សន្ត មរណសាក្សី តារ៉ាឃុស (TARACHUS) ព្រូបុស (PROBUS) និង អង់ដ្រូនីកូស (ANDRONICUS)
THE HOLY MARTYRS TARACHUS, PROBUS AND ANDRONICUS

តារ៉ាឃុស (Tarachus) កើតនៅក្រុងក្លូឌីអូផូលិស (Claudiopolis) នៃស៊ីរី (Syrian) ព្រូបុស (Probus) មកពីក្រុងពែហ្គា (Perga) នៃខេត្តប៉ាមភីលីអា (Pamphylia) ហើយ អង់ដ្រូនីកូស (Andronicus) ជាកូនរបស់ប្រជាជនដ៏ឆ្នើមនៃក្រុងអេផេស (Ephesus)។ អ្នកទាំងបីនាក់ត្រូវបានគេប្រហារជីវិតជាមួយគ្នាដោយអភិបាលខេត្ត (Proconsul) នូមេរីអាន ម៉ាក់ស៊ីមុស (Numerian Maximus) ក្នុងរាជ្យរបស់អធិរាជឌីអូក្លេសុីយ៉ាន (Diocletian)។
តារ៉ាឃុស មានអាយុ ៦៥ ឆ្នាំនៅពេលត្រូវគេធ្វើទារុណកម្ម។ អភិបាលខេត្តបានសួរឈ្មោះគាត់ ហើយគាត់បានឆ្លើយថា៖ «ខ្ញុំជាគ្រីស្ទបរិស័ទ»។ អភិបាលខេត្តបានសួរបីដង ហើយទទួលបានចម្លើយដូចគ្នាដដែល។ មរណសាក្សីទាំងនេះត្រូវបានគេវាយដំដោយដំបង បន្ទាប់មកត្រូវបានគេចោលទៅក្នុងគុកដោយសភាពហូរឈាម និងរបួស។
បន្ទាប់ពីនេះ ពួកគេត្រូវបានគេនាំចេញម្តងទៀតដើម្បីធ្វើទារុណកម្ម។ នៅពេលដែលអភិបាលខេត្តណែនាំឱ្យ ព្រូបុស ប្រកាសបោះបង់ព្រះគ្រីស្ត ដោយសន្យាឱ្យគាត់នូវកិត្តិយសពីព្រះចៅអធិរាជ និងមិត្តភាពរបស់គាត់ផ្ទាល់ សន្ត ព្រូបុស បានឆ្លើយថា៖ «កិត្តិយសពីព្រះចៅអធិរាជ ខ្ញុំមិនចង់បាន ហើយមិត្តភាពរបស់អ្នក ខ្ញុំក៏មិនចង់បានដែរ»។ នៅពេលដែល អង់ដ្រូនីកូស ត្រូវបានគំរាមកំហែងដោយទារុណកម្មរាងកាយធ្ងន់ជាងនេះទៅទៀត មរណសាក្សីវ័យក្មេងរបស់ព្រះគ្រីស្តបានឆ្លើយថា៖ «រាងកាយរបស់ខ្ញុំនៅចំពោះមុខអ្នក សូមធ្វើអ្វីដែលអ្នកចង់ចំពោះវាចុះ»។
បន្ទាប់ពីទារុណកម្មជាយូរមកហើយនៅកន្លែងផ្សេងៗគ្នា មរណសាក្សីដ៏វិសុទ្ធទាំងបីនាក់ត្រូវបានគេចោលទៅក្នុងទីលានប្រយុទ្ធ (arena) ជាមួយសត្វពាហនៈ (wild beasts)។ អ្នកទោសផ្សេងទៀតនៅក្នុងទីលានដូចគ្នាត្រូវបានសត្វពាហនៈញាំញី ប៉ុន្តែពួកវាមិនប៉ះពាល់សន្តទាំងឡាយឡើយ។ ខ្លាឃ្មុំ និងសត្វតោញី (ferocious lioness) បានដើរក្រឡឹងជុំវិញពួកគេ។
កាលបើឃើញដូច្នេះ មនុស្សជាច្រើនបានជឿលើព្រះគ្រីស្តជាព្រះអម្ចាស់ ហើយស្រែករិះគន់អភិបាលខេត្ត។ ដោយកំហឹងខ្លាំង និងក្រោធខឹងជាងសត្វពាហនៈទៅទៀត អភិបាលខេត្តបានបញ្ជាឱ្យទាហានរបស់គាត់ចូលទៅក្នុងទីលាន ហើយកាត់ទាហានរបស់ព្រះគ្រីស្តជាបំណែកៗដោយដាវរបស់ពួកគេ។ រាងកាយរបស់ពួកគេត្រូវបានលាយឡំជាមួយរាងកាយរបស់អ្នកទោសផ្សេងទៀត។
គ្រីស្ទបរិស័ទបីនាក់ឈ្មោះ ម៉ាការីយ៉ូស (Macarius) ហ្វីលិក្ស (Felix) និង បេរីយ៉ូស (Berius) ដែលបានចូលរួមទស្សនាក្នុងហេតុការនៃការសម្លាប់ពួកមរណសាក្សីដ៏វិសុទ្ធ បានមកនៅពេលយប់នោះដើម្បីយករាងកាយរបស់ពួកគេ។ ប៉ុន្តែដោយសាររាងកាយត្រូវបានលាយយ៉ាងច្របូកច្របល់ ហើយយប់ក៏ងងឹតខ្លាំងផង ពួកគេបានសូមបួងសួងសុំ ព្រះជាម្ចាស់ឱ្យជួយរកពួកសនបុគ្តល។ ភ្លាមនោះ ទៀនបីគូរបានលេចចេញមកនៅលើរាងកាយរបស់មរណសាក្សី។ ដូច្នេះហើយ ពួកគេក៏អាចយករាងកាយរបស់ពួលសន្តបុគ្គល ហើយធ្វើពិធីបុណ្យសពយ៉ាងឱឡារិក។
