សន្តបុគ្គលនៃ ថ្ងៃទី17 ខែតុលា

THE HOLY PROPHET HOSEA


ហូសេ (Hosea) គឺជាកូនរបស់ បេអេរី (Beeri) ពីវង្សត្រកូលអ៊ីសាខារ (Issachar)។ ហូសេ បានរស់នៅ និងធ្វើការព្យាករណ៍ជាង ៨០០ ឆ្នាំមុនកំណើតព្រះគ្រីស្ត។ ពាក្យពេចន៍ដ៏ប្រកបដោយការបំផុសគំនិតពីព្រះជាម្ចាស់របស់គាត់ ត្រូវបានរកឃើញនៅក្នុងសៀវភៅរបស់គាត់ ដែលមាន ១៤ ជំពូក។

គាត់បានរិះគន់យ៉ាងខ្លាំងចំពោះអ៊ីស្រាអែល (Israel) និងយូដា (Judah) ចំពោះការគោរពព្រះក្លែងក្លាយ (idolatry) របស់ពួកគេ ហើយក៏បានព្យាករណ៍ពីទណ្ឌកម្មរបស់ព្រះជាម្ចាស់ចំពោះបាបកម្មរបស់ពួកគេ គឺការបំផ្លាញក្រុងសាម៉ារី (Samaria) និងអ៊ីស្រាអែលដោយសារតែការបោះបង់ជំនឿ (apostasy) របស់ពួកគេ និងការអាណិតស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះវង្សត្រកូលយូដា។

គាត់បានព្យាករណ៍ពីការលុបចោល និងទីបញ្ចប់ នៃការបូជាយញ្ញ ដែលធ្លាប់បានអនុវត្តក្នុង សម្ព័នមេត្រីចាស់ (Old Testament)។ គាត់បានព្យាករណ៍ពីការយាងមកដល់របស់ព្រះអម្ចាស់ និងភាពចម្រុងចម្រើននៃអំណោយដែលទ្រង់នឹងនាំមកជាមួយទ្រង់មកផែនដី។

គាត់បានរស់នៅដល់វ័យចាស់ជរា ហើយបានសោយទិវង្គតដោយសន្តិភាព។