សត្តបុគ្គលនៃ ថ្ងៃទី19 ខែកក្កដា​

THE VENERABLE FEMALE MACRINA


សត្តីម៉ាគ្រីណា (Macrina) គឺជាបងស្រីច្បងរបស់ សត្តបាស៊ីល (Basil the Great) និង សត្តក្រេហ្គូរីនៃទីក្រុងនីសា (Gregory of Nyssa)។ កាលនាងនៅជាកុមារីព្រហ្មចារី នាងត្រូវបានរៀបចំឲ្យរៀបការជាមួយយុវជនម្នាក់ដែលជាអភិជន។ ពេល ប្ដីអនាគតរបស់នាងបានស្លាប់ នាងបានសន្យាថានឹងមិនរៀបការជាមួយអ្នកណាទៀតឡើយ ដោយមានប្រសាសន៍ថា៖
«វាមិនត្រឹមត្រូវទេ សម្រាប់កូនក្រមុំដែលបានរៀបចំរៀបការជាមួយយុវជនម្នាក់ ហើយស្វែងរកអ្នកផ្សេង។ តាមច្បាប់ធម្មជាតិ ការរៀបការគួរមានតែម្ដង ដូចជាការកើត និងការស្លាប់ដែលមានតែម្ដង។»នាងបានបន្តហេតុផលនេះដោយជំនឿរបស់នាងលើ ការរស់ឡើងវិញ ដោយចាត់ទុកថាប្ដីអនាគតរបស់នាងមិនបានស្លាប់ទេ គឺនៅរស់នៅក្នុងព្រះជាម្ចាស់។ នាងមានប្រសាសន៍ថា៖
«វាជាអំពើបាប និងជាការអាម៉ាស់មុខ សម្រាប់ប្រពន្ធដែលមិនរក្សាភាពស្មោះត្រង់ នៅពេលស្វាមីធ្វើដំណើរឆ្ងាយ។»បន្ទាប់ពីនោះ នាងនិងម្ដាយរបស់នាងឈ្មោះ អេមីលីយ៉ា (Emilia) បានទទួល ការបំបួស (monastic tonsure) នៅក្នុងដូនជីស្ថាន ដែលពួកគាត់រស់នៅដោយជីវិតជាអ្នកបួស ជាមួយពួកដូនជីដទៃទៀត។ ពួកគាត់រស់នៅដោយការងារពលកម្មដៃរបស់ពួកគាត់ ប៉ុន្តែនៅតែចំណាយពេលវេលាភាគច្រើនដើម្បី ពិចារណាអំពីព្រះជាម្ចាស់ អធិស្ឋាន និងលើកចិត្តគំនិតឡើងរកព្រះជាម្ចាស់ជានិច្ច។ក្រោយមក ម្ដាយរបស់នាងបានស្លាប់ ហើយបន្ទាប់មកប្អូនប្រុសរបស់នាង សត្តបាស៊ីល ក៏បានសុគតិដែរ។ ប្រាំបួនខែក្រោយពេលសត្តបាស៊ីលស្លាប់ សត្តក្រេហ្គូរី (Gregory) បានមកលេងនាង ហើយឃើញនាងកំពុងឈឺធ្ងន់នៅលើគ្រែ។ មុនពេលស្លាប់ សត្តីម៉ាគ្រីណាបានលើកការអធិស្ឋានទៅព្រះអម្ចាស់ថា៖
«ឱ ព្រះអម្ចាស់អើយ! ព្រះអង្គដែលប្រទានការសម្រាកដល់រាងកាយយើងក្នុងដំណេកស្លាប់មួយរយៈ នឹងដាស់ពួកវាឡើងវិញនៅពេលត្រែចុងក្រោយ។ សូមព្រះអង្គអត់ឱនអំពើបាបខ្ញុំ ហើយប្រទានឲ្យព្រលឹងខ្ញុំ នៅពេលដែលវាចេញពីរាងកាយនេះ អាចឈរនៅមុខព្រះភ័ក្ត្រព្រះអង្គដោយបរិសុទ្ធ និងគ្មានអំពើបាប ហើយឲ្យវាប្រៀបដូចជាគ្រឿងក្រអូបថ្វាយព្រះអង្គ។»បន្ទាប់មក នាងបានធ្វើ សញ្ញាឈើឆ្កាង លើថ្ងាស ភ្នែក មុខ និងបេះដូង រួចបានបញ្ចេញព្រលឹងទៅព្រះជាម្ចាស់។ នាងបានសោយទិវង្គតនៅឆ្នាំ ៣៧៩ គ.ស.