សត្តបុគ្គលនៃ ថ្ងៃទី23 ខែកក្កដា​

THE HOLY MARTYRS TROPHIMUS AND THEOPHILUS, AND THIRTEEN OTHERS WITH THEM


Compressed by jpeg-recompress

ពួកគេទាំងអស់បានទទួលទណ្ឌកម្មនៅស្រុកលីស៊ី (Lycia) ក្នុងរាជ្យព្រះចៅអធិរាជឌីអូក្លេស៊ីយ៉ាន (Diocletian)។ ដោយសារពួកគេមិនចង់បដិសេធព្រះគ្រិស្ត ឬបូជាដល់ព្រះក្លែងក្លាយ ពួកគេត្រូវបានគេធ្វើទារុណកម្មយ៉ាងឃោរឃៅ៖ ពួកគេត្រូវបានគេចោលដុំថ្មលើ ត្រូវបានគេវាយបកស្បែកដោយដែកមុត ហើយជង្គង់របស់ពួកគេត្រូវបានគេវាយបំបាក់។


នៅពេលនោះ ពួកគេស្ទើរតែស្លាប់ទៅហើយ ហើយត្រូវបានគេចោលទៅក្នុងអណ្តាតភ្លើង។ ប៉ុន្តែអានុភាពព្រះជាម្ចាស់បានរក្សាពួកគេ ដោយពួកគេមិនត្រូវរងរបួសអ្វីដោយសារភ្លើងឡើយ។ ពួកគេត្រូវបានដកចេញពីភ្លើង ហើយក្រោយមកត្រូវបានគេកាត់ក្បាល។ ព្រះអម្ចាស់បានបន្លឺសិរីល្អរបស់ពួកគេ ទាំងលើផែនដីនេះ និងនៅក្នុងព្រះរាជ្យនៃស្ថានសួគ៌របស់ព្រះអង្គ។


ពួកគេបានទទួលមរណភាពដ៏ថ្លៃថ្នូរនៅស្រុកលីស៊ី ក្នុងឆ្នាំ៣០៨ នៃគ.ស.