សន្តបុគ្គលនៃ ថ្ងៃទី1 ខែធ្នូ

THE HOLY PROPHET NAHUM


ណាហ៊ុម កើតក្នុងវង្សត្រកូលស៊ីមៀន (Simeon) នៅកន្លែងមួយឈ្មោះ អែលខូស (Elkosh) នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ​យ័រដាន់ (Jordan)។ លោករស់នៅប្រហែល ៧០០ ឆ្នាំមុនព្រះគ្រិស្ត ហើយបានព្យាករណ៍អំពីការវិនាសរបស់ទីក្រុងនីនីវេ (Nineveh) ប្រហែល ២០០ ឆ្នាំក្រោយព្យាការី យ៉ូណាស (Jonah)។ ដោយសារការផ្សាយព្រះបន្ទូលនៃព្រះរបស់ យ៉ូណាស ពួកនីនីវេបានសារភាពទោស ហើយព្រះជាម្ចាស់ក៏បានអត់ឱន និងមិនបំផ្លាញពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងពេលក្រោយមក ពួកគេបានភេ្លចនូវក្ដីមេត្តាករុណារបស់ព្រះ ហើយបានធ្លាក់ក្នុងភាពពុករលួយម្តងទៀត។

ព្យាការី ណាហ៊ុម បានព្យាករណ៍អំពីការវិនាសរបស់ពួកគេ ហើយដោយសារគ្មានការកែប្រែចិត្តគំនិតលើកនេះ ព្រះជាម្ចាស់ក៏មិនបានអត់ឱនដល់ពួកគេទៀតឡើយ។ ទីក្រុងទាំងមូលត្រូវបានបំផ្លាញដោយការរញ្ជួយដី ទឹកជំនន់ និងអណ្តាតភ្លើង ដោយធ្វើឱ្យទីតាំងរបស់វាមិនអាចរកឃើញបានទៀតនេាះឡើយ។

សន្ត ណាហ៊ុម បានរស់នៅ ៤៥ ឆ្នាំ ហើយបានទទួលមរណភាពក្នុងព្រះអម្ចាស់ ដោយបន្សល់ទុកឱ្យយើងនូវសៀវភៅតូចមួយដែលមានការព្យាករណ៍ដ៏ពិតរបស់លោក។