សន្តបុគ្គលនៃ ថ្ងៃទី9 ខែមករា

THE HOLY APOSTLE MATTHEW THE EVANGELIST


ទីក្រុង មេលីតេនេ (Melitene) របស់ប្រទេសអាមេនី ត្រូវបានលាងសំអាតដោយឈាមរបស់ពួកគ្រិស្ទាន ដូចជាប្រទេសអាមេនីទាំងមូលដែរ។ ឈាមដំបូងគេដែលត្រូវបានហូរចេញសម្រាប់ព្រះគ្រិស្តនៅក្នុងទីក្រុងនេះគឺឈាមរបស់ សន្ត ប៉ូលីអូខទុស ក្នុងឆ្នាំ ២៥៩ នៃគ្រិស្តសករាជ ក្នុងរជ្ជកាលព្រះចៅអធិរាជ វ៉ាលេរីយ៉ាន (Valerian)។

នៅក្នុងទីក្រុងមេលីតេនេ មានមិត្តភក្តិពីរនាក់គឺ នេអាកូស (Nearchus) និង ប៉ូលីអូខទុស។ ឣ្នកទាំងពីរគឺជាមន្ត្រីយោធា – នេអាកូសជាអ្នកដែលបានទទួលពិធីជ្រមុជទឹករួចហើយ រីឯប៉ូលីអូខទុសគឺមិនទាន់បានទទួលពិធីជ្រមុជទឹកនៅឡើយ។ នៅពេលដែលបទបញ្ជារបស់ព្រះចៅអធិរាជត្រូវបានចេញប្រកាសទាក់ទងនឹងការបៀតប្រៀតពួកគ្រិស្ទាន នេអាកូសបានត្រៀមខ្លួនសម្រាប់សេចក្ដីស្លាប់ ប៉ុន្តែគាត់មានទុក្ខព្រួយខ្លាំងណាស់ ពីព្រោះគាត់មិនទាន់ទទួលបានជោគជ័យក្នុងការផ្លាស់ប្ដូរចិត្តមិត្តភក្តិរបស់គាត់ គឺប៉ូលីអូខទុស ឱ្យមកកាន់ជំនឿពិតបានឡើយ។

នៅពេលដែលប៉ូលីអូខទុសដឹងពីមូលហេតុនៃទុក្ខព្រួយរបស់នេអាកូស គាត់បានសន្យាថានឹងទទួលយកជំនឿនេះ។ នៅថ្ងៃបន្ទាប់ ប៉ូលីអូខទុសបានរៀបរាប់នូវសុបិននេះឱ្យនេអាកូសស្ដាប់៖ ព្រះអម្ចាស់ផ្ទាល់បាន បង្ហាញខ្លួនដល់គាត់ក្នុងពន្លឺ បានដោះសំលៀកបំពាក់ចាស់របស់ប៉ូលីអូខទុសចេញ ហើយបានស្លៀកពាក់ឱ្យគាត់នូវសំលៀកបំពាក់ថ្មីដ៏ភ្លឺស្វាង ព្រមទាំងឱ្យគាត់អង្គុយលើខ្នងសេះមានស្លាប។

បន្ទាប់ពីនេះ ប៉ូលីអូខទុសបានទៅកាន់ទីក្រុង ហើយបានហែកបទបញ្ជាររបស់ព្រះចៅអធិរាជដែលទាក់ទងនឹងការធ្វើទារុណកម្មពួកគ្រិស្ទាន ហើយបានកម្ទេចរូបសំណាកព្រះក្លែងក្លាយជាច្រើន។ គាត់ត្រូវបានគេធ្វើទារុណកម្ម និងកាត់ទោសឱ្យទទួលមរណភាព។ នៅពេលដែលគាត់ត្រូវបានគេនាំមកកាន់កន្លែងប្រហារជិវិត គាត់បានមើលទៅកាន់នេអាកូសដែលនៅក្នុងហ្វូងមនុស្ស ហើយស្រែកហៅគាត់ដោយរីករាយថា៖ «សូមជួយខ្លួនឯងចុះ មិត្តជាទីស្រឡាញ់របស់ខ្ញុំ! សូមចងចាំនូវសច្ចានៃសេចក្ដីស្រឡាញ់ដែលបានបញ្ជាក់រវាងយើងទាំងពីរ!»

ក្រោយមក សន្ត នេអាកូសបានសោយទិវង្គតដោយភ្លើងឆេះជា មរណសាក្សីសម្រាប់ព្រះគ្រិស្ត។ សន្ត នេអាកូសត្រូវបានគោរពរំលឹកនៅថ្ងៃទី ២២ ខែមេសា។