សន្តបុគ្គលនៃ ថ្ងៃទី6 ខែវិច្ឆិកា

SAINT PAUL THE CONFESSOR, PATRIARCH OF CONSTANTINOPLE


នៅពេលដែលប៉ាទ្រីអាក្ខ អាឡិចសាន់ដឺ បានទទួលពរជ័យ ដេកលើគ្រែមរណៈរបស់គាត់ ពួកគ្រីស្ទាន ដែលមានទុក្ខព្រួយបានសួរគាត់ថា តើនរណានឹងជំនួសគាត់ ក្នុងនាមជាអ្នកគង្វាលនៃហ្វូងចៀមខាងវិញ្ញាណរបស់ព្រះគ្រីស្ទ។ គាត់​បាន​និយាយ​ថា​៖ ​«​ប្រសិន​បើ​អ្នក​ប្រាថ្នា​ចង់​បាន​អ្នក​គង្វាល​ដែល​នឹង​បង្រៀន​អ្នក ហើយ​ភ្លឺ​ដោយ​គុណធម៌ ចូរ​ជ្រើសរើស​ប៉ូល ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចង់​បាន បុរស​ដែលស្រស់ស្អាតដោយសារតែ ​ការ​តុបតែង​ខាង​ក្រៅ ចូរ​ជ្រើសរើស​ លោក​ម៉ាសេដូនីស»។

ប្រជាជនបានជ្រើសរើស ប៉ូល។ ជាអកុសល ការជ្រើសរើសនេះមិនត្រូវ បានទទួលស្គាល់ពី ពួក អារីយ៉ុស​ ដែលជាពួកមានជំនឿខុសឆ្គង និងពីព្រះចៅកុងស្តង់ទីអុស ដែលនៅក្នុងក្រុងអង់ទីយ៉ុក ឡើយ។ មិនយូរប៉ុន្មាន ប៉ូលត្រូវបានគេបណ្តេញចេញ ហើយបានភៀសខ្លួនទៅកាន់ទីក្រុងរ៉ូមជាមួយនឹងសន្ត ​អាថាណាស៊ី ដ៏អស្ចារ្យ (  Athanasius the Great) ។ 

នៅទីក្រុងរ៉ូម សម្តេចប៉ាប យូលីអាន​ (Julian) និងអធិរាជ​ កុងស្តង់ (Constans) បានទទួលពួកលោក យ៉ាងកក់ក្ដៅ ហើយបានគាំទ្រពួកគេនៅ ក្នុងជំនឿគ្រិស្តអូស្សូដក់របស់ពួកគេ។ អធិរាជ កុងស្តង់ និង សម្តេចប៉ាប យូលីអាន​ បានជួយអោយ​ លោក ប៉ូលបានត្រលប់ទៅបល្ល័ង្ករបស់គាត់ វិញ ប៉ុន្តែនៅពេលដែលអធិរាជ កុងស្តង់ សោយទិវង្គត ពួក អារីយ៉ុស បានលើកក្បាលរបស់ពួកគេម្តងទៀត ហើយ ប៉ាទ្រីអាក្ខ ប៉ូលត្រូវបានបណ្តេញទៅ គូគូសុស Cucusus ក្នុងប្រទេសអាមេនី។

ថ្ងៃមួយ ពេលដែលប៉ូលកំពុងប្រារព្ធពិធីបុណ្យ ដ៏ទេវភាព គាត់ត្រូវបានវាយប្រហារដោយពួក អារីយ៉ុស និងត្រូវបានច្របាច់កស្លាប់ ដោយ ក្រណាត់កន្សែងប៉ាទ្រីអាក្ខ របស់គាត់នៅឆ្នាំ 351 នៃគ.ស។ នៅឆ្នាំ 381 នៃគ.ស ក្នុងរជ្ជកាលរបស់អធិរាជ ថេអូដូសុីយ៉ុស Theodosius អធិធាតុរបស់ ប៉ូល ត្រូវបានផ្ទេរទៅក្រុង កុងស្តង់ទីណូប៉ូល ហើយនៅឆ្នាំ 1236 គ.ស. អធិធាតុនេះ ត្រូវបានយកទៅរក្សាទុក នៅទីក្រុង វេនីស Venice ។ បូជាចារ្យ និងសារការី ជាទីស្រឡាញ់របស់គាត់ គឺលោក ម៉ារគីយ៉ាន Marcian និង ម៉ារទីរីយ៉ុស Martyrius (ថ្ងៃទី 25 ខែតុលា) បានរងទុក្ខភ្លាមៗបន្ទាប់ពីបុព្វបុរសរបស់ពួកគេ។