សន្ត សាវ៉ា ដ៏គួរអោយគោរព ដែលបានញែកចេញសំរាប់ជីវិតដ៏វិសុទ្ធ
THE VENERABLE SAVA THE SANCTIFIED

ភូមិមួយ ក្នុងតំបន់ មូតាឡាស្កា Mutalaska ក្នុងខេត្ត កាប៉ាដូគី Cappadocia បានក្លាយជាកន្លែងដ៏ល្បីល្បាញ ដោយសារ សន្ត នៃព្រះសហគមន៍អូរតូដុកម្នាក់នេះ ដែលជាពន្លឺដល់មនុស្សគ្រប់គ្នា។
លោកសាវ៉ាកើតនៅទីនោះពីឪពុកម្តាយឈ្មោះ យ៉ូហាន និង សូហ្វីយ៉ា។ នៅអាយុប្រាំបីឆ្នាំ គាត់បានចាកចេញពីផ្ទះឪពុកម្តាយរបស់គាត់ ហើយត្រូវបានតែងតាំងជាព្រះសង្ឃនៅក្នុងសហគមន៍ សង្ឃស្ថាន ក្បែរនោះដែលមានឈ្មោះថា ហ្វ្លាវីយ៉ាន Flavian’s។ ដប់ឆ្នាំ ក្រោយមក គាត់បានផ្លាស់ទៅ សង្ឃស្ថាន នាៗនៅប៉ាឡេស្ទីន ហើយបានស្នាក់នៅក្នុងសង្ឃស្ថានឈ្មោះ សន្ត អេហ្វទីមីយ៉ូស ដ៏មហាសាល St. Euthymius the Great (ថ្ងៃទី 20 ខែមករា) និង សន្ត ធេអូទីស្តូស Theoctistus យូរជាងគេបំផុត។ សន្តអេហ្វទីមីយ៉ូស Euthymius ដែលមើលឃើញមានសមត្ថភាពមើលអនាគតឃើញបាន បានព្យាករណ៍អំពីសាវ៉ាថា គាត់នឹងក្លាយជាព្រះសង្ឃដ៏ល្បីល្បាញ និងជាគ្រូបង្រៀនព្រះសង្ឃជាច្រើន ហើយថាគាត់នឹងក្លាយជាអ្នកបង្កើត តំបន់ សង្ឃស្ថាន lavra ធំជាងតំបន់ សង្ឃស្ថាន ទាំងអស់នៅសម័យនោះ។
បន្ទាប់ពីសន្តអេហ្វទីមីយ៉ូស បានស្លាប់ទៅ សាវ៉ាបានដកខ្លួនទៅវាលខ្សាច់ ជាកន្លែងដែលគាត់រស់នៅរយៈពេលប្រាំឆ្នាំក្នុងជីវិត ជាមនុស្សឯកោ នៅក្នុងរូងភ្នំមួយដែលទេវទូត របស់ព្រះបានបង្ហាញដល់គាត់។ ក្រោយមក នៅពេលដែលគាត់ បានរស់នៅ ក្នុងជីវិតជាអ្នកបួសប្រកបដោយ កំរិត ឥតខ្ចោះ គាត់ ដោយមានជំនួយពីព្រះ បានចាប់ផ្តើម ប្រមូលផ្តុំមនុស្សជាច្រើនដែលចង់បានជីវិតខាងវិញ្ញាណ នៅជុំវិញគាត់ ។ មិនយូរប៉ុន្មាន មនុស្សមួយចំនួនធំបានប្រមូលផ្តុំគ្នា ដែលធ្វើឲ្យលោក សាវ៉ា ត្រូវសាងសង់ព្រះវិហារមួយ និងបន្ទប់លោកសង្ឃ ជាច្រើន។ ជនជាតិអាមេនីមួយចំនួនក៏បានមករកគាត់ដែរ ហើយសម្រាប់ពួកគេ គាត់បានផ្តល់រូងភ្នំមួយ ដើម្បីអោយពួកគេអាចប្រារព្ធពិធីថ្វាយបង្គំអព្ភូតបូជា ក្នុងភាសាអាមេនី។
