សន្តបុគ្គលនៃ ថ្ងៃទី3 ខែមករា

(The Prophet Malachi)


តាមលំដាប់លំដោយពេលវេលា ម៉ាឡាគីគឺជាព្យាការីចុងក្រោយបង្អស់។ លោកបានប្រសូត បន្ទាប់ពី ពួកហេប្រឺ វិលត្រឡប់ពីបាប៊ីឡូន (Babylonian Captivity) នៅឆ្នាំ ៥៣៨ មុនគ្រិស្តសករាជ។ លោកមានរូបរាងស្អាតល្អអស្ចារ្យខុសគេ។ តាមប្រពៃណី ប្រជាជនបានហៅលោកថាជា ទេវទូត (angel) ដែលប្រហែលដោយសារសម្រស់ខាងក្រៅ ឬដោយសារ ភាពបរិសុទ្ធខាងវិញ្ញាណរបស់លោក ឬក៏ដោយសារ ភាពទំនាក់ទំនងរបស់លោកជាមួយទេវទូត របស់ព្រះជាម្ចាស់។ ជាច្រើនដង លោកបាននិយាយទាក់ទងមុខនឹងមុខជាមួយទេវទូត។ នៅពេលដែលរឿងនេះកើតឡើង អ្នកដទៃបានលឺសំឡេងរបស់ទេវទូត ប៉ុន្តែពួកគេមិនសមគួរ​ នឹងការមើលឃើញព្រះភ័ក្ត្រទេវទូតនោះទេ។ ម៉ាឡាគីដ៏វ័យក្មេង បានព្យាករណ៍ អ្វីដែលទេវទូតបានប្រកាស។ លោកបានស្រែកថ្លែងស្តីបន្ទោស ទៅកាន់អ៊ីស្រាអែលដែលគ្មានអំណរគុណ និងទៅកាន់ ពួកបូជាចារ្យ (priests) ដែលល្មើសច្បាប់។

ប្រាំរយឆ្នាំមុនព្រះគ្រិស្ត ម៉ាឡាគីបានព្យាករណ៍យ៉ាងច្បាស់អំពីការយាងមក និងបេសកកម្មរបស់លោក យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក (John the Baptist)៖ “យើងចាត់ទូត (messenger) របស់យើង ឱ្យទៅមុន ដើម្បីត្រៀមផ្លូវសម្រាប់យើង” (ម៉ាឡាគី ៣:៧)។ ជាចម្បង លោកគឺជាព្យាការី នៃ ថ្ងៃនៃការវិនិច្ឆ័យដ៏គួរឱ្យខ្លាច (Dreadful Judgment) ៖ “មុននឹងថ្ងៃនៃព្រះអម្ចាស់មកដល់ គឺជាថ្ងៃដ៏ធំ និងគួរឱ្យខ្លាច” (ម៉ាឡាគី ៣:២៣-២៤)។ លោកបានសោយទីវង្គត់ចាកចេញពីលោកិយនៅវ័យក្មេង។ ក្រោយពីលោក គឺគ្មានព្យាការីណាទៀតទេ ក្នុងអ៊ីស្រាអែល រហូតដល់ពេល លោក យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក។