សន្តគ្រិស្តទូត ដ៏វិសុទ្ធ លោក ម៉ាថាយ អ្នកផ្សាយដំណឹងល្អ
THE HOLY APOSTLE MATTHEW THE EVANGELIST

ម៉ាថាយ ជាកូនរបស់អាល់ផាយ ជាអ្នកយកពន្ធ ពេលព្រះអម្ចាស់ បានឃើញគាត់នៅក្រុងកាផានុម ហើយមានបន្ទូលថា ៖ «សុំអញ្ជើញមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ដើរតាមព្រះអង្គទៅ។ (ម៉ាថាយ ៩:៩)។ បន្ទាប់ពីនោះ ម៉ាថាយបានរៀបចំពិធីទទួលព្រះអម្ចាស់ក្នុងគេហដ្ឋានរបស់គាត់ ហើយដូច្នេះបានផ្តល់ឱកាស ដល់ ព្រះអម្ចាស់ដើម្បីបង្ហាញពីសេចក្តីពិតដ៏អស្ចារ្យ ទាក់ទងនឹង ការយាងមកផែនដីរបស់ទ្រង់។ បន្ទាប់ពីបានទទួលព្រះវិញ្ញាណបរិសុទ្ធ ម៉ាថាយបានផ្សាយដំណឹងល្អដល់ជនជាតិ ផារធី Parthians, ជនជាតិ មេដ Medes និង ជនជាតិ អេត្យូពី Ethiopian ។ នៅប្រទេសអេត្យូពី គាត់បានតែងតាំង សិស្សរបស់គាត់ ឈ្មោះ ប្លាតុង ជាប៊ីស្សព ហើយបានដកខ្លួនចេញ ដើម្បី អធិស្ឋានតែម្នាក់ឯងនៅលើភ្នំ ជាកន្លែងដែលព្រះអម្ចាស់បានបង្ហាញខ្លួនដល់គាត់។ ម៉ាថាយបានធ្វើបុណ្យជ្រមុជទឹកដល់ភរិយា និង បុត្រ របស់ព្រះអង្គម្ចាស់នៃប្រទេសអេត្យូពី ដែលជាហេតុធ្វើឲ្យព្រះអង្គម្ចាស់ខឹងជាខ្លាំង ហើយបានចាត់អ្នកយាមម្នាក់ឲ្យនាំម៉ាថាយមកជំនុំជម្រះ។ ពួកទាហានត្រឡប់ទៅរកព្រះអង្គម្ចាស់វិញដោយនិយាយថា ពួកគេបានឮសំឡេងរបស់ម៉ាថាយ ប៉ុន្តែមិនអាចមើលឃើញលោកឡើយ។
ព្រះអង្គម្ចាស់បានបញ្ជូនអ្នកយាមទីពីរ។ ពេលអ្នកយាមនេះចូលទៅជិតគ្រីស្តទូត គាត់បានបញ្ចេញពន្លឺ ដូចពី ស្ថានសួគ៌ដ៏មានឥទ្ធិពលខ្លាំងណាស់ដែលពួកទាហានមិនអាចមើលគាត់បាន។ ពេញដោយការភ័យខ្លាច ពួកគេបានទម្លាក់អាវុធ ហើយត្រឡប់មកវិញ។ សម្ដេចក៏ទៅដោយខ្លួនឯង។ ម៉ាថាយបានបញ្ចេញពន្លឺយ៉ាងខ្លាំង ដែលធ្វើឲ្យព្រះអង្គម្ចាស់ងងឹតភ្នែកភ្លាមៗ។ ទោះយ៉ាងណាក៏ដោយ គ្រិស្តទូត ដ៏បរិសុទ្ធនេះ មានចិត្តមេត្តា។ គាត់បានអធិស្ឋានដល់ព្រះ ហើយព្រះអង្គម្ចាស់អាចមើលឃើញវិញបាន។ ជាអកុសល គាត់បានឃើញតែភ្នែកខាងរូបកាយ បុន្តែមិនមែនភ្នែកខាងវិញ្ញាណទេ។ គាត់បានចាប់ខ្លួនម៉ាថាយ ហើយដាក់គាត់ឱ្យទទួលទារុណកម្មយ៉ាងឃោរឃៅ។ ពីរដង គេបានដុត ភ្លើងដ៏ធំមួយ នៅលើទ្រូងរបស់គាត់ ប៉ុន្តែព្រះចេស្ដានៃព្រះបានការពារគាត់ឱ្យនៅរស់ និងគ្មានគ្រោះថ្នាក់។
បន្ទាប់មក គ្រិស្តទូតនេះបានអធិស្ឋានដល់ព្រះ ហើយប្រគល់ វិញ្ញាណរបស់គាត់ដល់ទ្រង់។ សម្ដេចបានបញ្ជាឲ្យយកសពមរណសាក្សីនេះ ដាក់ក្នុងមឈូសសំណ ហើយបោះចោលក្នុងសមុទ្រ។ សន្តនេះបានបង្ហាញខ្លួដល់ ប៊ីស្សពផ្លាតូ ហើយប្រាប់គាត់ពីកន្លែងដែលមឈូសដែលផ្ទុកសាកសពរបស់គាត់អាចត្រូវរកឃើញបាន។ ប៊ីស្សពបានទៅយកមឈូសដែលមានសពម៉ាថាយក្នុងវានោះ ពីសមុទ្រ។ ដោយឃើញអព្ភូតហេតុថ្មីនេះ ព្រះអង្គម្ចាស់បានទទួលបុណ្យជ្រមុជទឹក ហើយបានទទួលព្រះនាមថា ម៉ាថាយ។ បន្ទាប់មក ព្រះអង្គម្ចាស់បានចាកចេញពីភាពឥតប្រយោជន៍ទាំងអស់នៃលោកិយ ហើយបានក្លាយជាចាស់ព្រឹទ្ធាចារ្យ ហើយបានបម្រើ ព្រះសហគមន៍ តាមរបៀបដែលព្រះជាម្ចាស់ ពេញចិត្ត។ នៅពេលដែលផ្លាតូបានទទួលមរណភាព គ្រិស្តទូត ម៉ាថាយបានបង្ហាញខ្លួនទៅដល់ ព្រឹទ្ធាចារ្យ ម៉ាថាយ ហើយបានទូន្មានគាត់ឱ្យទទួលយក បលង្កប៊ីស្សព។ គាត់បានទទួលយកបលង្ក ប៊ីស្សព ហើយអស់រយៈពេលជាច្រើនឆ្នាំ គាត់បានធ្វើ ជាគ្រូគង្វាលដ៏ល្អ រហូតដល់ពេល ព្រះអម្ចាស់បានត្រាស់ហៅគាត់ទៅនគរអមតៈរបស់ទ្រង់។ គ្រិស្តទូត ម៉ាថាយ បានសរសេរ ព្រះគម្ពី ដំណឹងល្អ ក្នុងភាសាអារ៉ាម (Aramaic) ។ ហើយមិនយូរប៉ុន្មាន ក៏ត្រូវបានបកប្រែជាភាសាក្រិច ដែកយើងមាន ដល់សព្វថ្ងាំ ខណៈដែលអត្ថបទក្នុងភាសារ អារ៉ាម បានបាត់បង់។ គេនិយាយថា អ្នកផ្សាយដំណឹងល្ម្អ ម្នាក់នេះ មិនដែលញ៉ាំសាច់ទេ គឺញុាំ តែបន្លែ និងផ្លែឈើប៉ុណ្ណោះ។
