សប្តាហ៍ធាងទន្សែរ

Lazarus Saturday and Palm Sunday


សប្តាហ៍បន្ទាប់ពីថ្ងៃអាទិត្យនៃសន្តម៉ារីនៃប្រទេសអេហ្ស៊ីប គឺជាសប្តាហ៍ធាងទន្សែរ។ ថ្ងៃអង្គារនៃសប្តាហ៍នេះ ព្រះសហគមន៍រំលឹកដល់ លោក ឡាសារ ដែលជាមិត្តរបស់ព្រះយេស៊ូ ដែលបានស្លាប់ ហើយដែលនឹងត្រូវព្រះអម្ចាស់ប្រោសឲ្យរស់ពីស្លាប់វិញ (យ៉ូហាន ១១)។ ព្រះសហគមន៍បន្តរំលឹក​រហូតដល់ថ្ងៃសៅរ៍ 

ដោយ  បន្តដើរតាមព្រះគ្រីស្ទឆ្ពោះទៅ ទៅកាន់ផ្នូររបស់លោកឡាសារ ដែលស្ថិតនៅភូមិ បេថានី។ នៅល្ងាចថ្ងៃសុក្រ មុនថ្ងៃប្រារព្ធពិធីរស់ឡើងវិញរបស់លោកឡាសារ “សែសិបថ្ងៃដ៏សំខាន់ និងដ៏ជួយសង្គ្រោះ” នៃរដូវមហាតមនេះ ក៏បានមកដល់ទីបញ្ចប់៖

ដោយបានបញ្ចប់សែសិបថ្ងៃសម្រាប់ប្រយោជន៍នៃព្រលឹងរបស់យើងខ្ញុំ យើងខ្ញុំអធិស្ឋានដល់ទ្រង់ ឱព្រះដែលស្រឡាញ់មនុស្សជាតិអើយ សូមឲ្យយើងខ្ញុំអាចមើលឃើញសប្តាហ៍ដ៏វិសុទ្ធនៃការរងទុក្ខរបស់ទ្រង់ ដើម្បីឲ្យយើងខ្ញុំអាចលើកតម្កើងភាពអស្ចារ្យរបស់ទ្រង់ និងផែនការសង្គ្រោះរបស់ទ្រង់សម្រាប់យើងខ្ញុំ… (ទំនុកតម្កើង វេស្ពើស៍)។

ថ្ងៃសៅរ៍នៃលោកឡាសារ គឺជាពិធីប្រារព បែបប៉ាស្កា។ វាជាថ្ងៃតែ​មួយគត់ នៅក្នុងប្រតិទិនរបស់ ព្រះសហគមន៍ ដែលពិធីបុណ្យរស់ឡើងវិញនៃថ្ងៃអាទិត្យ ត្រូវបានប្រារព្ធនៅថ្ងៃមួយផ្សេងទៀត។ នៅក្នុងពិធីអភិបូជា នៅថ្ងៃសៅរនៃលោកឡាសារ ព្រះសហគមន៍ គោរពលើកតម្កើងព្រះគ្រីស្ទ ជា «ការរស់ឡើងវិញ និងជាជីវិត» ដែលតាមរយៈការប្រោស លោកឡាសារឲ្យរស់ឡើងវិញ ទ្រង់បានបញ្ជាក់យ៉ាងពិតប្រាកដ ភាពសាកលនៃការរស់ឡើងវិញ របស់មនុស្សជាតិ មុនពេលទ្រង់រងទុក្ខ និងសុគតខ្លួនឯង។

ដោយការប្រោសលោកឡាសារ ឲ្យរស់ឡើងវិញពីសេចក្តីស្លាប់ មុនពេលទ្រង់ទទួលរងទុក្ខ ទ្រង់បានបញ្ជាក់នូវភាពសាកលនៃការរស់ឡើងវិញ ឱព្រះគ្រីស្ទជាព្រះអើយ! ដូចពួកក្មេងៗដែលមានធាងនៃជ័យជំនះ យើងខ្ញុំស្រែកដល់ទ្រង់ ឱព្រះដែលបានឈ្នះលើសេចក្តីស្លាប់៖ ហូសាណានៅស្ថានសួគ៌! សូមឲ្យព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់បានប្រកបដោយពរជ័យ! (ទំនុកដំកើង ត្រូប៉ារីយ៉ុង)។

