សន្ត គ្រិស្តទូត យ៉ាកុប បងប្អូនព្រះអម្ចាស់
THE HOLY APOSTLE JAMES, BROTHER OF THE LORD

យ៉ាកុប (James) ត្រូវបានគេហៅថា បងប្អូនព្រះអម្ចាស់ (the Lord’s brother) ពីព្រោះគាត់ជាកូនរបស់លោកយ៉ូសែប (Joseph) ដ៏សុចរិត ដែលជា គូដណ្ដឹង របស់ទេឣូតូកូស (Theotokos)។ នៅពេលលោកយ៉ូសែបដ៏សុចរិតជិតស្លាប់ គាត់បានបែងចែកទ្រព្យសម្បត្តិរបស់គាត់ដលកូនៗរបស់គាត់ ហើយចង់ទុកចំណែកមួយសម្រាប់ព្រះអម្ចាស់យេស៊ូ ជាកូនរបស់ព្រហ្មចារីដ៏វិសុទ្ធម៉ារី ប៉ុន្តែបងប្អូនផ្សេងទៀតទាំងអស់បានប្រឆាំងនឹងរឿងនេះ ដោយមិនចាត់ទុកព្រះយេស៊ូថាជាបងប្អូនរបស់ពួកគេ។ យ៉ាកុប ស្រឡាញ់ព្រះយេស៊ូយ៉ាងខ្លាំង ហើយបានប្រកាសថាគាត់នឹងបញ្ចូលព្រះយេស៊ូទៅក្នុងចំណែករបស់គាត់។ នោះហើយជាហេតុដែលគាត់ត្រូវបានគេហៅថា បងប្អូនព្រះអម្ចាស់។
តាំងពីដំបូង យ៉ាកុប បានបូជាខ្លួនដល់ព្រះអម្ចាស់យេស៊ូ។ យោងតាមប្រពៃណី គាត់បានធ្វើដំណើរទៅប្រទេសអេហ្ស៊ីប (Egypt) ជាមួយព្រះមាតា (Theotokos) និងលោកយ៉ូសែប នៅពេលដែលហេរ៉ូដ (Herod) ចង់សម្លាប់ ស្តេចដែលទើបតែ ប្រសូត។ ក្រោយមក ពេលដែលគាត់បានឮការបង្រៀនរបស់ព្រះគ្រីស្ទ យ៉ាកុបបានរស់នៅតាមការបង្រៀននោះ។ គេនិយាយអំពីគាត់ថា គាត់មិនដែលញ៉ាំខ្លាញ់ ឬប្រេងឡើយ តែគាត់រស់នៅដោយបរិភោគនំបុ័ង និងទឹកប៉ុណ្ណោះ ហើយនៅជាព្រហ្មចារី (virgin) រហូតដល់ចុងបញ្ចប់នៃជីវិតរបស់គាត់នៅលើផែនដី។ គាត់ តែងតែ អនុវត្ត ការភ្ញាក់រលឹកនាពេលយប់ (kept vigil) ហើយអធិស្ឋានទៅកាន់ព្រះជាម្ចាស់។
ព្រះអម្ចាស់បានរាប់បញ្ចូលគាត់ក្នុងចំណោមគ្រីស្ទទូត ៧០ អង្គ (Seventy Apostles) របស់ទ្រង់។ បន្ទាប់ពីការរស់ឡើងវិញដ៏រុងរឿងរបស់ទ្រង់ ព្រះអម្ចាស់បាន បង្ហាញខ្លួញជាពិសេសដល់ គាត់ ដូចដែលសាវ័កប៉ូល (Paul) បានធ្វើជាសាក្សី (១ កូរិនថូស ១៥:៧)។ គាត់ជាប៊ីស្សប (Bishop) នៃក្រុងយេរូសាឡិម (Jerusalem) អស់រយៈពេល ៣០ ឆ្នាំ ហើយបានគ្រប់គ្រងព្រះសហគមន៍របស់ព្រះជាម្ចាស់ ពោរពេញដោយចិត្តខ្នះខ្នែងក្នុងជំនឿ ។ តាមការណែនាំរបស់ព្រះអម្ចាស់ យ៉ាកុប បានចងក្រងពិធី ថ្វាយបង្គំអភូត្តបូជា លីតូហ្គី (Liturgy) ដំបូងបំផុត ដែលហាក់ដូចជាវែងពេក សម្រាប់គ្រីស្ទបរិស័ទជំនាន់ក្រោយៗមក ហើយសន្ត បាស៊ីល (Basil) និងសន្ត យ៉ូហាន គ្រីសូស្តុម (John Chrysostom) បានកាត់វាឱ្យខ្លីជាងមុន។
គាត់បានបំលាស់ប្តូរពួកយូដា និងពួកក្រិចជាច្រើនឱ្យមកកាន់ជំនឿគ្រីស្ទាន ហើយសូម្បីតែពួកយូដាដែលមិនជឿក៏ភ្ញាក់ផ្អើលចំពោះភាពសុចរិតរបស់គាត់ដែរ ដោយហៅគាត់ថា «យ៉ាកុបដ៏សុចរិត» (James the Just)។ នៅពេលដែល អាណានីយ៉ាស (Ananias) ក្លាយជាមហាបូជាចារ្យជាន់ខ្ពស់ (High Priest) គាត់ និងពួកព្រឹទ្ធាចារ្យយូដាផ្សេងទៀតបានសម្រេចចិត្តសម្លាប់ យ៉ាកុប ដោយសារតែគាត់ជាអ្នកផ្សព្វផ្សាយអំពីព្រះគ្រីស្ត។
នៅពេលមួយ ក្នុងអំឡុងពិធីបុណ្យចម្លង នៅពេលដែលមនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅក្រុងយេរូសាឡិម ពួកព្រឹទ្ធាចារ្យបានបង្ខំ យ៉ាកុប ឱ្យឡើងទៅលើដំបូលព្រះវិហារ (Temple) ហើយព្យាយាមធ្វើឱ្យគាត់និយាយប្រឆាំងនឹងព្រះគ្រីស្ត។ គាត់បានឡើងទៅ ហើយនិយាយទៅកាន់ប្រជាជនអំពីព្រះគ្រីស្តថាជាព្រះរាជបុត្រានៃព្រះជាម្ចាស់ និងជា ព្រះមេស៊ី ដ៏ពិតប្រាកដ (true Messiah) និងអំពីការរស់ឡើងវិញរបស់ទ្រង់ និងសិរីរុងរឿងដ៏និរន្ត របស់ទ្រង់នៅលើស្ថានសួគ៌។ ពួកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យដែលក្រោធខឹងបានរុញ ទំលាក់គាត់ពីដំបូល។ គាត់ធ្លាក់ ហើយត្រូវរបួសយ៉ាងធ្ងន់ ប៉ុន្តែនៅតែរស់។ បន្ទាប់មក មានបុរសម្នាក់រត់មក ហើយវាយក្បាលរបស់គាត់ដោយ ឧបករណ៍ដំបង ជាងកាត់ដេរ (fuller’s club) យ៉ាងខ្លាំង ដែលធ្វើឱ្យខួរក្បាលរបស់គាត់ហូរចេញ។
ដូច្នេះ សាវ័កដ៏រុងរឿងបំផុតរបស់ព្រះគ្រីស្តនេះបានស្លាប់ជាមរណសាក្សី (martyr’s death) ហើយបានទៅរស់នៅជារៀងរហូតក្នុងព្រះរាជឋានរបស់ព្រះអម្ចាស់របស់គាត់។ យ៉ាកុប មានអាយុ ៦៦ ឆ្នាំ នៅពេលដែលគាត់ទទួលការឈឺចាប់ដើម្បីព្រះគ្រីស្ត។
