មហាទេវទូតដ៏បរិសុទ្ធ មីកាអែល និងគ្រប់អំណាចនៃស្ថានសួគ៌ទាំងអស់ ដែលគ្មានរាងកាយ
THE HOLY ARCHANGEL MICHAEL AND ALL THE BODILESS POWERS OF HEAVEN

ទេវទូតនៃព្រះអម្ចាស់ ត្រូវបានប្រារព្ធដោយមនុស្សលោក តាំងពីសម័យដំបូងបំផុត ប៉ុន្តែការប្រារពនេះ ត្រូវបានប្រែក្លាយជាញឹកញាប់ទៅជា ការគោរពបូជា ទេវទូត (2 ពង្សាវតារក្សត្រ 23:5) ។ ពួកបង្រៀនខុសឆ្គងតែងប្រឌិតរឿងគ្រប់បែបយ៉ាងទាក់ទងនឹងទេវទូត។ មនុស្សខ្លះចាត់ទុក ទេវទូតដូចជាព្រះ។ អ្នកផ្សេងទៀត ទោះបីជាពួកគេមិនបានចាត់ទុកពួកទេវទូត ថាជាព្រះក៏ដោយ ក៏គេហៅពួកគេថាជាអ្នកបង្កើតពិភពលោកដែលអាចមើលឃើញទាំងមូល។ ក្រុមប្រឹក្សាស្រុក ឡៅឌីសេ (បួនឬប្រាំឆ្នាំមុនក្រុមប្រឹក្សាសកល ទីមួយ) បានបដិសេធការថ្វាយបង្គំទេវទូតជាព្រះ ហើយបានបង្កើតការគោរពត្រឹមត្រូវនៃទេវទូតនៅក្នុង ច្បាប់កាណុង Canon ទី35 របស់ខ្លួន។ នៅសតវត្សរ៍ទី 4 ក្នុងអំឡុងពេលនៃ សម្តេចប៉ាប សុីលវេស្តឺ នៃទីក្រុងរ៉ូម (Sylvester, Pope of Rome) និង សម្តេចប៉ាទ្រីអាក្ខ អាឡិចសង់ដឺ (Alexander) នៃទីក្រុងអាឡិចសង់ឌ្រីយ៉ា បានបង្កើត ពិធីបុណ្យ មហាទេវទូតមីកាអែល និងអំណាចស្ថានសួគ៌ផ្សេងទៀតទាំងអស់ ដើម្បី ប្រារព្ធ នៅក្នុង ខែវិច្ឆិកា។
ហេតុអ្វីបានជាគេជ្រើសរើសខែវិច្ឆិកា? ដោយសារតែខែវិច្ឆិកាគឺជាខែទីប្រាំបួនបន្ទាប់ពីខែមីនា ហើយខែមីនាត្រូវបានចាត់ទុកថាជាខែដែលពិភពលោកត្រូវបានបង្កើតឡើង។ ហើយដោយសារតែ វាជាខែទីប្រាំបួនបន្ទាប់ពីខែមីនា ខែវិច្ឆិកានេះ ត្រូវបានជ្រើសរើសសម្រាប់តំណាង លំដា់បថ្នាក់ទាំង៩ នៃទេវទូត ដែលត្រូវបានបង្កើតឡើងដំបូងគេ។ សន្ត ឌីអូនីស្យុស ដែលជាទស្សនវទូ លំដាប់ថ្នាក់ អារេអូប៉ាហ្គុស (Dionysius the Areopagite) ដែលជាសិស្សរបស់សាវ័កប៉ូល (ដែលត្រូវបានលើកទៅស្ថានសួគ៌ទីបី) បានពិពណ៌នាអំពីលំដាប់ទេវទូត ទាំងប្រាំបួននេះ នៅក្នុងសៀវភៅរបស់គាត់ ដែលមានចំណងជើងថា “អំពី លំដា់បថ្នាក់នៃ ស្ថានសួគ៍ (On the Celestial Hierarchies)” ដូចតទៅ៖
