សន្តបុគ្គលនៃ ថ្ងៃទី20 ខែតុលា

THE HOLY GREAT-MARTYR ARTEMIUS


សន្តដ៏រុងរឿងនេះគឺជាជនជាតិអេហ្ស៊ីបពីកំណើត និងជាមេបញ្ជាការ ជាន់ខ្ពស់ (chief commander) នៅក្រោមអធិរាជកុងស្តង់ទីនដ៏មហាសាល (Constantine the Great)។ នៅពេលឈើឆ្កាងពេញដោយជ័យជំនះ (victorious Cross) ហ៊ុមពទ្ធ័ដោយផ្កាយបានលេចខ្លួនចេញដល់អធិរាជកុងស្តង់ទីន លោកឣាទេមីយ៉ូស (Artemius) ក៏បានឃើញឈើឆ្កាងនោះដែរ ហើយបានជឿលើព្រះអម្ចាស់គ្រីស្ត ហើយត្រូវបានធ្វើពិធជ្រមុជទឹក។ ក្រោយមក ក្នុងរាជ្យរបស់អធិរាជកុងស្តង់ទីយ៉ូស (Constantius) អធិរាជនេះបានបញ្ជូនគាត់ទៅប្រទេសក្រិច (Greece) ដើម្បីយករាងកាយដ៏វិសុទ្ធ (relics) របស់សន្ត អង់ឌ្រេ (Andrew) ពីកោះប៉ាត្រាស (Patras) និងរបស់សន្ត លូកា (Luke) ពីក្រុងថេបេស (Thebes) ហើយនាំពួកវាទៅក្រុងកុងស្តង់ទីនូប៉ូល (Constantinople)។ មេបញ្ជាការ ឣាទេមីយ៉ូស បានអនុវត្តកិច្ចការនេះដោយរីករាយ។

បន្ទាប់ពីនោះ ឣាទេមីយ៉ូស ត្រូវបានតែងតាំងជា អូហ្គ៊ូស្តាលីស (Augustalis)* និងជាអភិបាលរាជវាំង (imperial prefect) នៅអេហ្ស៊ីប។ គាត់បានបន្តកាន់តំណែងនេះក្នុងរាជ្យរបស់កុងស្តង់ទីយ៉ូស និង មួយរយៈពេល ក្រោមអធិរាជជូលីយ៉ានអ្នកបោះបង់ជំនឿ (Julian the Apostate) ផងដែរ។ នៅពេលដែលអធិរាជដែលបោះបង់ជំនឿនេះធ្វើសង្គ្រាមប្រឆាំងនឹងពួកពែរ្ស (Persians) ទ្រង់បានធ្វើដំណើរឆ្លងកាត់ក្រុងអង់ទីយ៉ុក (Antioch) ហើយបានបញ្ជាឱ្យ ឣាទេមីយ៉ូស មកក្រុងអង់ទីយ៉ុកជាមួយនឹងកងទ័ពរបស់គាត់។ ឣាទេមីយ៉ូស ក៏បានមក។

បន្ទាប់មក អធិរាជបានធ្វើទារុណកម្មលើបូជាចារ្យ គ្រីស្ទានពីរអង្គ គឺ អេហ្គេនីយ៉ូស (Eugenius) និង ម៉ាការីយ៉ូស (Macarius)។ ដោយឃើញដូច្នេះ ឣាទេមីយ៉ូស បានប៉ះពាល់ចិត្តយ៉ាងខ្លាំង ហើយបានឈរនៅចំពោះមុខអធិរាជ ហើយនិយាយថា៖ «ឣធិរាជឣើយ ហេតុឣ្វី? ហេតុអ្វីបានជាឣ្នកធ្វើទារុណកម្មដល់មនុស្សដ៏ស្អាតស្អំ និងដែលស្រលាញ់ព្រះអម្ចាស់ទាំងនេះ យ៉ាងឃោរឃៅបែបនេះ ហើយហេតុអ្វីបានជាលោកបង្ខំពួកគេឱ្យប្រកាសបោះបង់ជំនឿអរ័តូដុក្ស (Orthodox Faith ជំនឿដើម)?»។ ឣាទេមីយ៉ូស បានបន្ត ដោយព្យាករណ៍ថា៖ «មរណភាពរបស់ទ្រង់នឹងជិតមកដល់ហើយ»។

អធិរាជដែលក្រោធខឹងបាននិរទេស បូជាចារ្យ ដ៏គួរឱ្យគោរពទាំងពីរនោះ ឲទៅនៅប្រទេសអារ៉ាប៊ី (Arabia) ដែលជាកន្លែងដែលពួកគេបានស្លាប់មិនយូរប៉ុន្មានក្រោយមក។ បន្ទាប់មក ទ្រង់បានដកហូតឋានៈទាហានរបស់មេបញ្ជាការ ឣាទេមីយ៉ូស ហើយបញ្ជាឱ្យគេវាយដំ និងបកស្បែកគាត់។ ពេញដោយរបួស និងប្រឡាក់ឈាម ឣាទេមីយ៉ូស ត្រូវបានគេចោលទៅក្នុងគុក ដែលជាកន្លែងដែលព្រះអម្ចាស់យេស៊ូគ្រីស្តផ្ទាល់បានបង្ហាញខ្លួនដល់ គាត់ ហើយបានព្យាបាល និងផ្តល់ការលួងលោមចិត្តដល់គាត់។

បន្ទាប់មក អធិរាជបានបញ្ជាឱ្យគាត់ត្រូវគេលាតសន្ធឹងលើថ្ម ហើយឱ្យដាក់ថ្មធ្ងន់មួយទៀតលើគាត់ ដើម្បីឱ្យរាងកាយរបស់គាត់ត្រូវបានសង្កត់រាបស្មើដូចជាក្តារ។ ទីបំផុត សន្ត ឣាទេមីយ៉ូស ត្រូវបានគេកាត់ក្បាល នៅឆ្នាំ ៣៦២ នៃគ្រិស្តសករាជ។ អធិរាជជូលីយ៉ាន បានចេញទៅប្រឆាំងនឹងពួកពែរ្ស ហើយបានស្លាប់ដោយគ្មានកិត្តិយស ដូចដែលសន្ត ឣាទេមីយ៉ូស បានព្យាករណ៍ពីមុនមក។


*កំណត់សម្គាល់៖ អូហ្គ៊ូស្តាលីស (Augustalis) គឺជាឋានន្តរសក្តិដ៏ខ្ពង់ខ្ពស់ដែលត្រូវបានផ្តល់ឱ្យមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់។