សន្តបុគ្គលនៃ ថ្ងៃទី9 ខែធ្នូ

THE CONCEPTION OF THE MOST-HOLY THEOTOKOS BY SAINT ANNA


លោក យ៉ូអាគីម (Joachim) និង អាណា (Anna) ដ៏សុចរិតមិនឣាចមានកូនអស់រយៈពេល ៥០ ឆ្នាំនៃជីវិតជាគូស្វាមីភរិយា។ នៅវ័យចំណាស់ អគ្គទេវទូត កាព្រី‌អែល (Gabriel) បានបង្ហាញខ្លួនដល់ពួកគាត់រៀងៗខ្លួន ដោយប្រាប់ពួកគាត់ថាព្រះជាម្ចាស់បានឮការអធិស្ឋានរបស់ពួកគាត់ ហើយពួកគាត់នឹងប្រសូតបាន កូនស្រីមួយ គឺ ម៉ារី (Mary)។ បន្ទាប់មក សន្តី អាណា បានមានផ្ទៃពោះពីស្វាមីរបស់នាង ហើយ៩ ខែក្រោយមក នាងក៏បានប្រសូត្រកូនស្រីម្នាក់ដែលត្រូវបានប្រទានពរដោយព្រះជាម្ចាស់ និងមនុស្សគ្រប់ជំនាន់៖ គឺ ព្រះមាតា ម៉ារី ដ៏វិសុទ្ធ ដែលជា ទេឣូតូកូស

(សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមមើលថ្ងៃទី ៩ ខែកញ្ញា។)