សន្ត ហ្រ្គេហ្គោរី (Gregory) ប៊ីស្សប នៃនីស្សា (Nyssa)
SAINT GREGORY, BISHOP OF NYSSA

សន្ត ហ្រ្គេហ្គោរី គឺជាបងប្អូនរបស់ សន្ត បាសីល ដ៏មហាសាល (Basil the Great)។ ដំបូងឡើយលោកគ្រាន់តែជា ព្រឹទ្ធាចារ្យ ម្នាក់ប៉ុន្នេាះ(Presbyter) ព្រោះលោកមានភរិយា។ ប៉ុន្តែនៅពេលដែលភរិយារបស់លោកគឺ ទេអូសេវីយ៉ា (Theosevia) ដ៏មានពរបានសោយទិវង្គត សន្ត ហ្រ្គេហ្គោរីត្រូវបានគេជ្រើសរើស និងតែងតាំងជា ប៊ីស្សប (Bishop) នៃទីក្រុងនីស្សា។
លោកត្រូវបានជ្រើសរើស ដោយសារការសិក្សាប្រាជ្ញាលោកិយ និងបទពិសោធន៍ខាងវិញ្ញាណយ៉ាងសំខាន់របស់លោក។ លោកបានចូលរួមក្នុង សន្និបាតសកលលោក លើកទីពីរ (Second Ecumenical Council) [នៅទីក្រុងកុងស្តង់ទីណូប៉ូល ឆ្នាំ ៣៨១ នៃគ្រិស្តសករាជ]។ គេជឿថា លោកបាននិពន្ធ ពាក់កណ្តាលចុងក្រោយនៃ សញ្ញាណនៃជំនឿ (Symbol of Faith/the Creed)។ លោកជាវាគ្មិនដ៏ឆ្នើម ជាអ្នកបកស្រាយគម្ពីរដ៏វិសុទ្ធ និងជាទេវវិទូ។
ពួកបង្រៀនខុសឆ្គងឣារីយ៉ាន (Arians) ដោយសារតែនិយាយមិនឈ្នះលោក ហ្រ្គេហ្គោរី ក៍បានវាយប្រហារលោកជាងគេ ដោយចាត់ទុកលោកថាជាសត្រូវដ៏ធំបំផុតរបស់ពួកគេ ដូច្នេះក្នុងអំឡុងពេលរជ្ជកាលព្រះចៅអធិរាជ វ៉ាឡេនស៍ (Valens) ដែលជាអ្នកដែលមានគំនិតដូចគ្នានឹងពួកគេ ពួកគេបានទទួលជោគជ័យក្នុងការដកសន្ត ហ្រ្គេហ្គោរី ចេញពីតំណែង ប៊ីស្សប ហើយបញ្ជូនលោកទៅកាន់ទីនិរទេស។ សន្ត ឪពុកដ៏វិសុទ្ធម្នាក់នេះបានចំណាយពេល ៨ ឆ្នាំក្នុងទីនិរទេស ដោយអត់ធ្មត់ទទួលយករាល់ទុក្ខលំបាក និងរាល់ការមើលងាយគ្រប់បែបយ៉ាង។
ទីបំផុត លោកបានសោយទិវង្គតក្នុងព្រះជន្មាយុចាស់ នៅចុងសតវត្សរ៍ទីបួន ហើយបានចូលទៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ ហើយក៏នៅតែជា ចង្កៀងដ៏ធំមួយនៃ ព្រះសហគមន៍ លើផែនដីនេះរហូតដល់អមតៈ។
