សន្តី ផេឡាហ្គីយ៉ា ដ៏គួរអោយគោរព
THE VENERABLE PELAGIA

ផេឡាហ្គីយ៉ា (Pelagia) គឺជាអតីតមនុស្សមានបាបដែលបានកែប្រែកំហុស។ នាងកើតមកជាមួយឪពុកម្តាយដែលកាន់សាសនាឣារក្សនិយមនៅក្រុងអង់ទីយ៉ុក (Antioch) ហើយត្រូវបានព្រះជាម្ចាស់ប្រទានឱ្យនូវភាពស្រស់ស្អាតខាងរាងកាយយ៉ាងខ្លាំង។ ផេឡាហ្គីយ៉ា បានប្រើភាពស្រស់ស្អាតរបស់នាងដើម្បីបំផ្លាញដួងព្រលឹងរបស់នាងផ្ទាល់ និងដួងព្រលឹងអ្នកដទៃ។ នាងបានក្លាយជាឣ្នកមានទ្រព្យក្រៃលែងពីការរកស៊ីផ្លូវភេទ។
នៅពេលមួយ ខណៈដែលកំពុងដើរឆ្លងកាត់ព្រះវិហារ (Church) របស់សន្ត មរណសាក្សី យូលីអាន (Julian) ដែលនៅក្នុងនោះ ប៊ីស្សប (Bishop) ណុននុស (Nonnus) កំពុងឣធិប្បាយ នាងបានឈប់ហើយចូលទៅក្នុង ហើយបានស្តាប់ការឣធិប្បាយមួយអំពីការវិនិច្ឆ័យដ៏គួរឱ្យខ្លាច (Dread Judgment) និងទណ្ឌកម្មចំពោះអ្នកមានបាប។ ពាក្យទាំងនោះបានធ្វើឱ្យនាងភ័យញ័រ និងចង់ផ្លាស់ប្តូរខ្លួននាងយ៉ាងខ្លាំង ដែលនាងមានអារម្មណ៍ខ្ពើមរអើមចំពោះខ្លួនឯងភ្លាមៗ ហើយមានការភ័យខ្លាចព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយបានកែប្រែបាបទាំងអស់របស់នាង ហើយបានលុតជង្គង់ចុះនៅមុខសន្ត ណុននុស ដោយសុំឱ្យគាត់ធ្វើពិធី ជ្រមុជទឹកដល់នាង៖
«លោកឪពុកដ៏វិសុទ្ធ សូមអាណិតស្រឡាញ់ខ្ញុំ ដែលជាមនុស្សមានបាបផង ។ សូមធ្វើពិធីជ្រមុជទឹកឱ្យខ្ញុំ និងបង្រៀនខ្ញុំឱ្យកែប្រែកំហុស — ខ្ញុំគឺជាសមុទ្រនៃបាប ជារដ្ដៅដ៏ជ្រៅនៃការវិនាស ជាសំណាញ់ និងអាវុធរបស់ពួកអារក្ស»។
ដោយវិធីនេះ អ្នកសោកស្តាយកំហុសខ្លួនម្នាក់នេះបានសុំប៊ីស្សបរបស់ព្រះគ្រីស្តដោយទឹកភ្នែក ហើយគាត់ក៏បានធ្វើពិធីជ្រមុជទឹកឱ្យនាង។ នៅពេលធ្វើពិធីជ្រមុជទឹក លោកស្រី រ៉ូម៉ាណា (Romana) ដ៏មានពរ ជាឌីកងនេស (deaconess ជំនួយការបូជាចារ្យស្ត្រី) នៃព្រះវិហារ បានធ្វើជាម្ដាយខាងវិញ្ញាណក្នុងពិធីជ្រមុជទឹករបស់នាង។ រ៉ូម៉ាណា ដែលជាមាតាខាងឯព្រលឹងរបស់នាង បានបង្កើតគ្រឹះដ៏រឹងមាំនៃ ជំនឿគ្រីស្ទានឱ្យនាង។
ប៉ុន្តែ ផេឡាហ្គីយ៉ា មិនពេញចិត្តត្រឹមតែការធ្វើពិធីជ្រមុជទឹកតែប៉ុណ្ណោះទេ។ នាងដឹងយ៉ាងច្បាស់ ពីភាពច្រើនលើសលប់នៃបាបកម្មរបស់នាង ហើយដោយសារ ការចាក់ដោតរំលឹកពីមនសិការរបស់ខ្លួន (conscience) នាងបានសម្រេចចិត្តលើការ ធ្វើពលកម្មជាឣ្នកបួស (ascetic labor)។ នាងបានលះបង់ទ្រព្យសម្បត្តិដ៏មហាសាលដែលទទួលបានដោយអំពើរបាបរបស់នាង ដល់ជនក្រីក្រ ហើយបានធ្វើដំណើរជាសម្ងាត់ទៅក្រុងយេរូសាឡិម (Jerusalem) ក្នុងនាមជាសង្ឃឈ្មោះ ផេឡាហ្គីយ៉ុស (Pelagius)។ នៅទីនោះ នាងបានបិទខ្លួននៅក្នុងកុដ (cell) មួយនៅលើភ្នំអូលីវ (Mount of Olives) ហើយបានចាប់ផ្តើមពលកម្មដ៏លំបាកនៃការតមអាហារ (fasting) ការអធិស្ឋាន (prayer) និងការភ្ញាក់រលឹកនៅពេលយប់ (all-night vigils)។
បន្ទាប់ពីបីឆ្នាំ ឌីកង (deacon) របស់សន្ត ណុននុស ឈ្មោះ យ៉ាកុប (James) បានមកលេងនាង ហើយឃើញនាងនៅតែរស់រាន ប៉ុន្តែនៅពេលគាត់មកលេងនាងម្តងទៀតពីរបីថ្ងៃក្រោយមក គាត់បានឃើញថានាងបានសោយទិវង្គតហើយ ហើយគាត់បានធ្វើពិធីបុណ្យសពយ៉ាងឱឡារិកដល់រាងកាយរបស់នាង។
សន្តី ផេឡាហ្គីយ៉ា បានសោយទិវង្គតប្រហែលឆ្នាំ ៤៦១ នៃគ្រិស្តសករាជ។ ដូច្នេះ អតីតអ្នកធ្វើបាបដ៏ច្រើននេះ បានធ្វើឱ្យព្រះជាម្ចាស់ពេញចិត្តដោយការកែប្រែកំហុស និងការខិតខំប្រឹងប្រែងរបស់នាង នាងត្រូវបានអភ័យទោសពីបាបកម្មរបស់នាង ហើយបានក្លាយជាបរិសុទ្ធ។ ហើយដួងព្រលឹងដែលត្រូវបានសំអាត និងបំភ្លឺរបស់នាង ត្រូវបានទទួលស្គាល់ថាសាកសមចំពោះព្រះរាជនគរបស់ព្រះជាម្ចាស់។
