សត្តបុគ្គលនៃ ថ្ងៃទី20 ខែកក្កដា​

THE HOLY PROPHET ELIAS (ELIJAH)


សត្ត​អេលីយ៉ា (ELIJAH) — អ្នកដែលបានឃើញព្រះជាម្ចាស់ អ្នកធ្វើអព្ភូតហេតុអស្ចារ្យ និងអ្នកមានចិត្តឆេះឆួលពេញដោយជំនឿដ៏ខ្លាំងក្លាចំពោះព្រះអម្ចាស់ — បានកើតនៅក្នុងអំបូរអារ៉ុន (Aaron) នៅទីក្រុងទីសបា (Tishba) ដែលជាហេតុឱ្យគេហៅគាត់ថា អ្នកស្រុកទីសបា (Tishbite)។ ពេល​អេលីយ៉ាកើត ឪពុករបស់គាត់ឈ្មោះសាបាស (Sabbas) បានឃើញ ទេវទូត(Angela)នៃព្រះ ហោះជុំវិញទារកនេះ ហើយរំុភ្លើងជំវិញទារក ព្រមទាំងបញ្ចុកភ្លើងដល់ទារកផងដែរ។ នេះជាការបង្ហាញពីចរិតដ៏ក្ដៅគគុក និងអំណាចដ៏អស្ចារ្យនៃភ្លើងដែលព្រះជាម្ចាស់នឹងប្រទានដល់គាត់នៅពេលខាងមុខ។ គាត់បានចំណាយពេលវ័យក្មេងទាំងមូលក្នុងការពិចារណាអំពីព្រះជាម្ចាស់ និងការអធិស្ឋាន ហើយបានចូលទៅរស់នៅក្នុងទីរហោឋានជាញឹកញាប់ ដើម្បីពិចារណា និងអធិស្ឋានដោយស្ងប់ស្ងាត់។នៅសម័យនោះ ព្រះរាជាណាចក្រយូដាត្រូវបានបែងចែកជាពីរផ្នែក៖ព្រះរាជាណាចក្រយូដា (Judah) ដែលមានតែពីរអំបូរប៉ុណ្នោះ (យូដា និងប៊េនយ៉ាមីន) ដែល​មានរាជធានីនៅយេរូសាឡិម។ ព្រះរាជាណាចក្រអ៊ីស្រាអែល (Israel) ដែលមានអំបូរដប់ មានរាជធានីនៅសាម៉ារី (Samaria)។

ព្រះរាជាណាចក្រយូដា ត្រូវបាន​គ្រប់​គ្រង​ដោយ​កូន​ចៅជំនាន់ក្រោយ​របស់​ស្តេចសាឡូម៉ូន ហើយ​ព្រះរាជាណាចក្រអ៊ីស្រាអែល ត្រូវបាន​គ្រប់​គ្រង​ដោយ​កូន​ចៅ​របស់​យេរ៉ូបោម ជា​អ្នក​បម្រើរបស់​ស្តេចសាឡូម៉ូន។ការប្រឈមមុខដាក់គ្នាដ៏អស្ចារ្យបំផុតដែលព្យាការីអេលីយ៉ាសបានជួបគឺជាមួយ​ ស្តេចអាហាប់ និងមហេសីទ្រង់ នាងយេសាបែល (ដែលជាស្រីជនជាតិស៊ីរីម្នាក់) ព្រោះពួកគាត់បាននាំអោយប្រជារាស្ត្រគោរពបដិមាព្រះក្លែងក្លាយ និងបោះបង់ព្រះជាម្ចាស់តែមួយអង្គដ៏មានព្រះជន្មរស់។ បន្ថែមទៅទៀតយេសាបែលបានលួងលោមស្វាមីអោយសាងវិហារព្រះក្លែងក្លាយ ឈ្មោះ បាល (Baal) ហើយតែងតាំងពួកបូជាចារ្យជាច្រើនសំរាប់ព្រះក្លែងក្លាយនេះ។

តាមរយៈអព្ភូតហេតុដ៏អស្ចារ្យ សត្តអេលីយ៉ាសបានបង្ហាញអំណាច និឯកសិទ្ធិរបស់ព្រះជាម្ចាស់៖គាត់បានបិទមេឃ ដើម្បីមិនអោយមានភ្លៀងអស់រយៈពេលបីឆ្នាំប្រាំមួយខែ។គាត់បានអធិស្ឋានអោយភ្លើងព្រះអាទិត្យធ្លាក់ចុះមកដុតយញ្ញបូជារបស់ព្រះអម្ចាស់ ដែលពួកបូជាចារ្យព្រះបាល មិនអាចធ្វើបាន។គាត់បានអធិស្ឋានអោយមានភ្លៀង។គាត់បានធ្វើអោយម្សៅ និងប្រេងគុនឡើងដោយអព្ភូតហេតុអស្ចារ្យនៅផ្ទះស្ត្រីមេម៉ាយម្នាក់នៅសារេផាត់ (Zarephath) ហើយបានធ្វើឲ្យកូនប្រុសរបស់នាងរស់ឡើងវិញពីស្លាប់។គាត់បានព្យាករថា សត្វឆ្កែនឹងលិទ្ធឈាមស្តេច អាហាប់ ហើយនឹងស៊ីសាច់មហាក្សត្រី យេសេបែល—ហើយការអស់ទាំងនេះក៏កើតឡើងដូចព្យាករណ៍។គាត់បានបំពេញអព្ភូតហេតុជាច្រើនទៀត និងព្យាករព្រឹត្តិការណ៍ផ្សេងៗទៀងផងដែរ។

