សន្ត ហ្គ្រេហ្គ័រី (GREGORY) នៃតំបន់ដេកាបូលីស (DECAPOLIS) ដ៏គួរឣោយគោរព
THE VENERABLE GREGORY OF DECAPOLIS

ហ្គ្រេហ្គ័រី កើតនៅក្នុងតំបន់ដេកាបូលីស (Decapolis) នៃខេត្តអ៊ីស័រី (Isauria) ពីឪពុកម្ដាយដែលមានឋានៈខ្ពង់ខ្ពស់ និងមានមុខមាត់ ឈ្មោះ សេហ្គៀស (Sergius) និង ម៉ារី (Mary)។ ក្រោយពីបញ្ចប់ការសិក្សា ឪពុកម្ដាយរបស់គាត់ប្រាថ្នាចង់ឱ្យគាត់រៀបការ ប៉ុន្តែគាត់បានរត់ទៅកាន់ទីវាលរហោស្ថាន ហើយត្រូវបាន បំបួស ជាសង្ឃ។ គាត់បានរស់នៅកន្លែងផ្សេងៗគ្នា៖ នៅចក្រភព ប៊ីហ្សង់ត៊ីន (Byzantium) ទីក្រុងរ៉ូម (Rome) និងនៅលើភ្នំអូលីមពុស (Olympus)។ ទោះបីជានៅកន្លែងណាក៏ដោយ គាត់បានធ្វើឱ្យមនុស្សភ្ញាក់ផ្អើលដោយសារ ការរស់នៅជាសង្ឃដ៏តឹងរឹង និងដោយសារ អព្ភូតហេតុឣស្ចារ្យរបស់គាត់។ ពេលខ្លះពន្លឺពីស្ថានសួគ៌បានភ្លឺសំយោគដល់គាត់ ហើយទេវទូតនៃព្រះជាម្ចាស់បានបង្ហាញខ្លួនដល់គាត់។ គាត់បានមើលឃើញសម្រស់របស់ទេវទូត និងស្ដាប់នូវការប្រគុំតន្ត្រីដ៏ពីរោះរបស់ពួកគេ។ គាត់បានរស់នៅយូរឆ្នាំ និងដោយជីវិតដ៏គាប់ព្រះទ័យនៃព្រះជាម្ចាស់ ហើយបានទទួលមរណភាពដោយសន្តិភាពក្នុងសតវត្សរ៍ទី ៩ នៅក្នុងទីក្រុងកុងស្តង់ទីនូប៉ូល (Constantinople) ដោយព្រលឹងរបស់គាត់បានទៅនៅ ក្នុងទីលំនៅ ក្នុងសេចក្ដីអំណរនៃព្រះអម្ចាស់របស់គាត់។
