សន្ត គ្រីស្ទទូត យ៉ាកុប
THE HOLY APOSTLE JAMES

យ៉ាកុប (James) កូនរបស់អាលផេ (Alphaeus) គឺជាគ្រីស្ទទូតម្នាក់ក្នុងចំណោមគ្រីស្ទទូតដប់ពីរនាក់ (Twelve Apostles)។ លោកជាបងប្អូនបង្កើតរបស់គ្រីស្ទទូតនិងអ្នកនិពន្ធដំណឹងល្អ ម៉ាថាយ (Matthew)។ លោកជាសាក្សីនៃព្រះបន្ទូលដ៏ពិត និងឣព្ភូតហេតុអស្ចារ្យរបស់ព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះយេស៊ូគ្រីស្តនៃយើង ហើយក៏ជាសាក្សីនៃការរងទុក្ខ ការរស់ឡើងវិញ និងការឡើងទៅស្ថានសួគ៌របស់ទ្រង់ផងដែរ។
បន្ទាប់ពីព្រះវិញ្ញាណដ៏វិសុទ្ធ (Holy Spirit) ចុះមកនៅថ្ងៃបុណ្យនៃការចុះមករបស់ព្រះវិញ្ញាណដ៏វិសុទ្ធ (បុណ្យថ្ងៃទី៥០បន្ទាប់ពីព្រះគ្រិស្តរស់ឡើងវិញ) (Pentecost) ឆ្នោតក៏ធ្លាក់លើ យ៉ាកុប ឲ្យលោកទៅផ្សព្វផ្សាយដំណឹងល្អរបស់ព្រះគ្រីស្តនៅក្នុងទីក្រុងអេលេថេរ៉ូប៉ូលីស (Eleutheropolis) និងតំបន់ជុំវិញនេាះ ហើយបន្ទាប់មកនៅក្នុងប្រទេសអេហ្ស៊ីប (Egypt) ដែលជាកន្លែងដែលលោកបានទទួលការទុក្ខដើម្បីព្រះអង្គសង្គ្រោះរបស់លោក។
ដោយមានអានុភាពយ៉ាងខ្លាំងក្លាទាំងពាក្យសំដី និងសកម្មភាព យ៉ាកុប បានផ្សព្វផ្សាយដំណឹងសង្គ្រោះអំពីព្រះបន្ទូលនៃព្រះជាម្ចាស់ (Word of God) ដែលបានក្លាយជាមនុស្សដែលបានបំផ្លាញសាសនាព្រះក្លែងក្លាយ (idolatry) បណេ្ដញពួកឣារក្ស (demons) ចេញពីមនុស្ស និងព្យាបាលរាល់ជម្ងឺឈឺផ្សេងៗក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រីស្ត។
ការខិតខំប្រឹងប្រែង និងការតស៊ូរបស់លោកត្រូវបានបំពាក់មកុដដោយភាពជោគជ័យយ៉ាងធំ។ ពួកឣារក្សនិយមជាច្រើនបានមកជឿលើព្រះគ្រីស្ត ហើយព្រះវិហារជាច្រើន (churches) ត្រូវបានសាងសង់ និងរៀបចំ ហើយពួកបូជាចារ្យ (priests) និងប៊ីស្សប (bishops) ត្រូវបានតែងតាំង។
យ៉ាកុប បានទទួលទុក្ខនៅក្នុងទីក្រុងអូស្ត្រាស៊ីណា (Ostracina) នៃប្រទេសអេហ្ស៊ីប ដោយត្រូវបានឆ្កាងដោយពួកឣារក្សនិយម។ ដូច្នេះហើយ គ្រីស្ទទូតដ៏អស្ចារ្យ និងអច្ឆរិយៈរបស់ព្រះគ្រីស្តនេះ បានទៅគង់នៅក្នុងព្រះរាជនគស្ថានសួគ៌ (Heavenly Kingdom) ដើម្បីសោយនៅជារៀងរហូតជាមួយស្តេចនៃសិរីរុងរឿង (King of Glory)។
