សន្ត មរណសាក្សី អារ៉េតាស
THE HOLY MARTYR ARETHAS

សន្តមរណសាក្សីនេះបានទទួលការរងទុក្ខ ដើម្បីជំនឿគ្រីស្ទាន ជាមួយនឹង គ្រីស្ទបរិស័ទជាង ៤០០០ នាក់ — បូជាចារ្យ សង្ឃ ដូនជី បុរស ស្ត្រី និងកុមារ។ អារ៉េតាស (Arethas) ជាអេបាក (eparch) ឬ ប៊ីស្សព នៅក្រុងណាហ្គ្រាន (Nagran) ក្នុងទឹកដីអូមីរ (Omir) នៅភាគខាងត្បូងអារ៉ាប៊ី។ គាត់មានអាយុ ៩៥ ឆ្នាំនៅពេលទទួលការរងទុក្ខ។ ឌូណាឣាន (Dunaan) ដែលជាអ្នកបៀតបៀនគ្រីស្ទបរិស័ទដ៏ឃោរឃៅ ជាជនជាតិយូដា គ្រប់គ្រងនៅអូមីរ។
ដោយមានគោលបំណងលុបបំបាត់គ្រីស្ទបរិស័ទទាំងអស់ពីទឹកដីរបស់គាត់ គាត់បានហ៊ុមព័ទ្ធទីក្រុង ណាហ្គ្រាន របស់គ្រីស្ទាន ហើយបានផ្ញើសារទៅប្រជាជនថា គាត់នឹងសម្លាប់ពួកគេទាំងអស់គ្នា លុះត្រាតែពួកគេបោះបង់ចោលព្រះគ្រីស្ទ។ ប្រជាជនបានបិទទ្វារក្រុង ហើយ ឌូណាឣាន បានវាយប្រហារកំពែងក្រុងអស់រយៈពេលយ៉ាងយូរ ប៉ុន្តែមិនបានសម្រេច។ បន្ទាប់មក អភិបាលដ៏អាក្រក់បានសន្យាទៅកាន់ប្រជាជនថា គាត់នឹងមិនធ្វើអ្វីដល់ពួកគេទេ ប្រសិនបើពួកគេបើកទ្វារឱ្យគាត់ចូល ហើយទទួលយកពន្ធដែលពួកគេជំពាក់គាត់ — ហើយគាត់នឹងយកវា ហើយដកថយភ្លាមៗ។ ពួកគ្រីស្ទបរិស័ទបានជឿគាត់ ហើយបើកទ្វារ។
បន្ទាប់មក ជនជាតិយូដាដែលបំពានសន្យានោះបានហៅ អារ៉េតាស ដែលមានវ័យចំណាស់ ពួកបូជាចារ្យ និងប្រជាជនដ៏ឆ្នើមផ្សេងទៀត ហើយបានកាត់ក្បាលពួកគេទាំងអស់។ បន្ទាប់មក គាត់បានធ្វើការកាប់សម្លាប់យ៉ាងសាហាវនៅក្នុងក្រុង។
ដោយបានដឹងពីរឿងនេះ អធិរាជនៃអណាចក្រ ប៊ីហ្សង់ទីន ឈ្មោះ យ៉ាសស្ទីន(Byzantine Emperor Justin) បានមានទុក្ខព្រួយយ៉ាងខ្លាំង ហើយបានសរសេរសារមួយទៅកាន់អធិរាជអេត្យូពី (Ethiopian Emperor) ឈ្មោះ អេលេសបាអាន (Elesbaan) ដោយស្នើសុំឱ្យគាត់ចេញទៅជាមួយកងទ័ពប្រឆាំងនឹង ឌូណាឣាន ដើម្បីសងសឹកឈាមស្លូតត្រង់របស់ពួកគ្រីស្ទាន។ អេលេសបាអាន បានប្រតិបត្តិតាមយ៉ាស្ទីន ហើយវាយប្រហារអភិបាលអូមីរជាមួយនឹងកងទ័ពរបស់គាត់ ដោយជ័យជំនេះ ដោយ សម្លាប់កងទ័ពរបស់ឌូណាឣាន ទាំងអស់ ហើយកាត់ក្បាលគាត់។
តាមរយៈការបង្ហាញពីព្រះជាម្ចាស់ (revelation from God) បុរសដ៏មានសក្តានុពលម្នាក់ឈ្មោះ អាប្រាមីយ៉ូស (Abramius) ត្រូវបានតែងតាំងជាអភិបាលអូមីរ ហើយម្តងទៀតតាមរយៈការបង្ហាញពីព្រះជាម្ចាស់ សន្ត ហ្គ្រីហ្គោរី នៃអូមីរ (Gregory of Omir) (ថ្ងៃទី ១៩ ខែធ្នូ) ត្រូវបានតែងតាំងជាអគ្គប៊ីស្សប (archbishop)។ ពួកគ្រីស្ទបរិស័ទបានសង់ឡើងវិញនូវព្រះវិហារ (Church) នៃព្រះត្រីឯក (Holy Trinity) នៅណាហ្គ្រាន ដែល ឌូណាឣាន បានដុត ហើយក៏បានសង់ព្រះវិហារមួយទៀតឧទ្ទិសដល់សន្ត មរណសាក្សី អារ៉េតាស និងមរណសាក្សីផ្សេងទៀតនៃណាហ្គ្រាន។
សន្ត អារ៉េតាស និងអ្នកដទៃទៀត បានទទួលការរងទុក្ខ និងទទួលបានកម្រងផ្កានៃមរណសាក្សី (martyr’s wreaths) ពីព្រះអម្ចាស់ក្នុងឆ្នាំ ៥២៣ នៃគ្រិស្តសករាជ។
