សន្តមរណសាក្សី មេណាស (MENAS) ហេរម៉ូហ្គេនេស (HERMOGENES) និង អេហ្គ្រាហ្វុស (EUPHAPHUS) ដ៏វិសុទ្ធ
THE HOLY MARTYRS MENAS, HERMOGENES AND EUGRAPHUS

មេណាស និង ហេរម៉ូហ្គេនេស កើតនៅទីក្រុងអាតែន (Athens)។ ពួកគាត់ទាំងពីររស់នៅក្នុងទីក្រុងប៊ីហ្សង់ទីន (Byzantium) ហើយត្រូវបានគេគោរពយ៉ាងខ្ពង់ខ្ពស់ពីព្រះចៅឣធិរាជ និងប្រជាជន។ មេណាស ល្បីល្បាញខាងចំណេះដឹងដ៏ធំធេង និងវោហាចាដ៏ឆ្លាតវៃ ហើយទោះបីជាគាត់ធ្វើខាងក្រៅដូចជាអ្នកគោរពសក្ការៈព្រះក្លែងក្លាយ ក៏គាត់ជាគ្រីស្ទានដ៏មុតមាំក្នុងចិត្តរបស់គាត់ដែរ។ ហេរម៉ូហ្គេនេស ជាអភិបាល (Eparch) នៃទីក្រុងប៊ីហ្សង់ទីន ហើយធ្វើជាអ្នកគោរពសក្ការៈព្រះក្លែងក្លាយទាំងខាងក្នុង និងខាងក្រៅ ប៉ុន្តែគាត់មានក្តីអាណិតស្រឡាញ់ និងបានធ្វើកិច្ចការល្អជាច្រើន។
នៅពេលដែលការខ្វែងគំនិតបានកើតឡើងរវាងពួកគ្រីស្ទាន និងពួកដែលគោរពព្រះក្លែងក្លាយនៅទីក្រុងអាឡិចសង់ឌ្រី (Alexandria) ឣធិរាជ ម៉ាក់ស៊ីមីន (Maximin) បានបញ្ជូន មេណាស ទៅបង្ក្រាបការរញ្ជួយនោះ និងដកឫសពួកគ្រីស្ទានពីទីក្រុង។ មេណាស បានទៅ ហើយបានស្ដារសន្តិភាពឡើងវិញ ប៉ុន្តែគាត់បានប្រកាសខ្លួនថាជាគ្រីស្ទាន ហើយបានបំប្លែងពួកដែលគោរពព្រះក្លែងក្លាយជាច្រើនឱ្យទៅជាគ្រីស្ទានដោយពាក្យសំដីដ៏ឆ្លាតវៃរបស់គាត់ និង អព្ភូតហេតុឣស្ចារ្យ ជាច្រើន។
បានស្ដាប់លឺដូច្នេះ ចៅឣធិរាជបានបញ្ជូន ហេរម៉ូហ្គេនេស ទៅដាក់ទណ្ឌកម្ម មេណាស និងបំផ្លាញគ្រិស្តសាសនា។ ហេរម៉ូហ្គេនេស បាននាំ មេណាស ទៅកាត់ទោស កាត់ជើង និងអណ្ដាតរបស់គាត់ ខ្វេះភ្នែករបស់គាត់ ហើយបន្ទាប់មកចាប់គាត់ដាក់គុក។ នៅក្នុងគុក ព្រះអម្ចាស់យេស៊ូផ្ទាល់បានបង្ហាញ ខ្លួនដល់ មេណាស ហើយបានព្យាបាល និងលួងលោមអ្នកបម្រើដែលកំពុងឈឺចាប់របស់ទ្រង់។
ឃើញ មេណាស ត្រូវបានព្យាបាលដោយអព្ភូតហេតុឣស្ចារ្យ ហេរម៉ូហ្គេនេស ក៏បានទទួលពិធីជ្រមុជទឹក។ គាត់បានចាប់ផ្ដើមផ្សាយព្រះបន្ទូលពីជំនឿគ្រិស្តដ៏មានអានុភាព ហើយត្រូវបានតែងតាំងជា ប៊ីស្សប នៃទីក្រុងអាឡិចសង់ឌ្រី។
បន្ទាប់មក ព្រះចៅឣធិរាជ ម៉ាក់ស៊ីមីន ដែលក្រោធខឹងបានទៅកាន់ទីក្រុងអាឡិចសង់ឌ្រីផ្ទាល់ ហើយបានធ្វើទារុណកម្មដ៏ឃោរឃៅលើ មេណាស និង ហេរម៉ូហ្គេនេស ដែលពួកគាត់បានអត់ធ្មត់ដោយភាពក្លាហាន ដោយមានជំនួយពីព្រះគុណរបស់ព្រះជាម្ចាស់។
ឃើញភាពក្លាហានរបស់ទាហានព្រះគ្រិស្តទាំងនេះ និងអព្ភូតហេតុរបស់ព្រះជាម្ចាស់លើពួកគាត់ អេហ្គ្រាហ្វុស ដែលជាអ្នកចំលងព្រះគម្ពីរ និងជាមិត្តរបស់សន្ត មេណាស បានលេចមុខនៅចំពោះមុខតុលាការ ហើយស្រែកទៅកាន់មុខព្រះចៅឣធិរាជថា៖ «ខ្ញុំក៏ជាគ្រីស្ទានដែរ!»។ ព្រះចៅឣធិរាជក្រោធខឹង ហើយដកដាវរបស់ទ្រង់ ហើយកាត់ក្បាលសន្ត អេហ្គ្រាហ្វុស។ បន្ទាប់ពីនេះ ព្រះចៅឣធិរាជដ៏អាក្រក់បានបញ្ជាឱ្យអ្នកដំណើរការកាត់ទោសកាត់ក្បាលសន្ត មេណាស និងសន្ត ហេរម៉ូហ្គេនេស។
អដ្ឋិធាតុដ៏វិសុទ្ធរបស់ពួកគាត់ ដែលត្រូវបានគេចោលទៅក្នុងសមុទ្រ បានអណ្តែតទៅកាន់ទីក្រុងកុងស្តង់ទីនូប៉ូល (Constantinople) ដោយអព្ភូតហេតុឣស្ចារ្យ ដែលនៅទីនោះ ប៊ីស្សប ដែលត្រូវបានបង្ហាញពីរឿងនេះក្នុងសុបិន្តដោយព្រះជាម្ចាស់ បានទទួលពួកគាត់យ៉ាងឱឡារិក ហើយបញ្ចុះពួកគាត់ដោយកិត្តិយស។
