មរណសាក្សីដ៏គួរឲគោរព លោក លូសុីយ៉ាន ព្រឹទ្ធាចារ្យនៃ ទីក្រុងអង់ទីយ៉ុក
THE VENERABLE MARTYR LUCIAN, PRESBYTER OF ANTIOCH

លូសុីយ៉ាន (Lucian) កើតមកពីគ្រួសារថ្នាក់ខ្ពស់នៅក្រុងសាម៉ូសាតា (Samosata) នៃប្រទេសស៊ីរី (Syria)។ ក្នុងវ័យជំទង់ គាត់បានទទួលការអប់រំដ៏ពូកែទាំងផ្នែកលោកិយ និងផ្នែកខាងព្រលឹងវិញ្ញាណ។ គាត់ជាមនុស្សដែលលេចធ្លោដោយសារចំណេះដឹង ព្រមទាំងជីវិតជាឣ្នកបួសដ៏តឹងរ៉ឹងរបស់គាត់ (ascetic life)។ ដោយបានចែកចាយទ្រព្យសម្បត្តិរបស់គាត់ដល់ជនក្រីក្រ លូសុីយ៉ាន បានចិញ្ចឹមខ្លួនដោយការចងក្រងសៀវភៅណែនាំ ហើយដោយវិធីនេះគាត់បានចិញ្ចឹមខ្លួនឯងដោយការងារកំលាំងដៃរបស់គាត់។
គាត់បានធ្វើការបម្រើដ៏អស្ចារ្យដល់ព្រះសហគមន៍ ដោយគាត់បាន កែប្រែកំហុស ក្នុងសៀវភៅនៃព្រះគម្ពី ដែលត្រូវបានសរសេរក្នុងភាសារ រហេព្រើរ (Hebrew)
(ដែលពួកបង្រៀនខុសឆ្គង បានបំភ្លៃ តាមការបង្រៀនមិនត្រឹមត្រូវរបស់ពួកគេ)។ ដោយសារចំណេះដឹង និងជំនឿដ៏មោះមុតរបស់គាត់ គាត់ត្រូវបានតែងតាំងជាព្រឹទ្ធាចារ្យ (presbyter) នៅក្រុងអង់ទីយ៉ុក (Antioch)។
ក្នុងអំឡុងពេលនៃការបៀតបៀនរបស់ម៉ាក់ស៊ីមៀន (Maximian) នៅពេលដែលសន្ត អង់ទីម៉ូស (Anthimus) នៃនីកូមេឌី (Nicomedia) និងសន្ត ពេត្រុស (Peter) នៃអាឡិចសង់ឌ្រី (Alexandria) ត្រូវបានគេធ្វើទារុណកម្ម សន្ត លូសុីយ៉ាន ក៏ស្ថិតនៅក្នុងបញ្ជីរបស់អ្នកដែលអធិរាជចង់សម្លាប់ដែរ។ លូសុីយ៉ាន បានគេចពីទីក្រុង ហើយលាក់ខ្លួន ប៉ុន្តែសង្ឃនៃពួកខុសឆ្គង ដែលច្រណែនឈ្នានីសគាត់ម្នាក់ឈ្មោះ ប៉ាន់ក្រាទ្យុស (Pancratius) បានរាយការណ៍ពីគាត់។
ការបៀនបៀននោះគឺគួរឱ្យខ្លាច ហើយសូម្បីតែកុមារក៏មិនត្រូវបានគេអាណិតលើកលែងដែរ។ ក្មេងប្រុសពីរនាក់ដែលមិនចង់ញ៉ាំអាហារដែលត្រូវបានគេយកទៅបូជាដល់ព្រះក្លែងក្លាយ ត្រូវបានគេចោលទៅក្នុងទឹកកំពុងពុះ (boiling bath) ដែលនៅទីនោះពួកគេបានបញ្ជូនដួងព្រលឹងដ៏វិសុទ្ធរបស់ពួកគេទៅថ្វាយព្រះជាម្ចាស់ក្នុងភាពឈឺចាប់។ សិស្សរបស់ លូសុីយ៉ាន ឈ្មោះ ផេឡាហ្គីយ៉ា (Pelagia) (ថ្ងៃទី ៨ ខែតុលា) បានថែរក្សាភាពបរិសុទ្ធព្រហ្មចារីរបស់នាងពីពួកឣ្នកបៀតបៀន ដោយការអធិស្ឋានទៅកាន់ព្រះជាម្ចាស់នៅលើដំបូលផ្ទះរបស់នាង៖ នាងបានបញ្ជូន ដួងព្រលឹងរបស់នាងទៅថ្វាយទ្រង់ ហើយរាងកាយរបស់នាងបានធ្លាក់ពីដំបូល។
លូសុីយ៉ាន ត្រូវបានគេនាំមកនីកូមេឌី (Nicomedia) ចំពោះមុខអធិរាជ។ តាមផ្លូវ ការណែនាំរបស់គាត់បានបំលាស់ប្តូរទាហានចំនួន ៤០ នាក់ឱ្យមកកាន់ជំនឿគ្រីស្ទាន ហើយពួកគេទាំងអស់បានស្លាប់ជាមរណសាក្សី (martyr’s death)។ បន្ទាប់ពីការសួរចម្លើយ និងការវាយដំ សន្ត លូសុីយ៉ាន ត្រូវបានគេចាប់ដាក់គុក ដែលជាកន្លែងដែលគាត់ទទួលរងភាពអត់ឃ្លាន (starvation)។
សន្ត យ៉ូហាន់ គ្រីសូស្តូម (John Chrysostom) បានសរសេរអំពីសន្ត លូសុីយ៉ាន ថា៖ «គាត់បានមើលងាយការអត់ឃ្លានថា៖ ចូរពួកយើងក៏មើលងាយភាពប្រណីត និងបំផ្លាញអំណាចនៃក្រពះ ផងដែរ ដើម្បីឱ្យពួកយើង នៅពេលដែលពេលវេលាដែលតម្រូវឱ្យមានភាពក្លាហានបែបនេះមកដល់ យើងនឹងត្រូវបានរៀបចំខ្លួនទុកជាមុន ដោយជំនួយនៃការខិតខំប្រឹងប្រែងតិចតួច (lesser ascesis) ដើម្បីបង្ហាញសេចក្តីរុងរឿងរបស់យើង នៅពេល ការប្រយុទ្ធមកដល់»។
គាត់បានទទួលព្រះកាយនិងលោហិតរបស់ព្រះគ្រីស្ទ (Holy Communion) នៅក្នុងគុកនៅថ្ងៃបុណ្យ ទេឣូហ្វានី (Theophany) ហើយនៅថ្ងៃបន្ទាប់ គាត់បានបញ្ជូន ដួងព្រលឹងរបស់គាត់ទៅថ្វាយព្រះជាម្ចាស់។ សន្ត លូសុីយ៉ាន បានទទួលការឈឺចាប់នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ៣១១ នៃគ្រិស្តសករាជ។
