សប្តាហ៍ពិសិទ្ធ
Holy Week

នៅក្នុងព្រះសហគមន៍ គ្រិស្តអូតូដុក្ស ពួកយើងហៅ សប្តាហ៍ចុងក្រោយនៃជីវិតរបស់ព្រះគ្រីស្ទ ថាជា សប្តាហ៍នៃទុក្ខលំបាក ឬហៅថា សប្តាហ៍ពិសិទ្ធ តាមពាក្យពេញនិយម។ ថ្ងៃនីមួយៗត្រូវបានហៅថា “អស្ចារ្យ និងពិសិទ្ធ” ក្នុងសៀវភៅពិធីបុណ្យ ហើយក្នុងសប្តាហ៍នេះ ព្រះសហគមន៍ ប្រារពពិធីបុណ្យ ពិសេស ជារៀងរាល់ថ្ងៃ។ គ្រិស្ទាន ផ្អាកជីវិតលោកិយរបស់ពួកគេ ដើម្បី “ឡើងទៅជាមួយព្រះអម្ចាស់ទៅកាន់ក្រុងយេរូសាឡឹម” (ចំរៀងទំនុកដំកើង ម៉ាទីននៃថ្ងៃច័ន្ទពិសិទ្ធ)
ថ្ងៃនិមួយៗនៃសប្តាហ៍ពិសិទ្ធ មានអត្ថន័យផ្សេងៗគ្នា។ អត្ថន័យនៃថ្ងៃច័ន្ទគឺដើមល្វាដែលគ្មានផ្លែ ហើយត្រូវបានដាក់ទោស។ សំរាប់ ថ្ងៃអង្គារ ចំនុចសំខាន់ជាងគេ គឺលើការប្រុងប្រយ័ត្នរបស់ពួកស្រីក្រមំុឈ្លាសវៃ ដែលមិនដូចបងប្អូនស្រីឥតគំនិតរបស់ពួកគេទេ ប៉ុន្តែពួកនាងបានត្រៀមខ្លួនរួចរាល់នៅពេលដែលព្រះអម្ចាស់យាងមករកពួកគេ។

សំរាប់ថ្ងៃពុធ ចំនុចសំខាន់គឺអំពី ស្ត្រីដែលបានប្រព្រឹត្តអំពើបាប ប៉ុន្តែបានកែប្រែចិត្តគំនិត។ ប៉ុន្តែចំនុចសំខាន់ជាងនេះទៅទៀតនោះគឺ ការប្រៀបធៀបរវាងស្រីពេស្យា ដែលត្រូវបានព្រះសង្គ្រោះ និងលោកយូដាសដែលជាគ្រិស្តទូត ដែលព្រះគ្រិស្តបានជ្រើសរើស ប៉ុន្តែមិនត្រូវបានព្រះសង្គ្រោះ។
នាងស្រីពេស្យា ប្រគល់ទ្រព្យសម្បត្តិរបស់នាងទៅព្រះគ្រីស្ទ ហើយថើបជើងរបស់ទ្រង់។ រីឯ យូដាសក្បត់ព្រះគ្រីស្ទដោយថើបទ្រង់ ដើម្បីលុយ។
ក្នុងអំឡុងពេលបីថ្ងៃដំបូងនៃសប្តាហ៍ពិសិទ្ធ ព្រះសហគមន៍ អាន ព្រះគម្ពីដំណឹងល្អទាំងបួន ពីដើមរហូតដល់ចំណុចដែល ព្រះគ្រិស្តចាប់ផ្តើមទទួលរងទុក្ខ ។ បើអានព្រះគម្ពីដំណឹងល្អទាំង៤មិនបាន ព្រះសហគមន៍នឹងព្យាយាមអានព្រះគម្ពីដំណឹងល្អយ៉ាងហោចណាស់មួយសៀវភៅពីដើមដល់ចប់ មុនថ្ងៃព្រហស្បតិ៍ពិសិទ្ធ។
