សន្ត ទេឣូដូសុីយ៉ូស ដ៏មហាសាល [ជាបិតានៃសហគមន៍ឣ្នកបួស] ដ៏គួរឣោយគោរព
THE VENERABLE THEODOSIUS THE GREAT [THE CENOBIARCH]

ទេឣូដូសុីយ៉ូស គឺជាអ្នកបង្កើតដំបូង និងជាអ្នករៀបចំផ្លូវជីវិតជាសហគមន៍ក្នុងសង្ឃស្ថាន។ គាត់បានកើតនៅក្នុងខេត្តកាប៉ាដូគីយ៉ា (Cappadocia) ក្នុងភូមិម៉ូហ្គារីសេស (Mogarisses) ពីឪពុកម្ដាយដ៏មានជំនឿមុតម៉ាំ។ កាលនៅវ័យកុមារ គាត់បានទៅជួបសន្ត ស៊ីមៀន (Simeon) ជា ឣ្នកបួសនៅលើសសរ ដែលបានប្រទានពរដល់គាត់ ហើយបានព្យាករណ៍ពីសិរីរុងរឿងខាងវិញ្ញាណដ៏អស្ចារ្យសម្រាប់គាត់។
ដោយកាន់គ្រឿងក្រឣូបដែលគាត់ដាក់អុសដុត និងធូបដែលមិនទាន់ឆេះ ទេឣូដូសុីយ៉ូស បានស្វែងរកកន្លែងដែលគាត់អាចតាំងទីលំនៅ និងបង្កើត សង្ឃស្ថាន របស់គាត់ ហើយគាត់បានឈប់នៅពេលដែលអុសដុតនោះចាប់ផ្ដើមឆេះដោយខ្លួនឯង។ នៅទីនោះ គាត់បានតាំងទីលំនៅ ហើយចាប់ផ្ដើមរស់នៅដោយជីវិតជាឣ្នកបួស។
មិនយូរប៉ុន្មាន គាត់បានប្រមូលផ្តុំពួកសង្ឃជាច្រើនពីសញ្ជាតិផ្សេងៗគ្នាមកជុំវិញគាត់។ គាត់បានសង់ព្រះវិហារសម្រាប់សញ្ជាតិនីមួយៗ ដើម្បីឱ្យការប្រជុំគ្នា និងបទចំរៀងថ្វាយព្រះជាម្ចាស់ត្រូវបានធ្វើឡើងក្នុងពេលតែមួយជាភាសាក្រិក អាមេនី (Armenian) ហ្សកហ្ស៊ី (Georgian) និងភាសាដទៃទៀត។ ប៉ុន្តែនៅថ្ងៃនៃការប្រជុំគ្នាដ៏វិសុទ្ធ (Holy Communion) បងប្អូនទាំងអស់បានប្រមូលផ្តុំគ្នានៅក្នុងព្រះវិហារធំ ដែលប្រើប្រាស់ភាសាក្រិក។
មានតុរួមមួយសម្រាប់ទាំងអស់គ្នា ទ្រព្យសម្បត្តិរួម ការដាក់ពិន័យរួម (penance) ការខិតខំរួម ការអត់ធ្មត់រួម ហើយមិនមែនជារឿងចម្លែកទេក្នុងការជួបនូវភាពអត់ឃ្លានរួម។ ទេឣូដូសុីយ៉ូស ជាគំរូដ៏ខ្ពង់ខ្ពស់ដល់សង្ឃទាំងអស់ — ជាគំរូក្នុងការខិតខំ ការអធិស្ឋាន ការរលឹកពេលរាត្រី ការភ្ញាក់រលឹក និងគ្រប់គុណធម៌គ្រីស្ទានទាំងអស់។
ព្រះជាម្ចាស់បានប្រទានឱ្យគាត់នូវសមត្ថភាពធ្វើ អព្ភូតហេតុ ដែលគាត់អាចព្យាបាលអ្នកជំងឺនិងបង្ហាញខ្លួនចំពោះមនុស្សនៅទីឆ្ងាយៗ និងជួយពួកគេ បង្ក្រាបសត្វព្រៃ ដឹងពីអនាគត និងធ្វើឱ្យនំបុ័ង និងស្រូវសាលីកើនឡើង។ ការអធិស្ឋានគឺនៅលើបបូរមាត់របស់គាត់ទាំងថ្ងៃទាំងយប់។ គាត់បានទទួលមរណភាពដោយសន្តិភាពក្នុងព្រះអម្ចាស់ក្នុងឆ្នាំ ៥២៩ នៃគ.ស. ដែលជាឆ្នាំទី ១០៥ ក្រោយពីកំណើតរបស់គាត់។