គាត់បានសន្ទនាជាមួយព្រះជាម្ចាស់ ហើយបានឮសំឡេងព្រះនៅក្នុងភាពស្ងប់បន្ទាប់ពីមានខ្យល់ រញ្ជួយដី និងភ្លើងនៅលើភ្នំហូរ៉េប (Horeb)។ មុនពេលសោយទិវង្គត គាត់បានតែងតាំងអេលីសា (Elisha) ជាអ្នកស្នងតំណែងរបស់គាត់ក្នុងតំណែងព្យាការី ហើយ គាត់បានញែកទឹកទន្លេយ័រដង់ (Jordan)​ដោយសំពត់អាវរបស់គាត់។ ចុងក្រោយ គាត់ត្រូវបានយកឡើងចូលឋានសួគ៌ដោយរទះភ្លើង ដែលទាញដោយសេះភ្លើង។ នៅលើភ្នំតាប័រ (Tabor) គាត់បានបង្ហាញខ្លួនជាមួយលោកម៉ូសេ (Moses) នៅជាប់ជិត ព្រះយេស៊ូគ្រិស្តជាម្ចាស់របស់យើង។ នៅចុងបញ្ចប់នៃពិភពលោក សត្តអេលីយ៉ាសនឹងបង្ហាញខ្លួនម្តងទៀត ដើម្បីបញ្ចប់អំណាចរបស់មេប្រឆាំងព្រះគ្រីស្ទ(Antichrist) [វិវរណៈ ជំពូក១១]។

*) នៅក្នុងសៀវភៅ Synaxarion ជាភាសាក្រិក មានកំណត់ហេតុអំពីអព្ភូតហេតុមួយរបស់សត្តអេលីយ៉ាសដូចតទៅ៖
«មានបុរស់ម្នាក់ឈ្មោះប៉ាអុីសុីអុស (Paisius) ព្រឹទ្ធាចារ្យនៃសង្ឃស្ថានរបស់សត្តអេលីយ៉ាសនៅយេរូសាឡិម បានមកកាន់ទីក្រុងកុងស្តង់ទីនូប៉ល (Constantinople) ហើយពីទីនោះបានទៅបែលក្រាដ (Belgrade) ក្នុងពេលដែលសម្ដេចប៉ាទ្រីអាក្ខប៉ាអុីសុីអុស (Patriarch Paisius) នៅទីនោះ។ ក្នុងពេលនោះ មានគ្រីស្ទានអរតូដុក្សម្នាក់រស់នៅបែលក្រាដ ដែលមានភរិយា សាសនា រូមាំងកាតូលិក។ នៅថ្ងៃបុណ្យសត្តអេលីយ៉ាស ភរិយារបស់គាត់រៀបចំនឹងធ្វើនំប៉័ង ប៉ុន្តែស្វាមីរបស់នាងបាននិយាយថា៖ “ថ្ងៃនេះជាថ្ងៃបុណ្យរបស់សត្តអេលីយ៉ាស ហើយនាងមិនគួរធ្វើការទេ”។ ភរិយាឆ្លើយថាបុណ្យនេះបានកន្លងមកហើយអស់រយៈពេលដប់ថ្ងៃ (យោងតាមប្រតិទិនប៉ាប)។ ហេតុនេះហើយបានជាកើតមានជម្លោះរវាងពួកគេ។ ភរិយាដ៏រឹងរូសបានបន្តធ្វើម្សៅ ប៉ុន្តែរឿងដ៏អច្ឆរយៈបានកើតឡើង ម្សៅបានក្លាយជាថ្មនៅក្នុងដៃនាង។ អ្នកជិតខាងទាំងអស់បានមកមើលអព្ភូតហេតុនេះ ហើយគ្នាបានយកថ្មម្នាក់មួយដុំ។ ប៉ាអុីសុីអុសក៏បានមកដល់នៅទីនោះដែរ ហើយគាត់ក៏បានយកថ្មមួយដុំដែរដើម្បីជាភស្តុតាងនៃអព្ភូតហេតុរបស់ព្រះ ហើយនាំវាទៅយេរូសាឡិម។ ប៉ាអុីសុីអុសបានដាក់ថ្មនៅពីមុខរូបអាយខនរបស់សត្តអេលីយ៉ាសនៅក្នុងសង្ឃស្ថានរបស់គាត់»។