ហៀរ៉ូម៉ារធើរ [ទុក្ករសាក្សីដែលជាបូជាចារ្យ] ប្រ៉ូតេរីយូស
THE HIEROMARTYR [PRIESTLY-MARTYR] PROTERIUS
សត្តបុគ្គលនេះ គឺជាព្រឹទ្ធាចារ្យនៅក្នុងទីក្រុងអាឡិចសង់ឌ្រី (Alexandria) ក្នុងពេលដែលគ្រូបង្រៀនក្តីមិនពិត (Heretic) ឈ្មោៈឌីអូស្កូរុស (Dioscorus) បានកាន់តំណែងជាលោកឨពុកប៉ាទ្រីអាក្ខ (Patriarch) នៃទីក្រុងអាឡិចសង់ឌ្រី។ ឌីអូស្កូរុស
គឺជាអ្នកដឹកនាំម្នាក់ក្នុងចំណោមពួកខុសឆ្គងម៉ូណូហ្វីស៊ីត(Monophysite heresy) ដែលបង្រៀនថាព្រះយេស៊ូគ្រិស្តមានតែធម្មជាតិមួយ [គឺតែធម្មជាតិមនុស្សទេ] ហើយមិនមានធម្មជាតិពីរ [មនុស្ស និងព្រះជាម្ចាស់]។ ក្នុងពេលនោះ អធិរាជ ម៉ារសៀន (Marcian) និង ភរិយារបស់គាត់ឈ្មោះ ពូលឆេរីអា (Pulcheria) ជាឣ្នកកំពុងគ្រងរាជ្យបល្ល័ង្ក។ ប្រ៉ូតេរីយូស ដែលជាបុគ្គលដែលវិសុទ្ធនិងប្តូរផ្តាច់ បានក្រោកឈរតរទល់ជាមួយនឹងឌីអូស្កូរុស ដែលធ្វើឱ្យលោកទទួលការលំបាកជាច្រើន។ បន្ទាប់មក ក្រុមប្រឹក្សាសកល (Ecumenical Council) [កាល់សេដូន, ៤៥១ គ.ស.] ត្រូវបានប្រជុំឡើង ហើយការបង្រៀនខុសឆ្គងម៉ូណូហ្វីស៊ីតត្រូវបានគេបដិសេធ។ ឌីអូស្កូរុសត្រូវបានដកចេញពីតំណែងជាលោកឨពុកប៉ាត្រីអាក្ខ និងត្រូវបាននិរទេស។ ប្រ៉ូតេរីយូស ដែលជាអ្នកមានជំនឿត្រឹមត្រូវ ត្រូវបានជ្រើសរើសជាអ្នកជំនួសវិញ។ លោកបានគ្រប់គ្រងព្រះសហគមន៍ដោយការខិតខំ និងសេចក្តីស្រឡាញ់
ជាអ្នកដើរតាមព្រះគ្រិស្តដ៏ពិតប្រាកដ។ ទោះជាយ៉ាងណា អ្នកតាមឌីអូស្កូរុសមិន មិនឈប់ បង្កឱ្យមានការរំខាននៅក្នុងទីក្រុង អាឡិចសង់ឌ្រីឡើយ។ ក្នុងពេលមានការរំខានដ៏បង្ហូរឈាមមួយបានកើតឡើង ប្រ៉ូតេរីយូស បានចាកចេញពីទីក្រុងដោយមានបំណងនឹងស្នាក់នៅឆ្ងាយបណ្តោះអាសន្ន។ នៅតាមផ្លូវ លោកព្យាការី អេសាយ (Isaiah) បានប្រាប់លោកព្រូតេរីឣូសក្នុងនិមិត្តថា៖ «ត្រឡប់មកកាន់ទីក្រុងវិញ ខ្ញុំកំពុងរង់ចាំដើម្បីនាំអ្នកទៅ។» ប្រ៉ូតេរីយូស បានត្រឡប់មកកាន់ទីក្រុងអាឡិចសង់ឌ្រីវិញហើយបាន ចូលទៅក្នុងព្រះវិហារ។ នៅពេលដែលពួកក្រុមខុសឆ្គងដឹងពីការនេះ ពួកគេបានខឹងសម្បាយ៉ាងខ្លាំង ហើយបានរត់ចូលទៅក្នុងព្រះវិហារ ចាប់លោកឨពុកប៉ាទ្រីអាក្ខ ប្រ៉ូតេរីយូស ហើយបានយកកាំបិតចាក់គាត់គ្រប់ទីកន្លែង។ គ្រីស្ទានចំនួនប្រាំមួយនាក់ទៀតក៏ត្រូវបានសម្លាប់ជាមួយលោកប្រ៉ូតេរីយូស។ ដូច្នេះ ប្រ៉ូតេរីយូស ដែលជាអ្នកគង្វាលដ៏អស្ចារ្យនៃហ្វូងចៀមរបស់ព្រះគ្រិស្ត គាត់បានទទួលមកុដ ជាទុក្ករសាក្សីសម្រាប់សេចក្តីពិតនៃគ្រិស្ទសាសនាអរតូដុក្ស ក្នុងឆ្នាំ ៤៥៧ គ.ស។
