សន្តព្យាការី ហាក្គាយ (HAGGAI) ដ៏វិសុទ្ធ
THE HOLY PROPHET HAGGAI

ហាក្គាយ កើតនៅក្នុងទីក្រុងបាប៊ីឡូន (Babylon) ក្នុងអំឡុងពេលអ៊ីស្រាអែលជាប់ជាឈ្លើយសឹក។ លោកមកពីវង្សត្រកូលលេវី (Levi) ហើយបានព្យាករណ៍ប្រហែល ៤៧០ ឆ្នាំមុនព្រះគ្រិស្ត។ ពេលនៅជាកុមារ លោកបានទៅទស្សនាទីក្រុងយេរូសាឡិម (Jerusalem)។ លោកបានលើកទឹកចិត្ត ហ្សេរូបបាបែល (Zerubbabel) និង យ៉ូស្វេ (Joshua) ដែលជា បូជាចារ្យ ឱ្យស្ដារព្រះវិហារនៃព្រះអម្ចាស់ឡើងវិញ នៅយេរូសាឡិម ដោយព្យាករណ៍ថាព្រះវិហារនេះនឹងមានសិរីរុងរឿងធំជាងព្រះវិហារមុនរបស់សូឡូម៉ូន (Solomon) «សិរីរុងរឿងនៃផ្ទះក្រោយនេះនឹងធំជាងផ្ទះមុន ដូចជាព្រះអម្ចាស់នៃឣ្វីៗទាំងឣស់បានមានបន្ទូល» (ហាក្គាយ ២:៩) ព្រោះព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះនឹងបង្ហាញខ្លួននៅក្នុងព្រះវិហារថ្មីនេះ។
លោកបានរស់នៅយូរគ្រប់គ្រាន់ដើម្បីឃើញ ផ្នែកមួយនៃព្រះវិហារដែលសាងសង់ដោយ ហ្សេរូបបាបែល។ លោកបានទទួលមរណក្នុងវ័យចំណាស់ ហើយបានចូលរួមជាមួយបុព្វបុរសរបស់លោក។
