សន្តគ្រិស្តទូត លោក អូលីមប៉ាស អេរ៉ាស្ទុស ឃ័រទុស ហេរ៉ូឌៀន សូស៊ីប៉ាតឺរ និងលោក ទែរទីយ៉ុស
THE HOLY APOSTLES OLYMPAS, ERASTUS, QUARTUS, HERODION, SOSIPATER AND TERTIUS

ពួកគាត់ទាំងអស់គឺជាគ្រិស្តទូត ក្នុងចំណោមគ្រិស្តទូត ចិតសិបនាក់។ សន្ត បីនាក់ចុងក្រោយក៏ត្រូវបានប្រារព្ធរំលឹកឡើង នៅថ្ងៃ ផ្សេងទៀតដែរ៖ ហេរ៉ូឌៀននៅថ្ងៃទី 8 ខែមេសា សូស៊ីប៉ាតឺរ Sosipater នៅ ថ្ងៃទី 28 ខែមេសា និង ទែរទីយ៉ុស Tertius នៅថ្ងៃទី 30 ខែតុលា។ សន្ត អូលីមប៉ាស Olympas និង ហេរ៉ូឌៀន Herodion គឺជាអ្នកដើរតាម គ្រិស្តទូត ពេត្រុស ដូច្នេះហើយ នៅពេលដែលពេត្រុសរងទុក្ខ ពួកគេក៏បានរងទុក្ខផងដែរ។ តាមបញ្ជារបស់ នេរ៉ូ Nero ពួកគេត្រូវបានកាត់ក្បាល។ លោក អេរ៉ាស្តុស Erastus ធ្លាប់ជាអ្នកមើលការខុសត្រូវ នៃព្រះវិហារនៅក្រុងយេរូសាឡឹម ហើយក្រោយមកបានក្លាយជាប៊ីស្សប នៃ ក្រុងប៉ាន់នេយ៉ាស Paneas នៅ ប៉ាឡេស្ទីន។ លោក ឃ័រទុស Quartus គឺជាប៊ីស្សពនៃទីក្រុង Beirut ។ គាត់បានរងទុក្ខវេទនាយ៉ាងខ្លាំង ប៉ុន្តែបានប្រែចិត្តមនុស្សជាច្រើនឱ្យមកមាន ជំនឿគ្រីស្ទាន។ សូស៊ីប៉ាតឺរ គឺជាប៊ីស្សពនៅ អុីកូនីយ៉ុម Iconium ហើយ ទែរទីយ៉ុស គឺជាប៊ីស្សពទីពីរនៅក្នុងទីក្រុងនោះ។ ពួកគេបានធ្វើសង្គ្រាមខាងវិញ្ញាណ ហើយក្នុងនាមជាអ្នកមានជ័យជំនះ បានទទួលកម្រងផ្កានៃសិរីរុងរឿង ពីស្ថានសួគ៌។
