សន្តបុគ្គលនៃ ថ្ងៃទី4 ខែធ្នូ

THE HOLY GREAT-MARTYR BARBARA


សន្តីដ៏រុងរឿងរបស់ព្រះគ្រិស្តនេះ ត្រូវបានចងសម្ពាន់ជាមួយព្រះគ្រិស្តតាំងពីវ័យកុមារ។ ឪពុករបស់នាងឈ្មោះ ឌីអូសកូរុស (Dioscorus) ជាអ្នកគោរពសក្ការៈព្រះក្លែងក្លាយ ហើយល្បីល្បាញដោយសារឋានៈ និងទ្រព្យសម្បត្តិរបស់គាត់នៅក្នុងទីក្រុងហេលីអូបូលីស (Heliopolis) នៃប្រទេសអេហ្ស៊ីប។ ឌីអូសកូរុស បានឃុំឃាំងកូនស្រីតែមួយគត់របស់គាត់ឈ្មោះ បាបារ៉ា ដែលមានប្រាជ្ញាភ្លឺចាំង និងមានរូបឆោមស្រស់ស្អាត នៅក្នុងប៉មខ្ពស់មួយ។ គាត់បានរៀបចំភាពស្រួលបួលគ្រប់បែបយ៉ាងឱ្យនាង ផ្តល់ឲ្យនាងនូវអ្នកបម្រើស្រី បង្កើតរូបព្រះនានាសម្រាប់គោរពបូជា និងសង់បន្ទប់ងូតទឹកមួយដែលមានបង្អួចពីរ។

ការសម្លឹងមើលតាមបង្អួចទៅកាន់ផែនដីខាងក្រោម និងមេឃដ៏ភ្លឺរុងរឿងខាងលើ បានធ្វើឲ្យគំនិតរបស់ បាបារ៉ា ត្រូវបើកចំហដោយក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់។ នាងបានទទួលស្គាល់ព្រះជាម្ចាស់តែមួយគត់ដ៏ពិត ជាព្រះអ្នកបង្កើត ទោះបីជានាងគ្មានគ្រូមនុស្សលោកណាម្នាក់នាំនាងទៅដល់ចំណេះដឹងនេះក៏ដោយ។ មានគ្រាមួយដែលឪពុករបស់នាងអវត្តមានពីទីក្រុង នាងបានចុះពីប៉ម ហើយតាមរយៈការគង្វាលរបស់ព្រះជាម្ចាស់ នាងបានជួបស្ត្រីគ្រីស្ទានមួយចំនួនដែលបានបង្ហាញពីជំនឿពិតនៃព្រះគ្រិស្តដល់នាង។ បេះដូងរបស់ បាបារ៉ា ក៏បានឆេះឆួលដោយសេចក្ដីស្រឡាញ់ចំពោះព្រះគ្រិស្តជាព្រះអម្ចាស់។ នាងបានបញ្ជាឱ្យគេកាប់បង្អួចទីបីនៅក្នុងបន្ទប់ងូតទឹក ដើម្បីឱ្យបង្អួចទាំងបីតំណាងឱ្យព្រះត្រីឯក។ នៅលើជញ្ជាំងមួយ នាងបានគូរឈើឆ្កាងដោយម្រាមដៃរបស់នាង ហើយឈើឆ្កាងនោះបានចាក់ជ្រៅចូលទៅក្នុងថ្មដូចជាត្រូវបានកាត់ដោយញញួរ។ អណ្ដូងទឹកមួយបានផុសចេញពីដានជើងរបស់នាងនៅលើកំរាលឥដ្ឋនៃបន្ទប់ងូតទឹក ដែលក្រោយមកផ្តល់នូវការព្យាបាលជំងឺដល់មនុស្សជាច្រើន។

ដោយបានដឹងពីជំនឿរបស់កូនស្រី ឌីអូសកូរុស បានវាយនាងយ៉ាងដំណំ ហើយបណេ្ដញនាងចេញពីប៉ម។ គាត់បានតាមដាននាងដើម្បីសម្លាប់នាង ប៉ុន្តែថ្មភ្នំមួយបានបើកចំហ ហើយលាក់ បាបារ៉ា ពីឪពុកដ៏ឃោរឃៅរបស់នាង។ នៅពេលនាងបង្ហាញខ្លួនឡើងវិញ ឪពុករបស់នាងបាននាំនាងទៅជួប ម៉ាទីយ៉ានុស (Martianus) ដែលជាចៅក្រម ហើយគាត់បានប្រគល់នាងឱ្យគេធ្វើទារុណកម្ម។ ពួកគេបានហែកអាវ បាបារ៉ា ដែលគ្មានទោស ហើយវាយនាងរហូតដល់រាងកាយទាំងមូលរបស់នាងពោរពេញដោយឈាម និងរបួស ប៉ុន្តែព្រះអម្ចាស់ផ្ទាល់បានបង្ហាញខ្លួនដល់ចំពោះនាងនៅក្នុងគុកជាមួយនឹងទេវទូតរបស់ទ្រង់ ហើយបានព្យាបាលនាង។ ស្ត្រីម្នាក់ឈ្មោះ ជូលីអាណា (Juliana) ដោយបានឃើញរឿងនេះ ក៏ប្រាថ្នាចង់បានមរណភាពជាមរណសាក្សីផងដែរ។ ស្ត្រីទាំងពីរត្រូវបានគេធ្វើទារុណកម្មយ៉ាងឃោរឃៅ ហើយត្រូវបានគេនាំទៅតាមទីក្រុងដោយការចំអក។ ដើមទ្រូងរបស់ពួកនាងត្រូវបានគេកាត់ ហើយឈាមជាច្រើនបានហូរចេញពីពួកនាង។ ពួកនាងត្រូវបានគេនាំទៅកាន់ទីពិឃាដ ដែល ឌីអូសកូរុស ផ្ទាល់បានសម្លាប់កូនស្រីរបស់គាត់ ហើយ ជូលីអាណា ត្រូវបានសម្លាប់ដោយទាហាន។ នៅថ្ងៃនោះដែរ រន្ទះបានបាញ់ប្រហារផ្ទះរបស់ ឌីអូសកូរុស សម្លាប់គាត់ និង ម៉ាទីយ៉ានុស។សន្តី បាបារ៉ា បានទទួលមរណភាពក្នុងឆ្នាំ ៣០៦ នៃគ.ស.។ អដ្ឋិធាតុដ៏មានអព្ភូតហេតុឣស្ចារ្យរបស់នាងស្ថិតនៅក្នុងទីក្រុងគៀវ (Kiev)។ ដោយត្រូវបានលើកតម្កើងក្នុងព្រះរាជ្យព្រះគ្រិស្ត នាងបានបង្ហាញខ្លួនជាច្រើនដងសូម្បីតែនៅក្នុងសម័យរបស់យើង ពេលខ្លះតែម្នាក់ឯង ហើយពេលខ្លះទៀតជាមួយនឹង ទេឣូតូកូស