សន្តព្យាការី អូបាឌី (OBADIAH) ដ៏វិសុទ្ធ
THE HOLY PROPHET OBADIAH

អូបាឌី កើតនៅក្នុងភូមិបេថារ៉ាម (Betharam) នៅក្នុងតំបន់ស៊ីគេម (Shechem)។ គាត់រស់នៅក្នុងរាជវាំងរបស់មហាក្សត្រអាហាប (Ahab) ប៉ុន្តែនៅពេលដែលមហាក្សត្របានបែរចេញពីការគោរពបូជាដ៏ពិត និងបានគោរពសក្ការៈព្រះក្លែងក្លាយ អូបាឌី មិនបានតាមមហាក្សត្រនោះទេ ប៉ុន្តែបានបន្តបម្រើព្រះដ៏ពិតប្រាកដតែមួយគត់។ នៅពេលដែលព្រះនាងយេស៊េបែល (Jezebel) ដ៏អាក្រក់ ដោយការស្អប់ឣេលីយ៉ា (Elias) បានចាប់ផ្ដើមធ្វើទារុណកម្មដល់ព្យាការីទាំងអស់របស់ព្រះជាម្ចាស់ អូបាឌី បានប្រមូលពួកគាត់មួយរយនាក់ លាក់បាំង ពួកគាត់នៅក្នុងរូងភ្នំពីរ ហើយបានចិញ្ចឹមពួកគាត់រហូតដល់ការធ្វើទារុណកម្មបញ្ចប់ (ពង្សាវតាក្សត្រទី ១ ១៨:៤)។ ជាមនុស្សដែលរស់នៅក្នុងជំនាន់ជាមួយព្យាការីដ៏អស្ចារ្យ ឣេលីយ៉ា (Elias) អូបាឌី បានគោរពគាត់យ៉ាងខ្លាំង និងបានបម្រើគាត់ក្នុងរាល់កិច្ចការ ជាអ្នកដើរតាម និងជាសិស្សរបស់គាត់។ គាត់រស់នៅ ៩០០ ឆ្នាំមុនព្រះគ្រិស្ត ហើយបានទទួលមរណភាពដោយសន្តិភាព។
