សន្ត មរណសាក្សី ឡងជីណូស នាយទាហានរ៉ូមាំង
(THE HOLY MARTYR LONGINUS)

សត្តម៉ាថាយអ្នកនិពន្ធដំណឹងល្អ ក្នុងការពិពណ៌នាអំពីទុក្ខវេទនារបស់ព្រះអម្ចាស់យេស៊ូគ្រីស្ត គាត់បាននិយាយថា៖ «កាលនាយទាហានរ៉ូម៉ាំងនិងពួកទាហានដែលនៅយាមព្រះយេស៊ូ បានឃើញផែនដីរញ្ជួយ និងបានឃើញហេតុការណ៍ទាំងឡាយកើតឡើងដូច្នេះ គេកោតស្ញប់ស្ញែងជាខ្លាំង ហើយពោលថា៖ «លោកនេះ ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!» (ម៉ាថាយ ២៧:៥៤)។ មេទាហាន (centurion) នោះគឺ ឡងជីណូស (Longinus) ដ៏មានពរនេះឯង ដែលជាមួយនឹងទាហានពីរនាក់ទៀតរបស់គាត់បានជឿលើព្រះយេស៊ូ ជាព្រះរាជបុត្រានៃព្រះជាម្ចាស់។
ឡងជីណូស ជាមេនៃទាហានដែលបានធ្វើជាសាក្សីនៅពេលព្រះអម្ចាស់ត្រូវគេឆ្កាងនៅលើភ្នំហ្គោលហ្គោតា (Golgotha) ហើយក៏ជាមេនៃក្រុមយាមដែលថែរក្សាផ្នូរព្រះអង្គផងដែរ។ នៅពេលពួកព្រឹទ្ធាចារ្យដឹងពីការរស់ឡើងវិញរបស់ព្រះគ្រីស្ត ពួកគេបានឱ្យសំណូកទាហានឱ្យផ្សព្វផ្សាយដំណឹងមិនពិតថាព្រះគ្រីស្តមិនបានរស់ឡើងវិញទេ តែពួកសាវ័ករបស់ទ្រង់បានលួចយករាងកាយរបស់ទ្រង់។ ពួកយូដាក៏បានព្យាយាមឱ្យសំណូក ឡងជីណូស ដែរ ប៉ុន្តែគាត់មិនអនុញ្ញាតឱ្យខ្លួនឯងត្រូវគេឱ្យសំណូកឡើយ។
បន្ទាប់មក ពួកយូដាបានងាកទៅរកយុទ្ធសាស្ត្រធម្មតារបស់ពួកគេវិញ៖ ពួកគេបានសម្រេចចិត្តសម្លាប់ ឡងជីណូស។ ដោយដឹងពីរឿងនេះ ឡងជីណូស បានដកចេញនូវខ្សែក្រវាត់ទាហានរបស់គាត់ ត្រូវបានធ្វើពិធី ជ្រមុជទឹកជាមួយនឹងមិត្តរួមជួរ ពីរនាក់របស់គាត់ ដោយសាវ័កម្នាក់ ហើយបានចាកចេញពីក្រុងយេរូសាឡិម (Jerusalem) ដោយសម្ងាត់ ហើយបានផ្លាស់ទៅតំបន់ កាប្បាដុក (Cappadocia) ជាមួយមិត្តរួមជួររបស់គាត់។ នៅទីនោះ គាត់បានបូជាខ្លួនឯងដល់ការតមអាហារ (fasting) និងការអធិស្ឋាន (prayer) ហើយ ជាសាក្សីដ៏មានជីវិតនៃការរស់ឡើងវិញរបស់ព្រះគ្រីស្ត ហើយបានបំលាស់ប្តូរពួកព្រាហ្មណ៍និយមជាច្រើនឱ្យមកកាន់ជំនឿពិតប្រាកដដោយការ សារ ពាក្យសាក្សីរបស់គាត់អំពីព្រះគ្រិស្ត។
បន្ទាប់ពីនោះ គាត់បានដកខ្លួនទៅនៅលើដីរបស់ឪពុកគាត់ ក្នុងភូមិមួយ ។ ទោះបីជាយ៉ាងនេះក្តី ភាពអាក្រក់របស់ពួកយូដាមិនបានចាកចេញពីគាត់ឡើយ។ ដោយសារតែការចោទប្រកាន់របស់ពួកយូដា ពីឡាត (Pilate) បានបញ្ជូនទាហានមកកាត់ក្បាល ឡងជីណូស។ សន្ត ឡងជីណូស បានឃើញមុនតាមវិញ្ញាណ នូវ ការមកដល់របស់អ្នកប្រហារជីវិតរបស់គាត់ ហើយដូច្នេះក៏ បានចេញទៅជួបពួកគេ។ គាត់បាននាំពួកគេមកផ្ទះរបស់គាត់ ដោយមិនប្រាប់ពួកគេថាគាត់ជានរណា។ គាត់ធ្វើជាម្ចាស់ផ្ទះដ៏ល្អសម្រាប់ទាហាន ហើយពួកគេក៏ដេកលក់ទៅ។ ប៉ុន្តែសន្ត ឡងជីណូស បានក្រោកឡើងដើម្បីអធិស្ឋាន ហើយបានអធិស្ឋានពេលយប់ទាំងមូល ដោយរៀបចំខ្លួនឯងសម្រាប់មរណភាព។
នៅពេលព្រឹកឡើង គាត់បានហៅមិត្តរួមជួរពីរនាក់របស់គាត់មកជាមួយគាត់ ស្លៀកពាក់សំលៀកបំពាក់សម្រាប់កប់ខ្មោចពណ៌ស (white burial clothes) ហើយបានបង្គាប់ប្រាប់សមាជិកផ្សេងទៀតនៅក្នុងផ្ទះរបស់គាត់ឱ្យកប់គាត់នៅលើភ្នំតូចមួយដ៏ជាក់លាក់។ បន្ទាប់មក គាត់បានទៅកាន់ទាហាន ហើយប្រាប់ពួកគេថាគាត់គឺជា ឡងជីណូស មនុស្សដែលពួកគេកំពុងស្វែងរក។ ទាហានក៏ភ្ញាក់ផ្អើល និងអាម៉ាស់ ហើយមិនអាចគិតថាគេនឹងកាត់ក្បាល ឡងជីណូស បានឡើយ ប៉ុន្តែគាត់បានជំរុញឱ្យពួកគេបំពេញតាមបទបញ្ជារបស់មេ របស់ពួកគេ។
ដូច្នេះ ឡងជីណូស និងមិត្តរួមជួរពីរនាក់របស់គាត់ត្រូវបានគេកាត់ក្បាល។ ទាហានបានយកក្បាលរបស់ ឡងជីណូស ទៅឱ្យពីឡាត ហើយគាត់ក៏បានប្រគល់វាឱ្យពួកយូដា។ ពួកគេបានចោលវានៅលើគំនរសំរាម (dung heap) នៅក្រៅទីក្រុង។
