សន្តព្យាការី សេផានី (ZEPHANIAH) ដ៏វិសុទ្ធ
THE HOLY PROPHET ZEPHANIAH

សេផានី គឺជាឣ្នកស្រុកភ្នំសារ៉ាបាថា (Sarabatha) ពីវង្សត្រកូលស៊ីមៀន (Simeon)។ លោករស់នៅ និងធ្វើការព្យាករណ៍នៅសតវត្សរ៍ទី ៧ មុនគ្រិស្តសករាជ ក្នុងរជ្ជកាលព្រះមហាក្សត្រយ៉ូស៊ីយ៉ា (Josiah) ដ៏គួរឣោយគោរពនិងដ៏វិសុទ្ធនៃរាជាណាចក្រយូដា។ សេផានី គឺជាមនុស្សជំនាន់ជាមួយព្យាការី យេរេមី (Jeremiah)។
ដោយមានសេចក្ដីឱនលំទោនដ៏អស្ចារ្យ និងចិត្តដ៏បរិសុទ្ធដែលឈ្ពេាះទៅរកព្រះ លោកត្រូវបានគេជឿថាសក្ដិសមក្នុងការឃើញអនាគត។ លោកបានព្យាករណ៍អំពីថ្ងៃនៃកំហឹងរបស់ព្រះជាម្ចាស់ និងទណ្ឌកម្មចំពោះទីក្រុងកាហ្សា (Gaza) អាសកាឡូន (Ashkalon) អាសដូត (Ashdod) អេក្រុន (Ekron) នីនីវេ (Nineveh) យេរូសាឡិម (Jerusalem) និងប្រទេសអេហ្ស៊ីប។
លោកបានឃើញទីក្រុងយេរូសាឡិមថាជាទីក្រុងដែល « កខ្វក់ និងពុករលួយ … ជាទីក្រុងដែលគាបសង្កត់»។ «ហើយមេបញ្ជាការនៅក្នុងក្រុងនោះគឺជាសិង្ហដែលស្រែកគ្រហឹម ចៅក្រមរបស់វាគឺជាឆ្កែចចកនាពេលល្ងាច … ព្យាការីរបស់វាគឺជាមនុស្សឥតបានការ និងមនុស្សក្បត់ មេបូជាចារ្យរបស់វាបានធ្វើឱ្យដ្ឋានកខ្វក់ បរិសុទ្ធ ហើយពួកគេបានបំពានលើវិន័យ» (សេផានី ៣:១-៤)។
ដោយបានមើលឃើញមុននូវការយាងមករបស់ព្រះមេស្ស៊ី លោកបានប្រកាសដោយចិត្តរំភើបថា៖ «ក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងដោយអំណរ!
ជនជាតិអ៊ីស្រាអែលអើយ
ចូរនាំគ្នាស្រែកជយឃោស!
ក្រុងយេរូសាឡឹមអើយ! ចូរមានឣំណរសប្បាយ! ចូររីករាយយ៉ាងខ្លាំងឡើង!
» (សេផានី ៣:១៤)។
អ្នកមើលឃើញឣច្ឆិរយៈភាពដ៏ឣស្ចារ្យម្នាក់នេះ បានទទួលមរណភាពនៅកន្លែងកំណើតរបស់លោក ដើម្បីរង់ចាំការរស់ឡើងវិញ និងរង្វាន់របស់លោកពីព្រះជាម្ចាស់។
