សន្តមរណសាក្សី ម៉ារគីយ៉ាន និង ម៉ាធីរីយ៉ូស
THE HOLY MARTYRS MARCIAN AND MARTYRIUS

សន្ត នៃព្រះជាម្ចាស់ទាំងពីរនេះគឺជាបូជាចារ្យក្រោមការដឹកនាំរបស់សម្ដេចប៉ាទ្រីអាក្ខ ប៉ូល (Paul) នៃកុងស្តង់ទីនូប៉ូល (Constantinople) ក្នុងរាជ្យរបស់ព្រះចៅអធិរាជ កុងស្តង់ទីយ៉ូស (Constantius)។ នៅពេលព្រះចៅអធិរាជ កុងស្តង់ទីន ដ៏អស្ចារ្យ (Constantine) សោយទិវង្គត ពួកបង្រៀនខុសឆ្គងឣារីយ៉ាន (Arian heresy) ដែលធ្លាប់ត្រូវបានបង្ក្រាបមកមុននោះ ក៏ងើបឡើងវិញ និងមានកម្លាំងឡើង។ សូម្បីតែព្រះចៅអធិរាជ កុងស្តង់ទីយ៉ូស ផ្ទាល់ក៏ទ្រង់មានចិត្តទាញទៅ ការបង្រៀនខុសឆ្គងនេះដែរ។ នៅក្នុងព្រះរាជវាំង មានមន្ត្រីអភិជនដែលមានឥទ្ធិពលពីរនាក់ឈ្មោះថា អេសេប៊ីយ៉ូស (Eusebius) និង ហ្វីលីព (Philip) ដែលទាំងពីរជាអ្នកកាន់ជំនឿខុសឆ្គងនេះយ៉ាងមុតមាំ។ ដោយសារឥទ្ធិពលរបស់ពួកគេ សម្ដេចប៉ាទ្រីអាក្ខ ប៉ូល ត្រូវបានគេបណេ្ដញចេញពីបល្ល័ង្កប៉ាទ្រីអាក្ខ និងនិរទេសទៅកាន់ប្រទេសអាមេនី (Armenia) ដែលនៅទីនោះ ពួកអារីយ៉ាន (Arians) បានចងក សម្លាប់លោក។ បន្ទាប់មក ម៉ាសេដូនីយ៉ូស (Macedonius) ដែលគ្មានសេចក្តីថ្លៃថ្នូរបានឡោមយកបល្ល័ង្កសម្ដេចប៉ាទ្រីអាក្ខ។ នៅពេលនោះ សាសនាអរតូដុក្ស (Orthodoxy) មានការតស៊ូដ៏គួរឱ្យឈឺចាប់ពីរផ្នែកគឺ៖ ទប់ទល់នឹងពួកដែលកាន់សាសនាឣារក្សនិយម (pagans) និងពួកដែលកាន់ការបង្រៀនខុសឆ្គង (heretics)។ ម៉ារគីយ៉ាន និង ម៉ាធីរីយ៉ូស បានជួយដោយកម្លាំងចិត្ត និងការតស៊ូទាំងឡាយរបស់ពួកគេទៅលើសាសនាអរតូដុក្ស។ ម៉ារគីយ៉ានធ្លាប់ជាអ្នកអាន (reader) ហើយម៉ាធីរីយ៉ូសជាអ្នកជំនួយឌីកង (subdeacon) នៅព្រះវិហារ អាហ្គីយ៉ា សូហ្វីយ៉ា (Hagia Sophia)។ ក្រោមសម្ដេចប៉ាទ្រីអាក្ខ ប៉ូល ពួកគេធ្លាប់ជាស្មៀនរបស់សម្ដេចប៉ាទ្រីអាក្ខ (patriarchal notaries)។ ពួកអារីយ៉ាន ដំបូងឡើយ បានព្យាយាមឲ្យសំណូកពួកគេ ប៉ុន្តែនៅពេលសន្តបុគ្គលទាំងពីរបានបដិសេធដោយមើលងាយ ពួកដែលកាន់សាសានាខុសឆ្គងក៏បានកាត់ទោសពួកគេឱ្យ ត្រូវយកទៅសម្លាប់។ នៅពេលដែលពួកគេត្រូវបាននាំទៅកាន់កន្លែងកាត់ក្បាល ពួកគេបានលើកដៃឡើង និងឣធិស្ថានទៅកាន់ព្រះជាម្ចាស់ ដោយថ្លែងអំណរគុណចំពោះទ្រង់ដែលបានប្រទានជីវិតដ៏ក្លាហានដល់ពួកគេ៖ “ឱ ព្រះអម្ចាសឣើយ ពួកខ្ញុំរីករាយយ៉ាងខ្លាំងដែលបានចាកចេញពីជីវិតនេះតាមរយៈមរណភាពបែបនេះ។ សូមទ្រង់មេត្តាធ្វើឱ្យពួកខ្ញុំគួរបានទទួលផលនៃជីវិតដ៏និរន្តរ៍។ ទ្រង់គឺជាជីវិតរបស់ពួកខ្ញុំ!” ពួកគេបានដាក់ក របស់ពួកគេទៅក្រោមដាវ ហើយត្រូវបានគេកាត់ក្បាលនៅឆ្នាំ ៣៥៥ នៃគ.ស។ ក្រោយមក សន្ត យ៉ូហាន គ្រីសូស្តម (John Chrysostom) បានសង់ព្រះវិហារមួយឡើងដើម្បីគោរពដល់ពួកគេ លើទីតាំងដែលមានរូបកាយវិសុទ្ធ (relics) ដែលបង្កើតអព្ភូតហេតុឣស្ចារ្យ (Miracle) របស់ពួកគេ។
