សន្តបុគ្គលនៃ ថ្ងៃទី19 ខែតុលា

THE HOLY PROPHET JOEL


យ៉ូអែល (Joel) គឺជាព្យាការីតូច (minor prophet) ជួរទីពីរ។ សន្ត យ៉ូអែល គឺជាកូនរបស់ ផានូអែល (Phanuel) ពីវង្សត្រកូលរ៉ូបែន (Reuben)។ លោករស់នៅ ៨០០ ឆ្នាំមុន ព្រះគ្រីស្ត។

យ៉ូអែល បានព្យាករណ៍អំពីគ្រោះមហន្តរាយរបស់ប្រជាជនអ៊ីស្រាអែល (Israel) និងការត្រូវចាប់ជាឈ្លើយនៅបាប៊ីឡូន (Babylonian Captivity) ដោយសារបាបកម្មដែលពួកគេបានប្រព្រឹត្តិនៅ ចំពោះមុខព្រះជាម្ចាស់។ លោកបានអំពាវនាវឱ្យប្រជាជនតមអាហារ (fasting) និងឱ្យពួកបូជាចារ្យ (priests) អធិស្ឋានសារភាពកំហុសដោយទឹកភ្នែក ដើម្បីឱ្យព្រះជាម្ចាស់អាណិតស្រឡាញ់ពួកគេ៖ «ចូរ​ធ្វើ​ពិធី​តម​អាហារ… ហើយ​ស្រែក​អង្វរ​សូម​ឲព្រះ‌អង្គ​ជួយ​ទៅ!» (យ៉ូអែល ១:១៤)។ «ចូរ​ឲ្យ​ក្រុម​បូជា‌ចារ្យ​ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់ នាំ​គ្នា​យំ​សោក​នៅ​ចន្លោះ​ក្លោង​ទ្វារ និង​អាសនៈ (altar)» (យ៉ូអែល ២:១៧)។

យ៉ូអែល ក៏បានព្យាករណ៍ពីការចុះមករបស់ព្រះវិញ្ញាណនៃព្រះជាម្ចាស់ (Descent of the Spirit of God) លើពួកគ្រិស្តទូត និងការចាក់ស្រោចព្រះគុណ នៃព្រះវិញ្ញាណព្រះជាម្ចាស់ (pouring out of the grace of the Spirit of God) លើគ្រីស្ទបរិស័ទទាំងអស់៖ «ក្រោយមកយើងនឹងចាក់ស្រោចវិញ្ញាណរបស់ខ្ញុំទៅលើមនុស្សគ្រប់គ្នា» (យ៉ូអែល ២:២៨)។

លោកបានព្យាករណ៍ និងពិពណ៌នាអំពីការវិនិច្ឆ័យដ៏គួរឱ្យខ្លាចរបស់ព្រះជាម្ចាស់ (Dread Judgment of God) ហើយក៏បានព្យាករណ៍ពីសិរីរុងរឿងរបស់ព្រះសហគមន៍ដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ (glory of God’s Holy Church) ផងដែរ។