានគេកាត់ក្បាល ប៉ុន្តែ អេឡាំពីយ៉ា បានស្លាប់មុននឹងត្រូវគេកាត់ក្បាល។ គ្រីស្ទបរិស័ទចំនួនពីររយនាក់ទៀតក៏ត្រូវបានគេសម្លាប់ដែរ ដែលបានមកជឿលើព្រះគ្រីស្តបន្ទាប់ពីបានឃើញអានុភាព និងឣព្ភូតហេុតអស្ចារ្យរបស់សន្ត អេឡាំពីយ៉ូស និងបងស្រីរបស់គាត់។

ឣ្នកទាំងអស់គ្នាត្រូវបានបំពាក់ដោយកម្រងផ្កានៃមរណសាក្សី (martyrs’ wreaths) ហើយបានឆ្លងកាត់ទៅកាន់ស្រុកកំណើតដ៏និរន្ត របស់ពួកគេនៅលើស្ថានសួគ៌។