ព្រះគ្រីស្ទ — សេចក្តីអំណរ សេចក្តីពិត និងពន្លឺនៃអ្វីៗទាំងអស់ ជីវិតនៃពិភពលោក និងការរស់ឡើងវិញរបស់វា — បានបង្ហាញខ្លួន ក្នុងសេចក្តីល្អរបស់ទ្រង់ ដល់អ្នកដែលរស់នៅលើផែនដី។ ទ្រង់បានក្លាយជារូបភាពនៃការរស់ឡើងវិញរបស់យើង ហើយប្រទានការអភ័យទោសដ៏ទេវភាពដល់មនុស្សទាំងអស់ (ទំនុកដំកើង កុនតាគីយ៉ុង)។


ដោយសារតែការរស់ឡើងវិញរបស់លោកឡាសារ ពីសេចក្តីស្លាប់ ព្រះគ្រីស្ទត្រូវបានស្វាគមន៍ដោយមហាជន ថាជាព្រះមេស្ស៊ី – ស្តេចអ៊ីស្រាអែលដែលគេបានរង់ចាំយូរមកហើយ។ ដូច្នេះ ដើម្បីបំពេញតាមការព្យាករណ៍របស់ព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ទ្រង់បានយាងចូលទៅក្នុងក្រុងយេរូសាឡឹម ដែលជាទីក្រុងរបស់ស្តេច ដោយជិះលើកូនលា (សាការី ៩.៩; យ៉ូហាន ១២.១២)។ ហ្វូងមនុស្សបានស្វាគមន៍ទ្រង់ដោយធាងទន្សែរក្នុងដៃរបស់ពួកគេ ហើយស្រែកលើកតំកើងទ្រង់ថា៖ ហូសាណា! សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះ‌អង្គ ដែល​យាង​មក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់!​ ព្រះរាជបុត្រារបស់ដាវីឌ! ស្តេចអ៊ីស្រាអែល! ដោយសារតែការលើកតម្កើងដោយប្រជាជននេះ ពួកបូជាចារ្យ និង​ពួកបណ្ឌិត​ខាងច្បាប់​វិន័យត្រូវបានជំរុញឱ្យ «បំផ្លាញទ្រង់ ហើយសម្លាប់ទ្រង់» (លូកា ១៩.៤៧; យ៉ូហាន ១១.៥៣, ១២.១០)។

ថ្ងៃបុណ្យនៃការយាងចូលក្រុងយេរូសាឡឹមដោយជ័យជំនះរបស់ព្រះគ្រីស្ទ  ឬហោះថាថ្ងៃអាទិត្យនៃធាងទន្សែរ គឺជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំ ទាំងដប់ពីររបស់ព្រះសហគមន៍។  

នៅក្នុងពិធីវិជល នៅល្ងាចមុនថ្ងៃអាទិត្យនៃធាងទន្សែរ ការព្យាករណ៍របស់ព្រះគម្ពីរសញ្ញាចាស់ អំពីស្តេច​-ព្រះមេស្ស៊ី ត្រូវបានអានរួម ជាមួយនឹង អត្ថបទដំណឹងល្អអំពីការយាងចូលរបស់ព្រះគ្រីស្ទទៅក្នុងក្រុងយេរូសាឡឹម។ ពេលព្រឹកក្នុងពិធី​ម៉ាទីន គ្រីស្ទាន កាន់មែកធាង (ដែលត្រូវបានប្រទានពរហើយ)   ដើម្បីជាសញ្ញានៃការលើកតម្កើងព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ និងជាស្តេច។ ធាងទាំងនេះ តាមធម្មតាជាធាងទន្សែរ ឬនៅក្នុងព្រះសហគមន៍ស្លាវ វាជាមែកដើមវីឡូ ដែលបានក្លាយជាទំនៀមទម្លាប់ ដោយសារតែវា ស្រួលរកបាញ ហើយដោយសារវាចេញផ្កាក្នុងអំឡុងពេលនេះ។