- ទេវទូត លំដាប់ថ្នាក់ សេរ៉ាភីម មានស្លាបប្រាំមួយ។
- ទេវទូត លំដាប់ថ្នាក់ ឃេរូប៊ីម មានភ្នែកច្រើន
- បល្ល័ង្កនៃព្រះ
- ដូណាស្តេ (ការគ្រប់គ្រង)
- អេចស៊ូសេ (អំណាច)
- ឌីនមីស (គុណធម៌)
- អារខា (អ្នកដឹកនាំ)
- មហាទេវទូត
- ទេវទូត
មេដឹកនាំនៃទេវទូតទាំងអស់គឺ មហាទេវទូត មីកាអែល ។ នៅពេលដែលសាតាំង លូស៊ីហ្វើរ បានធ្លាក់ចេញពីព្រះ ហើយទាញពួកទេវទូតមួយចំនួន មកជាមួយវាទៅកាន់សេចក្តីវិនាស ពេលនោះ មីកែលបានក្រោកឈរឡើង ហើយស្រែកនៅចំពោះមុខពួកទេវទូតដ៏ស្មោះត្រង់ថាៈ “តោះយើងចូលរួម! ចូរយើងក្រោកឈរឡើង! ចូរយើងឈរដោយភ័យខ្លាច!” ហើយពួកទេវទូតដ៏ស្មោះត្រង់ទាំងអស់នៅស្ថានសួគ៌បានស្រែកឡើងថា៖ «ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ គឺព្រះអម្ចាស់នៃពិភពទាំងមូល! ផែនដីទាំងមូល ពោរពេញទៅ ដោយសិរី រុងរឿង របស់ព្រះអង្គ!»។
អំពី មហាទេវទូត មីកាអែល សូមអាន យ៉ូស៊ូអា 5:13-15 និង យូដាស 1:9 ។ ក្នុងចំណោមពួកទេវទូត គឺមានតែ ចិត្តគំនិតតែមួយដែលល្អឥតខ្ចោះ ព្រលឹងតែមួយដ៏ ឥតខ្ចោះ និងសេចក្ដីស្រឡាញ់។
លំដាប់ថ្នាក់ទាប បង្ហាញពី សេចក្តីស្តាប់បង្គាប់ទាំងស្រុង ទៅកាន់ទេវទូតលំដាប់ថ្នាក់ ខ្ពង់ខ្ពស់ ហើយពួកគេទាំងអស់ រួមគ្នាក្នុងដារ ស្តាប់បង្គាប់ ព្រះហឫទ័យដ៏វិសុទ្ធរបស់ព្រះអម្ចាស់។ គ្រប់ជាតិសាសន៍នីមួយៗមានទេវទូតអាណាព្យាបាល (guardian Angel) ដូចគ្រិស្តសាសនិកគ្រប់រូបដែរ។ យើងត្រូវចងចាំជានិច្ចថា អ្វីក៏ដោយដែលយើង ធ្វើដោយបើកចំហ ឬដោយសម្ងាត់ យើងធ្វើនៅចំពោះមុខទេវទូតអាណាព្យាបាលរបស់យើង។ នៅថ្ងៃនៃការជំនុំជំរះដ៏គួរឲ្យខ្លាច នោះហ្វូងទេវទូតនៃស្ថានសួគ៌នឹង មកជុំគ្នានៅជុំវិញ បល្ល័ង្ករបស់ព្រះគ្រីស្ទ ហើយការប្រព្រឹត្ត ពាក្យសម្ដី និងគំនិតរបស់មនុស្ស គ្រប់រូប នឹងត្រូវបាន បើកសម្ដែងនៅចំពោះមុខមនុស្សទាំងអស់។ សូមព្រះមេត្តាប្រោសយើងខ្ញុំ ហើយជួយសង្គ្រោះយើង ដោយការអធិស្ឋានរបស់មហាទេវទូតមីកាអែល និងគ្រប់អំណាចនៃស្ថានសួគ៌ដែលគ្មានរាងកាយ។ អាម៉ែន
