សន្តបុគ្គលនៃ ថ្ងៃទី31 ខែតុលា

THE HOLY APOSTLES STACHYS, AMPLIAS, URBAN, NARCISSUS, APELLES AND ARISTOBULUS


ពួកគាត់ទាំងអស់ជាគ្រិស្តទូត ក្នុងចំណោមគ្រីស្ទទូតទាំង ៧០ រូប។ ស្តាគីស ធ្លាប់ជាអ្នកជំនួយរបស់សន្តគ្រីស្ទទូត អន់ដ្រេ (Andrew) អ្នកដែលត្រូវបានព្រះគ្រិស្ត ហៅដំបូងគេបង្អស់។ សន្តគ្រីស្ទទូត អន់ដ្រេ បានតែងតាំងគាត់ជាប៊ីស្សបនៃអណាចក្រ ប៊ីហ្សង់ទីម (Byzantium)។ គាត់បានបង្កើតព្រះសហគមន៍នៅអាជីរ៉ូបូលីស (Argyropolis) និងដឹកនាំហ្វូងចៀមរបស់គាត់ដោយស្មោះត្រង់ និងដោយភាពក្លាហាន។ ក្រោយពីបានបម្រើការជាប៊ីស្សបរយៈពេល ១៦ ឆ្នាំ គាត់បានទទួលមរណភាពដោយសន្តិភាពក្នុងព្រះអម្ចាស់។

អាំភ្លីយ៉ាស និង អួរបាន ក៏បានធ្វើការដូចគ្នាជាមួយសន្តគ្រីស្ទទូត អន់ដ្រេ ហើយត្រូវបានគេតែងតាំងពួកគាត់ជាប៊ីស្សប — អាំភ្លីយ៉ាស នៅទីក្រុងលីដ្ដា (Lydda) នៃអូឌីសសូបូលីស (Odyssopolis) ក្នុងស្រុកយូដា (Judea) និង អួរបាន នៅតំបន់ ម៉ាសេដាន (Macedonia)។ ពួកគាត់ទាំងពីរបានស្លាប់ជាមរណសាក្សីដើម្បីព្រះគ្រិស្តជាព្រះអម្ចាស់។

ណារស៊ីស ត្រូវបានតែងតាំងជាប៊ីស្សបនៃទីក្រុងអាតែន (Athens) ដោយសន្តគ្រីស្ទទូត ភីលីព (Philip)។ សន្ត អាពេលេស គឺជាប៊ីស្សបនៃទីក្រុងហេរ៉ាក្លេ (Heraclea) នៅទីក្រុង ត្រាគីស (Trachis)។ អារីស្តូបូលូស ដែលជាបងប្អូនរបស់សន្តគ្រីស្ទទូត បាណាបាស (Barnabas) បានផ្សព្វផ្សាយគ្រិស្តសាសនានៅប្រទេសឣង់គ្លេស (Britain) ហើយបានទទួលមរណភាពដោយសន្តិភាពនៅទីនោះ។