ថ្ងៃព្រហស្បតិ៍ពិសិទ្ធ

Holy Thursday


Version 1.0.0

ពិធីវិជល ដែលប្រារពនៅល្ងាចមុនថ្ងៃ ព្រហស្បតិ៍ពិសិទ្ធ ត្រូវបានឧទ្ទិសដល់ពិធីជប់លៀងអាហារល្ងាចនៃបុណ្យចម្លង ដែលព្រះគ្រីស្ទបានប្រារព្ធជាមួយគ្រិស្តទូតទាំងដប់ពីររបស់ទ្រង់។ អត្ថន័យសំខាន់នៃថ្ងៃនេះ គឺអាហារនេះឯង ដែលព្រះគ្រីស្ទបានបញ្ជាឱ្យបរិភោគអាហារបុណ្យចម្លងនៃសម្ព័នមេត្រីថ្មី ដើម្បីរំលឹកដល់ទ្រង់ផ្ទាល់ គឺរំលឹកដល់រូបកាយរបស់ទ្រង់ដែលបានបែកបំណែក និងព្រះលោហិតរបស់ទ្រង់ដែលបានបង្ហូរ ដើម្បីអភ័យទោសបាប។ ការក្បត់របស់យូដាស និងរឿងព្រះគ្រីស្ទលាងជើងពួកសាវ័ករបស់ទ្រង់ ក៏ជាការរំលឹកសំខាន់នៃថ្ងៃនេះផងដែរ។

នៅមហាព្រះវិហារ វាជាទំនៀមទម្លាប់ ដែលប៊ីស្សព ធ្វើពិធីលាងជើង បន្ទាប់ពី ពិធីអភិបូជាដ៏ទេវភាព។ នៅក្នុងពិធីវិជលមុនថ្ងៃព្រហស្បតិ៍ពិសិទ្ធ អត្ថបទអំពី ពិធីជប់លៀងអាហារពេលល្ងាចរបស់ព្រះអម្ចាស់ ត្រូវបានអានចេញពីព្រះគម្ពីដំណឹងល្អ លូកា។ រីឯក្នុងពិធីអភិបូជាដ៏ទេវភាព អត្ថបទអំពី ពិធីជប់លៀងអាហារពេលល្ងាចរបស់ព្រះអម្ចាស់ ត្រូវបានអានចេញពី ព្រះគម្ពីដំណឹងល្អទាំង៤សៀវភៅ។ ចំរៀងទំនុកតម្កើង និងការអានប្រចាំថ្ងៃ ក៏និយាយអំពីអាថ៌កំបាំងនៃបុណ្យចម្លងនេះដែរ។


ពេលដែលពួកសិស្សដ៏រុងរឿងរបស់ទ្រង់បានបំភ្លឺយល់ដឹង នៅពេលដែលទ្រង់លាងជើងរបស់ពួកគេ នៅមុនពេលអាហារពេលល្ងាច នោះយូដាសដ៏ទុច្ចរិតត្រូវបានងងឹតដោយជំងឺនៃការលោភលន់ ហើយគាត់ជាមួយចៅក្រមដែលគ្មានច្បាប់ បានក្បត់ទ្រង់ដែលជាចៅក្រមសុចរិត ។ មើលចុះ ឱអ្នកស្រឡាញ់ប្រាក់ បុរសម្នាក់នេះដោយសារតែការលោភលន់បានចងកសម្លាប់ខ្លួន។ ចូររត់ចេញពីបំណងប្រាថ្នាដ៏មិនចេះឆ្អែតឆ្អន់ ដែលហ៊ានធ្វើរឿងបែបនេះប្រឆាំងនឹងព្រះអម្ចាស់! ឱព្រះអម្ចាស់ដែលវិនិច្ឆ័យមនុស្សជាតិដោយសុចរិត យើងខ្ញុំលើកដំកើងសេរីរុងរឿងដល់ទ្រង់ ។ (Troparion នៃថ្ងៃព្រហស្បតិ៍ពិសិទ្ធ)។

នៅថ្ងៃព្រហស្បតិ៍ពិសិទ្ធ ព្រះសហគមន៍ប្រារព ពិធីអភិបូជាដ៏ទេវភាព របស់សន្តបាសុីល (Saint Basil )។ អត្ថបទដំណឹងល្អអំពីអាហារពេលល្ងាចចុងក្រោយត្រូវបានអានចេញពីព្រះគម្ពី បន្ទាប់ពីការអានពីព្រះគម្ពីសៀវភៅ និក្ខមនំ យ៉ូប អេសាយ និងសំបុត្រទីមួយរបស់គ្រិស្តទូត ប៉ុលទៅកាន់កូរិនថូស (កូរិនថូសទី១ ១១)។