សន្តបុគ្គលនៃ ថ្ងៃទី18 ខែតុលា

THE HOLY APOSTLE AND EVANGELIST LUKE


លូកា (Luke) កើតនៅក្រុងអង់ទីយ៉ុក (Antioch)។ ក្នុងវ័យជំទង់ គាត់បានរៀនសូត្របានលើសគេក្នុងវិស័យទស្សនវិជ្ជាក្រិច (Greek philosophy) វេជ្ជសាស្ត្រ (medicine) និងសិល្បៈ (art)។ ក្នុងអំឡុងពេលព្រះអម្ចាស់យេស៊ូបម្រើនៅលើផែនដី លូកា បានមកក្រុងយេរូសាឡិម (Jerusalem) ដែលជាកន្លែងដែលគាត់បានជួបព្រះអង្គសង្គ្រោះ (ព្រះយេស៊ូ) ផ្ទាល់មុខ ហើយបានស្តាប់ការឣធិប្បាយដ៏សង្គ្រេាះរបស់ទ្រង់ និងធ្វើជាសាក្សីនៃកិច្ចការយដ៏អស្ចារ្យរបស់ទ្រង់។ ដោយមានជំនឿលើព្រះអម្ចាស់ សន្ត លូកា ត្រូវបានរាប់បញ្ចូលក្នុងចំណោមគ្រិស្តទូត  ៧០ អង្គ (Seventy Apostles) ហើយត្រូវបានបញ្ជូនចេញទៅផ្សព្វផ្សាយដំណឹងល្អ។

ជាមួយនឹង ក្លេអូបាស (Cleopas) គាត់បានឃើញព្រះអម្ចាស់ដែលរស់ឡើងវិញនៅលើផ្លូវទៅក្រុងអេម៉ាអូស (Emmaus) (លូកា ២៤)។ បន្ទាប់ពីព្រះវិញ្ញាណដ៏វិសុទ្ធ (Holy Spirit) យាងចុះមក លូកា បានត្រឡប់ទៅក្រុងអង់ទីយ៉ុកវិញ ហើយនៅទីនោះគាត់បានក្លាយជា អ្នក​រួម​ការងារ​ជាមួយគ្រិស្តទូត ប៉ូល (Paul) និងបានធ្វើដំណើរទៅក្រុងរ៉ូម (Rome) ជាមួយគាត់ ដោយបំលាស់ប្តូរពួកយូដា និងពួកឣារក្សនិយមឱ្យមកកាន់ជំនឿគ្រីស្ទាន។ «លូកា ជាគ្រូពេទ្យដ៏ជាទីស្រឡាញ់… គាត់សូមជម្រាបសួរអ្នករាល់គ្នា» ដូចគ្រិស្តទូត ប៉ូលបានសរសេរទៅកាន់ពួកកូឡូស (កូឡូស ៤:១៤)។

តាមការសុំរបស់ពួកគ្រីស្ទបរិស័ទ គាត់បាននិពន្ធដំណឹងល្អ (Gospel) របស់គាត់ប្រហែលឆ្នាំ ៦០ នៃគ្រិស្តសករាជ។ បន្ទាប់ពីការសោយទិវង្គត ជាមរណសាក្សីរបស់គ្រិស្តទូត ប៉ូល ដ៏អស្ចារ្យ សន្ត លូកា បានផ្សព្វផ្សាយដំណឹងល្អនៅទូទាំងប្រទេសអុីតាលី (Italy) ដាលម៉ាទីយ៉ា (Dalmatia) ម៉ាសេដូន (Macedonia) និងតំបន់ផ្សេងៗទៀត។ គាត់បានគូររូបអាយខន (icons) នៃព្រះមាតា (Theotokos) ដ៏វិសុទ្ធបំផុត — មិនមែនត្រឹមតែមួយទេ ប៉ុន្តែគឺបី — និងរូបអាយខននៃគ្រិស្តទូត ដ៏វិសុទ្ធ ពេត្រុស (Peter) និង ប៉ូល (Paul)។ ហេតុនេះហើយ សន្ត លូកា ត្រូវបានគេចាត់ទុកថាជាអ្នក​ បង្កើត ការគូររូបអាយខនគ្រីស្ទាន (founder of Christian iconography)។

ក្នុងវ័យចំណាស់ គាត់បានទៅលេងប្រទេស លីប៊ី (Libya) និងអេហ្ស៊ីបខាងលើ (Upper Egypt)។ ពីអេហ្ស៊ីប គាត់បានត្រឡប់មកប្រទេសក្រិច (Greece) វិញ ដែលជាកន្លែងដែលគាត់បានបន្តផ្សព្វផ្សាយ និងបំលាស់ប្តូរមនុស្សជាច្រើនដោយការពុះពារយ៉ាងខ្លាំង ទោះបីជាលោកមានវ័យចំណាស់ក៏ដោយ។ ក្រៅពីដំណឹងល្អរបស់គាត់ សន្ត លូកា បានសរសេរសៀវភៅកិច្ចការ (Acts) ហើយបានឧទ្ទិសស្នាដៃទាំងពីរនេះដល់ ទេអូភីលុស (Theophilus) ដែលជាអភិបាលនៃអាខាអ៊ី (Achaia)។

លូកា មានអាយុ ៨៤ ឆ្នាំ នៅពេលដែលពួកគោរពព្រះក្លែងក្លាយដ៏អាក្រក់បានធ្វើទារុណកម្មគាត់ដោយសារព្រះគ្រីស្ត ហើយព្យួរគាត់ពីដើមអូលីវ (olive tree) នៅក្នុងទីក្រុងថេបេស (Thebes) នៅភូមិភាគបូអេធីអា (Boethia)។

អធិធាតុ ដ៏មានអានុភាពក្នុងការបង្កើតឣព្ភូតហេតុអស្ចារ្យ (miracle-working relics) របស់សន្តដ៏អស្ចារ្យនេះ ត្រូវបានដឹកជញ្ជូនទៅក្រុងកុងស្តង់ទីនូប៉ូល (Constantinople) ក្នុងរាជ្យរបស់អធិរាជកុងស្តង់ទ្យុស (Constantius) ជាបុត្ររបស់កុងស្តង់ទីន (Constantine)។