សន្ត យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក
Saint John the Baptist

ដោយសារតួនាទីសំខាន់របស់លោកយ៉ូហានក្នុងជីវិតគាត់ ត្រូវបានបង្ហាញ ឱ្យឃើញនៅ ថ្ងៃបុណ្យទេឣូហ្វានី(Theophany/Epiphany) ហេតុនេះ ព្រះសហគមន៍ បានចាត់ទុកថ្ងៃបន្ទាប់ពីបុណ្យដ៏ទេវភាពនេះជាថ្ងៃរំលឹកទៅដល់លោក តាំងពីសម័យបុរាណមក។ ព្រឹត្តិការណ៍មួយទាក់ទងនឹងដៃរបស់ អ្នករៀបចំផ្លូវនេះ (Forerunner) ក៏ត្រូវបានភ្ជាប់ជាមួយថ្ងៃបុណ្យនេះដែរ។ អ្នកនិពន្ធ ដំណឹងល្អលូកា (Luke) មានបំណងយកសពរបស់លោកយ៉ូហានចេញពីទីក្រុងសេបាស្តេ (Sebaste) ដែលជាកន្លែងដែល ព្យាការី (prophet) ដ៏អស្ចារ្យនេះត្រូវបានព្រះរាជា ហេរ៉ូដ (Herod) កាត់ក្បាល ទៅកាន់ទីក្រុងអង់ទីយ៉ុក (Antioch) ជាទីកំណើតរបស់លោក។ លោកបានជោគជ័យក្នុងការផ្ទេរ ប៉ុន្តែគឺបានផ្ទេរយក បានតែដៃម្ខាងប៉ុណ្ណោះ ដែលត្រូវបានថែរក្សាទុកនៅទីក្រុងអង់ទីយ៉ុករហូតដល់សតវត្សរ៍ទី ១០។ ក្រោយពីនេះ វាត្រូវបានផ្ទេរទៅកាន់ទីក្រុង កុងស្តង់ទីនូប៉ូល (Constantinople) ហើយបានបាត់នៅពេលដែលពួកទួរគីបានទៅគ្រប់គ្រង។
ពិធីបុណ្យរំលឹកដល់ សន្ត យ៉ូហានត្រូវបានគោរពច្រើនដងក្នុងមួយឆ្នាំ ប៉ុន្តែថ្ថៃ7 ខែមករានេះ មានពួក Svečara* ច្រើនបំផុត។* ក្នុងចំណោមអ្នកសំខាន់ៗក្នុងការផ្សាយដំណឹងល្អ ដែលនៅជុំវិញព្រះអង្គសង្គ្រោះ លោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកនេះ កាន់ទួរនាទីពិសេសមួយ តាមរយៈការកើតចូលមកក្នុងលោកិយ និងតាមរយះ ការរស់នៅរបស់លោកក្នុងលោកិយនេះ ឧទាហរណ៍មានដូចជា តួនាទីរបស់លោកក្នុងការធ្វើពិធីជ្រមុជទឹកមនុស្សឱ្យវិលត្រឡប់មករកព្រះវិញ ការធ្វើពិធីជ្រមុជទឹកឱ្យព្រះមេស្ស៊ី (Messiah) ហើយទីបំផុតគឺ ការចាកចេញពីជីវិតលោកិយដ៏សោកសង្រេងរបស់លោក។ លោកមានសីលធម៌បរិសុទ្ធល្អិតល្អន់មែនទែន ដែលគេអាចហៅលោកថាជា ទេវទូត (angel) ដូចដែលគម្ពីរដ៏វិសុទ្ធបានហៅលោក ជាជាងការហៅលោកថាជាមនុស្សធម្មតា។
សន្ត យ៉ូហាន ខុសពី ព្យាការី (prophets) ដទៃទៀត ជាពិសេស ដោយសារ លោកមានសិទ្ធិពិសេស ក្នុងការបង្ហាញព្រះគ្រិស្តដោយប្រើដៃរបស់លោក ដល់ពិភពលោក ដែលលោកបានព្យាករណ៍អំពីទ្រង់។
គេនិយាយថា រាល់ឆ្នាំនៅថ្ងៃបុណ្យរំលឹកដល់ សន្ត នេះ សម្ដេច ប៊ីស្សប (bishop) នឹងនាំយកដៃរបស់សន្ត យ៉ូហានមកបង្ហាញចំពោះមុខប្រជាជន។ ពេលខ្លះដៃនោះបង្ហាញខ្លួនជាដៃលាចំហ ហើយពេលខ្លះទៀតបង្ហាញជាដៃកំពុងច្របាច់។ ក្នុងករណីទីមួយ វាសម្គាល់អំពីឆ្នាំមួយដែលមានផលានុផល និងសម្បូរសប្បាយ ហើយក្នុងករណីទីពីរ វាមានន័យថាជាឆ្នាំមួយដែលគ្មានផល និងមានគ្រោះទុរ្ភិក្ស។
*) នេះបញ្ជាក់អំពីគ្រិស្តអូតូដុក្ស ជនជាតិស៊ែប ដែលគោរពលោក យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកជា Krsna Slava ឬជា សន្តអ្នកគាំពារ (Patron Saint) នៃគ្រួសារពួកគេ។ ក្រះស្ណាស្លាវ៉ា គឺជាថ្ងៃដែលគ្រួសារស៊ែបអូស្សារ៉ុនរំលឹកដល់ការទទួលពិធីជ្រមុជទឹកចូលសាសនាគ្រិស្តរបស់ជីដូនជីតាពួកគេ។
