សន្តបុគ្គលនៃ ថ្ងៃទី30 ខែតុលា

THE HIEROMARTYR ZENOBIUS AND HIS SISTER ZENOBIA


ពួកគាត់មកពីទីក្រុងេ អេយ៉េ (Aegea) នៅស៊ីលីស៊ី (Cilicia)។ ពួកគាត់បានទទួលមរតកនូវ ជំនឿដ៏ពិត និងទ្រព្យសម្បត្តិសម្បូរបែប ពីឪពុកម្ដាយរបស់ពួកគាត់។ ដោយ​ធ្វើ​ការ​យ៉ាងខ្នះខ្នែង​ ដើម្បីជំនឿ និងពេញដោយសេចក្ដីស្រឡាញ់ដ៏ធំធេង ពួកគាត់បានចែកចាយទ្រព្យសម្បត្តិទាំងអស់របស់ពួកគាត់ដល់ជនក្រីក្រ។ ដោយសារពួកគាត់មានចិត្តទូលាយ ព្រះហត្ថា របស់ព្រះជាម្ចាស់ក៏បានការពារពួកគាត់ពីគ្រប់បំណងអាក្រក់របស់មនុស្ស និងពួកអារក្ស។ ដៃដ៏ទូលាយរបស់ ហ្សេណូប៊ីយ៉ូស ដែលបានប្រទានដល់ជនក្រីក្រ ត្រូវបានព្រះជាម្ចាស់ប្រទានអំណាចធ្វើអព្ភូតហេតុ ហើយ ហ្សេណូប៊ីយ៉ូស បានព្យាបាលអ្នកជំងឺគ្រប់ប្រភេទដោយគ្រាន់តែប៉ះពួកគេប៉ុណ្ណោះ។ ហ្សេណូប៊ីយ៉ូស ត្រូវបានតែងតាំងជាប៊ីស្សបនៃទីក្រុង អេយ៉េ។ ក្នុងអំឡុងពេលមានការបៀតបៀនលើគ្រិស្ទសាសនា អភិបាល លីស៊ីយ៉ាស (Lysias) បានចាប់ខ្លួនគាត់ និងបានពោលថា៖ “ខ្ញុំផ្ដល់ជម្រើសពីរដល់លោក៖ ជីវិត ឬ មរណភាព។ ជីវិត ប្រសិនបើលោកគោរពពួកឣាទិទេព ហើយ មរណភាព ប្រសិនបើលោកមិនធ្វើដូច្នោះទេ”។ សន្ត ហ្សេណូប៊ីយ៉ូស បានឆ្លើយវិញថា៖ “ជីវិតដោយគ្មានព្រះគ្រិស្តគឺមិនមែនជាជីវិតទេ ប៉ុន្តែជាមរណភាព ខណៈដែលមរណភាពដើម្បីព្រះគ្រិស្តគឺមិនមែនជាមរណភាពទេ ប៉ុន្តែជាជីវិត”។ នៅពេល ហ្សេណូប៊ីយ៉ូស ត្រូវបានគេធ្វើទារុណកម្មដ៏ឃោរឃៅ ហ្សេនោប៊ីយ៉ា បានមកដល់ចៅក្រម ហើយបានពោលថា៖ “ខ្ញុំក៏ចង់ផឹកពីពែងទុក្ខវេទនានេះ និងពាក់មកុដនៃការរងទុក្ខនេះដែរ”។ ក្រោយពីត្រូវបានធ្វើទារុណកម្មក្នុងភ្លើង និងក្នុងជ័រកំបោរពុល ពួកគាត់ទាំងពីរត្រូវបានគេកាត់ក្បាលដោយដាវក្នុងឆ្នាំប្រហែល ២៨៥ នៃគ.ស។ ដូច្នេះ បងប្អូនប្រុសស្រីនេះបានយកទីលំនៅរបស់ពួកគាត់នៅក្នុងព្រះរាជ្យនៃព្រះគ្រិស្តដែលជា ព្រះមហាក្សត្រដ៏ឣមតៈ។