សន្តបុគ្គលនៃ ថ្ងៃទី11 ខែតុលា

THE HOLY APOSTLE PHILIP


ភីលីព (Philip) កើតនៅក្រុងកេសារ៉េ ប៉ាលេស្ទីន (Palestinian Caesarea)។ លោកមានគ្រួសារ និងមានកូនស្រីចំនួនបួននាក់។ កូនស្រីទាំងបួននាក់ត្រូវបានព្រះជាម្ចាស់ប្រទានឱ្យនូវឣំណោយទាននៃការព្យាករណ៍ (gift of prophecy) ហើយកូនស្រីទាំងបួននាក់បានស ន្យារក្សាព្រហ្មចារីដើម្បីព្រះគ្រីស្ត (vowed virgins for the sake of Christ)។

នៅពេលដែលគ្រីស្ទទូតដ៏វិសុទ្ធជ្រើសរើសជំនួយការ (deacons) ភីលីព ត្រូវបានជ្រើសរើសជាមួយនឹងស្តេផាន (Stephen) និងអ្នកដទៃទៀត។ លោកបានបម្រើអ្នកក្រីក្រ និងស្ត្រីមេម៉ាយ (widows) ដោយការខិតខំប្រឹងប្រែងយ៉ាងខ្លាំង។

នៅពេលការបៀតបៀនគ្រីស្ទបរិស័ទបានចាប់ផ្តើមនៅក្រុងយេរូសាឡិម (Jerusalem) គ្រីស្ទទូត ភីលីព បានទទួលទីជ្រកកោននៅសាម៉ារី (Samaria) ហើយនៅទីនោះលោកបានផ្សព្វផ្សាយដំណឹងល្អ និងធ្វើជាសាក្សីដោយឣព្ភូតហេតុអស្ចារ្យជាច្រើនដូចជា៖ បណេ្ដញឣារក្ស (demons) ព្យាបាលអ្នកជំងឺ និងផ្សេងៗទៀត។

កាលបើឃើញឣព្ភូតហេតុអស្ចារ្យរបស់គ្រីស្ទទូតដ៏វិសុទ្ធ ស៊ីម៉ូនគ្រូមន្តអាគម (Simon the Magician) បានទទួលពិធីជ្រមុជទឹក។ សន្ត ភីលីព ក៏បានធ្វើពិធីជ្រមុជទឹក ឱ្យអ្នករក្សារាជវាំង (eunuch) របស់ព្រះមហាក្សត្រីខាន់ដាសេ (Queen Candace) ផងដែរ។

បន្ទាប់ពីនោះ ទេវទូត (angel) របស់ព្រះជាម្ចាស់បានយកលោកទៅកាន់ទីក្រុងអាសូតុស (Azotus) ភ្លាមៗ និងដោយគេមើលមិនឃើញបាន ដែលនៅទីនោះលោកបានបង្រៀន ផ្សព្វផ្សាយ និងបំលាស់ប្តូរមនុស្សជាច្រើនឱ្យមកកាន់ព្រះគ្រីស្ត។

ភីលីព ត្រូវបានតែងតាំងជាប៊ីស្សប (Bishop) នៃក្រុងត្រាលេស (Tralles)។ លោកបានសោយទិវង្គតដោយសន្តិភាពក្នុងវ័យចំណាស់ ហើយបានទៅគង់នៅក្នុងភាពរីករាយរបស់ព្រះអម្ចាស់របស់លោក។