សត្តបុគ្គលនៃ ថ្ងៃទី19 ខែមិថុនា

THE HOLY APOSTLE JUDE


សត្តសាវ័កយូដាស គឺជាសាវ័កម្នាក់ក្នុងចំណោមសាវ័កទាំង១២របស់ព្រះយេស៊ូ។ លោកជាបុត្ររបស់លោកយ៉ូសែប (Joseph) និងនាងសាឡូម៉េ (Salome*) ហើយជាបងប្អូនរបស់លោកយ៉ាកុប (James) ដែលជាបងប្អូនរបស់ព្រះអម្ចាស់។ លោកយ៉ូសែបជា ជាងឈើមានបុត្របួននាក់ជាមួយនាងសាឡូម៉េ [ដែលជាកូនស្រីរបស់អង់ហ្គេយ៉ា (Angeja) បុត្ររបស់វារ៉ាហ៊ីណា (Varahina) ដែលជាបងប្អូនរបស់លោកសាការី (Zacharias)] គឺ៖ យ៉ាកុប, ហូសេ, ស៊ីម៉ូន និងយូដាស។ យូដាសនេះ ពេលខ្លះ ត្រូវបានគេហៅថា «យូដាស បងប្អូនយ៉ាកុប» (គ.លូកា ៦:១៦; កិច្ចការ ១:១៤) ដោយសារបងប្អូនរបស់គាត់ ល្បីល្បាញជាង។ សាវ័កយូដាសបានចាប់ផ្តើមសំបុត្ររបស់លោកដោយសរសេរថា៖
«យូដាសជាអ្នកបំរើព្រះយេស៊ូគ្រីស្ទ និងជាបងប្អូនរបស់យ៉ាកុប។» (យូដាស ១:១)


ទោះបីជាលោកអាចហៅខ្លួនឯងថា «បងប្អូនរបស់ព្រះអម្ចាស់» ដូចយ៉ាកុបក៏ដោយ ក៏លោកមិនបានធ្វើដូច្នោះទេ ដោយសារការដាក់ខ្លួន និងអៀនខ្មាស ព្រោះលោកមិនបានជឿលើព្រះគ្រីស្ទភ្លាមពីដំបូង។ កាលណា លោកយ៉ូសែបដ៏ចាស់ជរា មុនពេលស្លាប់ ចង់ចែកមួយចំណែកនៃដីរបស់គាត់ជូនព្រះយេស៊ូ ព្រមទាំងកូនៗផ្សេងទៀត ពួកគេទាំងអស់គ្នាបានប្រឆាំង រួមទាំងយូដាសផង។ មានតែយ៉ាកុបទេដែលស្ម័គ្រចិត្តចែកចំណែករបស់ខ្លួនជូនព្រះយេស៊ូ។


យូដាសត្រូវបានគេហៅថា លេវី (Levi) និង ថាដេអុស (Thaddeus) ផងដែរ។ មានថាដេអុសម្នាក់ទៀតក្នុងចំណោមសាវ័កទាំង៧០ នាក់ (ថ្ងៃទី២១ ខែសីហា) ប៉ុន្តែថាដេអុស (ឬយូដាស) នេះគឺជាសាវ័កធំម្នាក់ក្នុងចំណោមសាវ័កចម្បង១២រូប។


សាវ័កយូដាសបានយកដំណឹងល្អទៅផ្សព្វផ្សាយនៅតាមស្រុកយូដា (Judea), សាម៉ារី (Samaria), ហ្គាលីឡេ (Galilee), អ៊ីឌូមេអា (Idumea), ស៊ីរី (Syria), អារ៉ាប៊ី (Arabia), មេសូប៉ូតាមី (Mesopotamia) និងអាមេនី (Armenia)។ នៅក្រុងអេដេសា (Edessa) ដែលជាទីក្រុងរបស់អាប់ហ្គារ (Abgar) លោកបានជួយពង្រឹងការប្រកាសដំណឹងល្អរបស់ថាដេអុសម្នាក់ទៀត។


ពេលដែលសាវ័កយូដាសកំពុងផ្សព្វផ្សាយនៅតំបន់អារ៉ារ៉ាត (Ararat) លោកត្រូវបានពួកអារក្សនិយមចាប់ខ្លួន ហើយឆ្កាងលោកលើឈើឆ្កាង បន្ទាប់មកត្រូវបានគេបាញ់ដោយព្រួញ ដើម្បីឱ្យលោកបានសោយរាជ្យនៅស្ថានបរមសុខដ៏អស់កល្បជានិច្ចរបស់ព្រះគ្រិស្ត។

(*) មិនមែននាងសាឡូម៉េពីបេថ្លេអេមទេ គឺជានាងសាឡូម៉េម្នាក់ផ្សេងទៀត។