សន្តបុគ្គលនៃ ថ្ងៃទី23 ខែធ្នូ

THE TEN HOLY MARTYRS OF CRETE


ពួកគាត់បានទទួលមរណភាពជាមរណសាក្សីដើម្បីព្រះគ្រិស្តអម្ចាស់ក្នុងអំឡុងពេលការបង្ក្រាបគ្រិស្តសាសនាក្រោមរជ្ជកាលព្រះចៅអធិរាជ ដេគីយ៉ូស (Decius) នៅឆ្នាំ ២៥០ នៃគ្រិស្តសករាជ។ ឈ្មោះរបស់ពួកគាត់មានដូចជា៖ ទេអូឌូលុស (Theodulus) សាតូរនិកុស (Saturnicus) អ៊ូព័ររូស (Euporus) ហ្គេឡាសុីយ៉ូស (Gelasius) អេវនីសុីយ៉ាន (Eunician) ហ្សូទីកុស (Zoticus) ពុម្ពេយ៉ូស (Pompeius) អាហ្គាតូពូស (Agathopous) បាស៊ីលីដេស (Basilides) និង អេវ៉ារីស្តូស (Evaristus)។

ពួកគាត់ទាំងអស់គឺជាពលរដ្ឋដ៏ថ្កុំថ្កើង និងមានកិត្តិយស ជាមនុស្សល្អបំផុតក្នុងចំណោមមនុស្សល្អឯទៀត។ នៅពេលដែលពួកគាត់ត្រូវបានគេនាំទៅកាន់ទីកន្លែងប្រហារជីវិត ពួកគាត់បានមានឣំណរយ៉ាងខ្លាំង ហើយបានពិភាក្សាគ្នាថា តើឣ្នកណានឹងត្រូវគេកាត់កជាមុន ព្រោះពួកគាត់ម្នាក់ៗសុទ្ធតែចង់ក្លាយជាអ្នកដំបូងដែលនឹងទៅជួបព្រះគ្រិស្តដ៏ជាទីស្រឡាញ់របស់ពួកគាត់។

បន្ទាប់មក ពួកគាត់បានអធិស្ឋានថា៖ «ឱ ព្រះអម្ចាស់ សូមទ្រង់មេត្ដាអភ័យទោសដល់ខ្ញុំបម្រើរបស់ទ្រង់ និងទទួលយកឈាមរបស់ពួកយើងខ្ញុំ ដែលនឹងត្រូវផ្សងជាដង្វាយ ជាតំណាងសម្រាប់ពួកយើងខ្ញុំ សម្រាប់សាច់ញាតិ មិត្ដភក្ដិ និងសម្រាប់មាតុភូមិទាំងមូលរបស់ពួកយើង ដើម្បីឱ្យគេទាំងអស់គ្នាត្រូវរំដោះពីភាពងងឹតអន្ធកាលនៃការល្ងង់ខ្លៅ និងបានស្គាល់ទ្រង់ ជាពន្លឺពិត ឱ ព្រះមហាក្សត្រអមតៈឣើយ!»

ពួកគាត់ត្រូវបានគេកាត់ក ហើយបានចូលទៅក្នុងព្រះរាជ្យអណាចក្រ ដ៏ថ្កុំថ្កើង ដើម្បីមានឣំណរជាអមតៈ។