បុណ្យរំលឹក ពិធីកាត់ស្បែក នៃព្រះអម្ចាស់ ព្រះជាម្ចាស់ និងព្រះសង្គ្រោះយេស៊ូគ្រិស្ត
THE CIRCUMCISION OF OUR LORD AND GOD AND SAVIOR JESUS CHRIST

នៅថ្ងៃទីប្រាំបីបន្ទាប់ពីការប្រសូត្រ កុមារដ៏ទេវភាពត្រូវបាននាំមកបង្ហាញនៅក្នុងព្រះវិហារ និងត្រូវបានធ្វើពិធីកាត់ស្បែក តាមច្បាប់ដែលមាននៅក្នុងអ៊ីស្រាអែលតាំងពីសម័យលោកអាប្រាហាំមក។ ក្នុងឱកាសនេះ ទ្រង់ត្រូវបានគេដាក់ឈ្មោះថា យេស៊ូ ដែលអគ្គទេវទូត កាព្រីយ៉ែលបានប្រកាសទៅកាន់ស្ត្រីព្រហ្មចារីដ៏វិសុទ្ធបំផុត ម៉ារី។
ការកាត់ស្បែកនៅសម័យគម្ពីរសញ្ញាចាស់គឺជា គំរូដំបូងដែលតំណាង ពិធីជ្រមុជទឹក ក្នុងសម័យគម្ពីរសញ្ញាថ្មី។ ការកាត់ស្បែករបស់ព្រះអម្ចាស់របស់យើងបង្ហាញថា ទ្រង់ពិតជាមានរាងកាយជាមនុស្យពិតប្រាកដមែន មិនមែនគ្រាន់តែហាក់ដូចជាមានរាងកាយជាមនុស្សនោះទេ ដែលពួកទេវវិទូខុសឆ្គងបានបង្រៀនអំពីទ្រង់ក្រោយមកា។ ព្រះអម្ចាស់របស់យើងក៏ត្រូវបានគេកាត់ស្បែកដែរ ពីព្រោះទ្រង់ចង់បំពេញច្បាប់ទាំងមូល ដែលទ្រង់ផ្ទាល់បានប្រទានតាមរយៈពួកហោរា និងពួកបុព្វបុរស។ ក្នុងការបំពេញច្បាប់ដែលបានសរសេរទុក ទ្រង់បានជំនួសវាដោយពិធីជ្រមុជទឹកនៅក្នុងព្រះសហគមន៍ដ៏វិសុទ្ធរបស់ទ្រង់ ដូចដែលគ្រិស្តទូត ប៉ូល បានប្រកាសថា៖ «ដ្បិតនៅក្នុងព្រះគ្រិស្តយេស៊ូនោះ ការកាត់ស្បែកក៏គ្មានប្រយោជន៍អ្វី ហើយការមិនកាត់ស្បែកក៏គ្មានប្រយោជន៍អ្វីដែរ មានតែការកើតជាថ្មីប៉ុណ្ណោះ» (កាឡាទី ៦:១៥)។
(នៅក្នុងវដ្ដពិធីប្រតិទិននៃព្រះសហគមន៍ បុណ្យនៃការកាត់ស្បែករបស់ព្រះអម្ចាស់នេះ គ្មានថ្ងៃរៀបចំមុន ឬថ្ងៃបន្តបន្ទាប់ពិសេសឡើយ)។
