សន្តបុគ្គលនៃ ថ្ងៃទី3 ខែវិច្ឆិកា

THE HIEROMARTYR ACEPSIMAS, BISHOP OF NAESON, AND OTHERS WITH HIM


អាកេបស៊ីម៉ាស ដែលមានអាយុ ៨០ ឆ្នាំ ពេញដោយគុណធម៍​គ្រីស្ទាន គ្រប់យ៉ាង នៅថ្ងៃមួយ ពេលកំពុងអង្គុយនៅក្នុងផ្ទះរបស់គាត់ជាមួយភ្ញៀវ​ ស្រាប់តែមាន ក្មេងប្រុសម្នាក់ ដែល ពេញដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ បានរត់មករក ប៊ីស្សបដ៏ ចំណាស់នោះ ថើបក្បាលរបស់លោក ហើយនិយាយថា៖ «ក្បាលនេះពិតជាមានពរណាស់ ពីព្រោះវានឹងទទួលការឈឺចាប់ដោយសារតែព្រះគ្រិស្ត»។

ពាក្យទស្សន៍ទាយនេះក៏បានក្លាយជាការពិតភ្លាមៗ។ ស្តេច ស៊ាព័រ (Sapor) បានធ្វើការបៀតបៀន ពួកគ្រិស្ទាន យ៉ាងសាហាវព្រៃផ្សៃនៅទូទាំងប្រទេសពែរ្ស ហើយសន្ត អាកេបស៊ីម៉ាស ត្រូវបានចាប់ខ្លួន។ គាត់ត្រូវបាននាំមកឈរនៅពីមុខមហាក្សត្រម្នាក់ ដែលក៏ជា អាចារ្យនៃសាសនាព្រះក្លែងក្លាយ។ នៅពេលដែលប៊ីស្សបត្រូវបានចាប់ និងចង សមាជិកក្នុង គ្រួសារលោកម្នាក់ បានសួរលោកថា តើត្រូវធ្វើដូចម្តេចជាមួយផ្ទះរបស់លោក ប្រសិនបើលោកត្រូវបានធ្វើឃាត។ សន្ត បានឆ្លើយថា៖ «វាមិនមែនជាផ្ទះរបស់ខ្ញុំទៀតទេ។ ខ្ញុំនឹងទៅកាន់លំនៅដ្ឋាន ដ៏ខ្ពស់ ហើយនឹងមិនត្រឡប់មកវិញទេ»។

ក្រោយពីការសួរចម្លើយយូរអង្វែង គាត់ត្រូវបានគេចាប់គុក។ ថ្ងៃបន្ទាប់ លោកឪពុក​ ឈ្មោះ យ៉ូសែប ដែលមាន អាយុ ៧០ ឆ្នាំ ជាមួយនិងជំនួយការបូជាចារ្យ លោក អៃថាឡាស (Aithalas) ក៏ត្រូវបានឃុំខ្លួនដែរ។ ក្រោយពីជាប់គុករយៈពេលបីឆ្នាំ និងទទួលរងទារុណកម្មជាច្រើន អាកេបស៊ីម៉ាស ត្រូវបានកាត់ក្បាល។

ចំណែកឯលោកយ៉ូសែប និងអៃថាឡាស ត្រូវបានគេជីករណ្តៅចាក់ដីពីលើរហូតដល់ចង្កេះ ហើយពួកដែលគ្មានព្រលឹងបានបង្ខំឱ្យពួកគ្រិស្តសាសនិកគប់ដុំថ្មទៅលើពួកគាត់។ នៅរាត្រីនោះ ដោយការគ្រប់គ្រងរបស់ព្រះជាម្ចាស់ សពរបស់លោកយ៉ូសែបបានបាត់ខ្លួន ហើយដើមមៀតមួយបានដុះលើសពរបស់អៃថាឡាស ដែលអាចព្យាបាលរាល់ជំងឺ និងការឈឺចាប់គ្រប់ប្រភេទរបស់មនុស្សបាន។

ដើមឈើនេះឈរគង់វង់អស់រយៈពេលប្រាំឆ្នាំ មុនពេលពួកដែលឃ្នានចិត្ត និងច្រណែនឈ្នានីស បានកាប់វាចោល។ យុទ្ធជនរបស់ព្រះគ្រិស្តទាំងនេះបានទទួលទារុណកម្មនៅប្រទេសពែរ្ស ក្នុងសតវត្សរ៍ទីបួន ក្នុងរជ្ជកាលរបស់ស្តេចដែលគោរពសាសនាព្រះក្លែងក្លាយ ឈ្មោះ សាព័រ។