ពិធីជំនួបប្រជុំនៃស្រ្តីព្រហ្មចារី ដ៏វិសុទ្ធបំផុត ជាមាតានៃព្រះជាម្ចាស់
(THE SYNAXIS OF THE MOST-HOLY THEOTOKOS)

នៅថ្ងៃទីពីរនៃបុណ្យប្រសូត្ររបស់ព្រះគ្រីស្ទ ព្រះសហគមន៍គ្រិស្ទានបានថ្វាយសិរីរុងរឿង និងអំណរគុណដល់ ស្ត្រីព្រហ្មចារីដ៏វិសុទ្ធបំផុត ជាមាតានៃព្រះជាម្ចាស់ (Theotokos) ដែលបានប្រសូត្រព្រះអម្ចាស់ ព្រះជាម្ចាស់ ព្រះអង្គសង្គ្រោះយេស៊ូគ្រិស្តនៃយើង។ បុណ្យនេះត្រូវបានគេហៅថា «ជំនួបប្រជុំ» (Synaxis) ពីព្រោះនៅថ្ងៃនេះ ពួកឣ្នកមានជំនឿទាំងអស់បានជួបជុំគ្នាដើម្បីលើកតម្កើងនាង គឺស្ត្រីព្រហ្មចារីដ៏វិសុទ្ធបំផុត ជាមាតានៃព្រះជាម្ចាស់ និងដើម្បីអបអរបុណ្យនេះជាលក្ខណៈផ្លូវការ និងសកល ដើម្បីលើក កិត្តិយសរបស់នាង។
នៅក្រុងអូរីដ (Ohrid) វាជាទំនៀមទម្លាប់ចាស់ពីបុរាណកាលមកដែល នៅល្ងាចមុនថ្ងៃទីពីរនៃបុណ្យប្រសូត្រ គេប្រារព្ធពិធីថ្វាយបង្គំពេលល្ងាច (Vespers) តែនៅក្នុង ព្រះវិហារ នៃស្ត្រីព្រហ្មចារីដ៏វិសុទ្ធបំផុត ជាមាតានៃព្រះជាម្ចាស់ ដែលមានឈ្មោះ ថា គែលនីកា (Čelnica)។ ពួកបុព្វជិតទាំងអស់ រួមជាមួយប្រជាជន បានជួបជុំគ្នាដើម្បីលើកតម្កើង មាតាដ៏បរិសុទ្ធបំផុតរបស់ព្រះជាម្ចាស់ (The Most-pure Mother of God)នេះ។
