សន្ត មរណសាក្សី អាគីនឌីនុស ផេហ្គាស៊ីយ៉ុស អាណេមផូឌីស្តុស អាហ្វថូនីយ៉ុស អេលពីដេផូរុស និងអ្នកដទៃទៀតជាមួយពួកលោក
THE HOLY MARTYRS ACYNDINUS, PEGASIUS, ANEMPODISTUS, APHTHONIUS, ELPIDEPHORUS AND OTHERS WITH THEM

ពួកគាត់ទាំងអស់គឺជាគ្រិស្តសាសនិកពីប្រទេសពែរ្ស ហើយបានទទួលទារុណកម្មក្នុងរជ្ជកាលព្រះបាទសាព័រ (Sapor) ក្នុងឆ្នាំ ៣៥៥ នៃគ្រិស្តសករាជ។ បីរូបដំបូង គឺជាអ្នកបម្រើ នៅរាជវាំងរបស់ស្តេចដដែលនេះ ប៉ុន្តែពួកគាត់បម្រើព្រះយេស៊ូគ្រិស្តជាម្ចាស់របស់ពួកគាត់ យ៉ាងសម្ងាត់។
នៅពេលពួកគាត់ត្រូវបានចោទប្រកាន់ និងនាំមកជំនុំជម្រះនៅមុខស្តេច ទ្រង់បានសួរពួកគាត់ថាមកពីណា។ ចំពោះសំណួរនេះ ពួកគាត់បានឆ្លើយថា៖ «ប្រទេសកំណើត និងជីវិតរបស់យើងគឺ ព្រះត្រីឯក ដ៏បរិសុទ្ធ ដែលមានសារធាតុតែមួយ និងមិនអាចបំបែកបាន គឺព្រះបិតា ព្រះបុត្រ និងព្រះវិញ្ញាណបរិសុទ្ធ ដែលជាព្រះតែមួយ។»
ស្តេចបានធ្វើទារុណកម្មពួកគាត់យ៉ាងឃោរឃៅ ប៉ុន្តែពួកគាត់បានអត់ទ្រាំទាំងអស់ យ៉ាងក្លាហាន ហើយពេញដោយ ចំរៀងទំនុកដំកើង និងការអធិស្ឋានលើមា់ត របស់ពួកគាត់។ ក្នុងអំឡុងពេលនៃការធ្វើទារុណកម្ម និងការឃុំខ្លួន ពួកទេវទូត របស់ព្រះជាម្ចាស់បានបង្ហាញខ្លួនដ់ ពួកគាត់ជាច្រើនដង ហើយមានម្តងនោះ ព្រះអម្ចាស់គ្រិស្ តផ្ទាល់បាន បង្ហាញខ្លួន ដល់ពួកគាត់ ក្នុងរូបរាងជាមនុស្ស «ដែលមានព្រះភក្រ្ត ភ្លឺចេងចាំង ដូចព្រះអាទិត្យ»។ នៅពេលដែលអ្នកធ្វើទារុណកម្មម្នាក់ឈ្មោះ អាហ្វថូនីយ៉ុស បានឃើញ អព្ភូតហេតុ ដែលលោហះ សំណ កំពុងពុះមិនបង្កគ្រោះថ្នាក់ដល់ពួក មរណសាក្សីទាំងនោះ គាត់បានជឿលើព្រះគ្រិស្ត ហើយស្រែកថា៖ «ព្រះរបស់គ្រិស្តសាសនិក អស្ចារ្យណាស់!» ដោយសារតែហេតុការនេះ គាត់ត្រូវបានកាត់ក្បាលភ្លាមៗ
ហើយមានអ្នកផ្សេងទៀតជាច្រើនបានឃើញ ហើយក៏ជឿ។
បន្ទាប់មក ស្តេចបានបញ្ជាឱ្យដេរ ស្បែកសត្វជាប់ អាគីនឌីនុស ផេហ្គាស៊ីយ៉ុស និងអាណេមផូឌីស្តុស ហើយបោះចោលទៅក្នុងសមុទ្រ។ ប៉ុន្តែសន្ត អាហ្វថូនីយ៉ុស បាន បង្ហាញខ្លួន ចេញពីពិភពលោកខាងមុខ ជាមួយនឹងទេវទូតដ៏ ភ្លឺចែងចាំង ៣អង្គ ហើយបាននាំពួកមរណសាក្សី ដ៏បរិសុទ្ធ ឆ្លងទៅកាន់ដីគោក ហើយដោះលែងពួកគាត់។ អេលពីដេផូរុស គឺជាអភិជនម្នាក់ក្នុងចំណោមអភិជនរបស់ស្តេច។ នៅពេលដែលគាត់បានបង្ហាញថាខ្លួនជាគ្រិស្តសាសនិក និងរិះគន់ស្តេចចំពោះការសម្លាប់គ្រិស្តសាសនិក ដែលមិនមានទោសនោះ ស្តេចបានកាត់ទោសឱ្យគាត់ស្លាប់ ហើយអេលពីដេផូរុស ត្រូវបានកាត់ក្បាលរួមជាមួយនឹងគ្រិស្តសាសនិកផ្សេងទៀត ចំនួនប្រាំពីរពាន់នាក់។ បន្ទាប់មក ពួកមរណសាក្សី បីរូបដំបូងនោះ [អាគីនឌីនុស ផេហ្គាស៊ីយ៉ុស និងអាណេមផូឌីស្តុស] ត្រូវបានបោះចោលទៅក្នុងឡដែលកំពុងឆេះ ជាមួយនឹងទាហានចំនួន ម្ភៃប្រាំបី នាក់ និងម្តាយរបស់ស្តេច ដោយសារតែពួកគេក៏បានជឿលើព្រះគ្រិស្តដែរ — ហើយដូច្នេះ ក្នុងអណ្តាតភ្លើង ពួកគាត់បានប្រគល់ ព្រលឹងដ៏សុចរិត របស់ពួកគាត់ទៅកាន់ព្រះហត្ថា ព្រះអម្ចាស់។