ពេលឪពុកគាត់ស្លាប់ ម្តាយចាស់ជរា របស់គាត់ឈ្មោះ សូហ្វីយ៉ា Sophia បានមករកគាត់ ហើយគាត់បានបំបួសនាង ជាដូនជី។ គាត់បានធ្វើបន្ទប់ដូនជីមួយ ឱ្យនាងនៅឆ្ងាយពីសង្ឃស្ថានរបស់គាត់ ជាកន្លែងដែលនាងរស់នៅក្នុងជីវិតអ្នកបួស រហូតដល់ស្លាប់ ។ លោកឪពុកដ៏វិសុទ្ធនេះបានស៊ូទ្រាំនឹងការប្រមាថ ជាច្រើនពីគ្រប់ទិសទី៖ ពីអ្នកដែលជិតស្និទ្ធនឹងគាត់ ពីពួកបង្រើនខុសឆ្គង និងពីអារក្ស។ ប៉ុន្តែគាត់បានឈ្នះលើពួកគេទាំងអស់: អ្នកដែលជិតស្និទ្ធនឹងគាត់ គាត់បានឈ្នះ ដោយសារភាពសប្បុរស រីឯសំរាប់ពួកបង្រៀនខុសឆ្គង លោកបានឈ្នះ ដោយសារ ជំនឿគ្រិស្តអូស្សូដក់ដ៏មុតមាំនិង ឥតងាករេ របស់គាត់។ លោកឈ្នះ ពួក អារក្ស តាមរយៈសញ្ញាឈើឆ្កាង និងការអំពាវនាវដល់ព្រះឱ្យជួយ។
គាត់បានពិបាកតស៊ូជាមួយពួកអារក្ស ខ្លាំងជាបគេ ពេលគាត់នៅលើភ្នំ កាស្តេលីយ៉ូម Castellium ដែលជាកន្លែង សង្ឃស្ថានទីពីររបស់គាត់ ដែលគាត់បានបង្កើតឡើង។ សរុបមក សាវ៉ាបានបង្កើតសង្ឃស្ថានចំនួនប្រាំពីរ។ គាត់ និង ធេអូដូសុីយ៉ុស ដ៏មហាសាល Theodosius the Great ដែលជាអ្នកជិតខាងរបស់គាត់ ត្រូវបានចាត់ទុកថាជាពន្លឺ និងសសរ ដ៏អស្ចារ្យបំផុតនៃ គ្រិស្តសាសានអូតូដុក្ស នៅតំបន់ បូព៌ា។ ពួកគេបានកែតម្រូវអធិរាជ និងព្រឹទ្ធាចារ្យ ក្នុងបញ្ហាជំនឿ ហើយចំពោះមនុស្សគ្រប់គ្នា ពួកគាត់ បានធ្វើជាគំរូនៃភាព រាបទាបដ៏បរិសុទ្ធ និងអំណាចអព្ភូតហេតុនៃព្រះ។ បន្ទាប់ពីជីវិតនឿយហត់ និងមានផ្លែផ្កាច្រើន សន្តសាវ៉ាបានចូលសម្រាកនៅឆ្នាំ ៥៣២ គ.ស. ក្នុងអាយុ 94 ឆ្នាំ។ ក្នុងចំណោមស្នាដៃដ៏អស្ចារ្យ និងល្អជាច្រើនរបស់គាត់ គាត់គឺជាមនុស្សដំបូងគេដែលចងក្រងសៀវភៅ លំដាប់នៃសេវាកម្ម សម្រាប់ប្រើប្រាស់នៅក្នុងសង្ឃស្ថាន ដែលឥឡូវនេះត្រូវបានគេស្គាល់ថាជាច្បាប់អព្ភូតបូជា យេរូសាឡិម ទីពីកូន (ទីពីកូន មានន័យថាច្បាប់) ដែលសៀវភៅនេះ និយាយណែនាំ លំដាប់នៃការប្រារព្ធពិធី ថ្វាយបង្គំអព្ភូតបូជា នៅក្នុងព្រះសហគមន៍ គ្រិស្តអូស្សូដក់។
